• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីកសិកម្មប្រេស៊ីល


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី  Terresa Cristina Corría
 

 នាថ្ងៃទី១៧ ខែឧសភា  ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ​បានអញ្ជើញ​ទទួលជួបសវនាការជាមួយ​លោកស្រី  Terresa Cristina Corría រដ្ឋមន្រ្តីក្រសួង​កសិកម្ម បសុសត្វនិង​ផ្គត់ផ្គង់នៃប្រទេសប្រេស៊ីល ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
ក្នុង​ជំនួ​បនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើ​ថា​ភាគី​ទាំង​ពីរ​គួរ​តែ​ជំរុ​ញ​ឲ្យ​បាន​ខ្លាំង​ក្លា​ថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​កសិកម្ម​ ​និងមានបំណង ចង់ឲ្យប្រេស៊ីល បង្កល​ក្ខណៈងាយស្រួល ស​ម្រាប់ផលិត​ផលកសិកម្ម​របស់​វៀត​ណាម​ត្រូវ​បាន​នាំ​ចេញទៅ​ទីផ្សារប្រេស៊ីល ក្នុងនោះ រួមមាន​បង្គានិងត្រីប្រាជាដើម។ លោកនាយ​ករដ្ឋ​មន្ត្រីវៀត​ណាម​បាន​អះអាងថា​ វៀត​ណាមត្រៀមខ្លួនជាស្រេច ដើម្បីដើរតួ​នាទីជាស្ពានដើម្បីជំរុញទំនាក់ទំនងរ​វាងអាស៊ាននិង Me​rcosur និង​ស្នើឱ្យភាគីទាំងពីរ សម្របស​ម្រួល សិក្សាពីលទ្ធភាពចាប់ផ្តើមការចរចា​ស្តីពីកិច្ច​ព្រមព្រៀង​ពាណិជ្ជ កម្មវៀត​ណាម​ - Mercosur តែម្តង។
 
ចំណែករដ្ឋមន្ត្រីក្រ​សួង​កសិកម្ម បសុសត្វនិងផ្គត់ផ្គងប្រេស៊ីល លោកស្រី Terresa Cristina Corrêa បានមានប្រសាស​ថា ប្រេស៊ីលតែងតែផ្តោតការយកចិត្តទុកដាក់ពិសេស ចំពោះទំនាក់ទំនងជា​មួយ​វៀត​ណាម​។ ដំណើរទស្សនកិច្ចនៅ​វៀតណាមលើក​នេះ របស់​គណៈ​ប្រតិភូគឺ​ដើម្បីជំរុញ​កិច្ច​សហប្រតិ​បត្តិកា​ររវាង​ប្រទេស​ទាំង​ពីរ​ ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានសក្តានុពលដូចជាវិស័យកសិកម្មនេះតែម្តង ។ លោក​ស្រីរ​ដ្ឋ​មន្ត្រី​រូប​នេះបាន​លើកឡើ​ងថា បន្ទាប់ពី​បញ្ចប់ដំណើរទស្សនកិច្ចនេះភ្លាមៗ​ លោកស្រីនឹង​រាយការណ៍​ជូនប្រធានា​ធិបតី​ប្រេស៊ីលឱ្យមា​ន​ដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិ​បត្តិការរវាងប្រទេសទាំ​ងពីរ ក្នុងនោះមានការ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូគ្រប់ជាន់ថ្នាក់ និង​ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកា​រពារជាតិ និងអប់រំជាដើម។ ។​ ប្រទេស​ប្រេស៊ីល​នឹងខិតខំដោះស្រាយបញ្ហានាំចូលផលិតផលកសិ​កម្មមួយចំនួនរបស់វៀត​ណាម​ភ្លាមៗ ជាពិសេស​ផលិតផល​ជាប្រៀបខ្លាំងរបស់វៀតណាម ដូចជាបង្គានិ​ងត្រីប្រាផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top