• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកម្ពុជានិងឡាវនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤


 នាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នៅក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)
 

 នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីបាំងកក ប្រទេសថៃ នៅខាងក្រៅកិច្ចប្រជុំ ជាន់​ខ្ពស់​អាស៊ាន​លើក​ទី​៣៤ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញជួប​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន និង នាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith។
 
នាយករដ្ឋមន្រ្តីទាំងបីបានឯកភាពបន្តសហប្រតិបតិ្តការគ្នាក្នុងក្របខ័ណ្ឌត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀត​ណាម​ (CLV) អនុតំបន់មេគង្គ ហើយកសាងយ៉ាង ឆាប់ៗនូវផែនការមេតភ្ជាប់ ខឿនសេដ្ឋកិច្ចទាំងបី។ នាយក​រដ្ឋមន្រ្តី​ទាំងបី​ក៏បានឯក ភាពគ្នាជំរុញការដោះដូរពាណិជ្ជ​កម្ម វិនិយោគ ការតភ្ជាប់នៅតាមតំបន់ព្រំដែន ​ជាប់គ្នា​ព្រម​ទាំងអះអាងនូវការប្ដេជ្ញាចិត្តកសាង​តំបន់​ព្រំដែនរួម នៃប្រទេសទាំងបីប្រកបដោយសន្តិភាព មិត្តភាពនិង​អភិវឌ្ឍ។ ថ្នាក់ដឹកនាំទាំងបីបានសន្យាបន្ត សហការយ៉ាងស្អិតរ​មួត​នៅ​វេទិកា​តំបន់​និង​អន្ត​រ​ជាតិ​នានា ​ជំរុញការកសាងសហ គមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព ខ្លួនទីពឹងខ្លួន ហើយមានតួនាទី ជាមជ្ឈ​មណ្ឌល​។
 
នាថ្ងៃដដែល ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួប​សន្ទនា​ជាមួយ​ប្រធានាធិ​បតីហ្វីលី​ពីន​លោក Rodrigo Duterte។ លោកប្រធានា​ធិបតីហ្វីលីពីន​បាន​ថ្លែង​អំណរ​គុណចំពោះការ​ដែលនាវា​នេសា​ទ​វៀត​ណាម បានជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនចំនួន២២ នាក់ដែ​លរងគ្រោះ ថ្នាក់នៅស​មុទ្រកាល​ពីថ្ងៃទី៩​ ខែមិថុនា កន្លងទៅ ព្រ​មទាំងអះអាងថា ហ្វីលីពីន នឹ​ងបន្តផ្ដល់​ជូនអ្នក​នេសាទ​វៀត​ណាម នូវការ​ប្រព្រឹត្ត​ដោយ​មនុស្សធម៌តាមស្មារតីមិ​ត្តភាពប្រពៃណី រវាងប្រទេសទាំងពីរផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top