• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនហ្វីលីពីនធំនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) និងលោក Lance Y. Gokongwei អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings (រូបថត៖ chinhphu.vn)
 

 លោក​នាយករដ្ឋមន្រ្តីវៀតណាមបានស្វាគមន៍កិច្ចសហប្រតិបតិ្ត ការពាណិជ្ជកម្ម​វិនិយោគ​រវាងសហគ្រាស​នៃប្រទេសទាំង​ពីរ ព្រម​ទាំងមានគោលបំណងចង់​ ស្ដាប់ការលំបាក ការជំ​ពាក់ជំ​ពិនដែល​សម្ព័ន្ធ​ក្រុម​ហ៊ុន​នេះ​ជួប​ប្រទះ​នាពេល​ធ្វើ សកម្មភាព​នៅវៀតណាម។
 
នាព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួបជាមួយលោក Lance Y. Gokongwei អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings របស់ហ្វីលីពីន ដែលជាសហគ្រាស​មួយ​ក្នុង​ចំណោម​សហគ្រាស​ហ្វីលីពីន​បណ្ដា​ក់​ទុន​ច្រើន​បំផុត​ចូល​មក​វៀត​ណាម​។

​លោក​នាយករដ្ឋមន្រ្តី​វៀតណាមបាន​ស្វាគមន៍កិច្ច​សហប្រតិបតិ្តការពាណិជ្ជកម្ម​វិនិយោគ រ​វាង​សហគ្រាស​នៃ​ប្រទេស​​ទាំងពី​រ ព្រមទាំងមានគោលបំណងច​ង់ ស្ដាប់ការលំបាក ការ​ជំពាក់​ជំពិន​ដែលសម្ព័ន្ធ​ក្រុមហ៊ុន​នេះជួប​ប្រទះ​​នា​ពេលធ្វើ​ សកម្មភាពនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា វៀតណាមកំពុង ឆ្ពោះទៅ​រក​គោល​ដៅមិន​ប្រើប្រាស់​គ្រឿងប៉្លាស្ទិកដែលប្រើតែម្ដងគត់ ហេតុ​នេះ ហើយ វៀតណាមមានគោលបំណ​ងថា សម្ព័ន្ធ​ក្រុមហ៊ុន​ JG Summit នឹងចូលរួម កិច្ចខិតខំប្រឹង​ប្រែង​នេះដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សំបក​វេច​ខ្ចប់​ប៉្លាស្ទិក​។
 
ចំណែក​ឯខ្លួនវិញ លោក Lance Y. Gokongwei បានអោយដឹងថា JG Summit ជាក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជួរមុខ​ទ្វីបអាស៊ី៣០០អង្គភាព ដែលបានបោះឆ្នោតជ្រើសរើសដោយទ​ស្សនាវដ្ដី Nikkei Asia R​eview។ JG Summit ចាប់ផ្ដើមធ្វើសកម្មភាពនៅវៀតណា​មចាប់ពីឆ្នាំ២០០៣មកក្នុ​ងវិស័យ ចំណីអាហារនិងភេស​ជ្ជៈ។ នាបច្ចុប្បន្ន​ ក្រុមហ៊ុននេះកំពុងជំរុញការនាំចេញនិង ការផ្សព្វផ្សាយផលិតផល “Made in Vietnam” របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន១០ លើពិភ​ពលោក។ លោក Lance Y. Goko​ngwei បានសម្ដែងនូវគោលបំណងចង់ វិនិយោគ​អភិវឌ្ឍន៍​វិស័យតែនៅវៀតណាម ព្រមទាំង​ចូលរួមសម្ព័ន្ធភាពសហគ្រាស ​ប្រឆាំងនឹង​សំរាមប៉្លាស្ទិក ក៏ដូចជា​ចូលរួមកម្ម​វិធីឧស្សាហកម្ម៤.០​នានាផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top