• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋឆែក


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Jiri Smejc ប្រធានក្រុមហ៊ុន Home Credit  (រូបថត៖ chinhphu.vn)
 

  ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​មហោ​ឡារឹក​នាថ្ងៃទី១៧ ខែមេសា។ នាយករដ្ឋ មន្រ្តីនៃ​ប្រទេសទាំងពីរ​បានអញ្ជើញ​ជួបចរ​ចាអំពីវិធាន​ការជំរុញ​ទំនាក់​ទំន​ង​ទ្វេ​ ភាគី ហើយអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ នានារវា​ង​ប្រទេស​ទាំងពីរ​ផង​ដែរ។
 
នាថ្ងៃទី១៦​ ខែមេសា ឆ្នាំ​២០១៩ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅរូម៉ានីប្រកប ដោយជោគជ័យ នាយករដ្ឋម​ន្រ្តីវៀ​តណាម​លោក Nguyen Xuan Phuc និងលោក ជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាម​បាន​អញ្ជើញទៅកាន់​ព្រលានយន្តហោះអន្តរជាតិ Vaclav Havel ទីក្រុង Praha ចាប់​ផ្ដើមដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​ នៅសាធារណរដ្ឋឆែក​តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោក Andrej Babis។
 
ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ត្រូវបាន​រៀបចំ​ឡើងយ៉ាង​មហោឡា​រឹកនាថ្ងៃទី១៧ ខែមេសា។ នាយករដ្ឋ មន្រ្តីនៃប្រទេសទាំ​ង​ពីរ​បាន​អញ្ជើញ​ជួបចរ​ចាអំពី​វិធានកា​រជំរុញទំ​នាក់​ទំនងទ្វេ ភាគី ហើយអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ នានារវាងប្រទេស​ទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋ មន្រ្តីវៀតណាមលោក Ngu​yen Xuan Phuc នឹង​អញ្ជើញជួបសម្ដែងការគួរសម ប្រធានរដ្ឋសភា ឆែក ប្រធានាធិបតីឆែក ហើយចូល​រួមវេទិកាធុ​រកិច្ចវៀ​តណាម​-ឆែក។


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំឆែក (រូបថត៖ chinhphu.vn)
 

 បន្ទាប់ពីទៅកាន់រដ្ឋធានី Praha នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ទទួល​ជួប​លោក​ Marcel Winter ប្រធានកិត្តិយសសមា គមន៍មិត្តភាពឆែក-វៀតណាម។ លោក Nguyen Xuan Phuc មាន​គោល​បំណង ថា សមាគមន៍បន្តមានសកម្មភាពជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពជាច្រើន ថែម​ទៀត​សំដៅ​ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបន្តជួយឧបត្ថម្ភ សហគមន៍ជន​វៀត​ណាម​នៅឆែក​ដើម្បីរួម​ចំណែកទៅក្នុងការអភិវឌ្ឍនៃសង្គម ប្រទេសសាមីផងដែរ។
 
នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួល ជួបលោក Jiri Smejc ប្រធានក្រុមហ៊ុន Home Credit ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ ធំមួយលើពិភពលោក ហើយកំពុងជា​វិនិយោគិន​នៅឯបរទេស​ធំបំផុតរបស់ឆែក។ នៅជំនួបនេះ លោក Nguyen Xuan Phuc បានស្វាគមន៍ការដែលក្រុមហ៊ុន Home Credit ​បានបើកទូលាយការបណ្ដាក់ទុនចូលមកវៀតណាម។ បន្ទាប់នោះ លោក Nguyen Xuan Phuc បានអញ្ជើញ​ទទួលជួបគណៈកម្មការសម្ព័ន្ធសមាគមន៍ជន វៀតណាមនៅអឺរ៉ុប។ នៅទីនេះ លោកនា​យក​រដ្ឋមន្រ្តីបា​នអះអាងថា បក្សនិងរដ្ឋ ជានិ​ច្ចកាលចាត់​ទុកប្រជាជន​វៀតណាម​នៅឯបរទេស​ជាផ្នែក​មួយដែល​មិន​អាច​កាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមទាំងមូលបានឡើយ ព្រមទាំងជានិច្ចកាលបង្កលក្ខណៈ ងាយស្រួល​ដើម្បីអោយជនរួមជាតិអាណិក ជនវិលត្រឡប់មកស្រុកកំណើត បណ្ដាក់ទុន ធ្វើអាជីវកម្ម រួមវិភាគទាន​ទៅក្នុងការអភិវឌ្ឍមាតុ ប្រទេសផងដែរ។
 
នាថ្ងៃដដែល ​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញ​ទៅសួរ​សុខ​ទុក្ខ​និង​ជួប​សំណេះសំ​ណាល​ជាមួយកម្មាភិបាល បុគ្គ លិកនៃស្ថានទូតវៀតណាមប្រចាំឆែក។ លោកនា​យករដ្ឋ​មន្រ្តីមាន​គោលបំណង​ ថា ​ស្ថានទូតបន្តពង្រីកតួនាទីក្នុងការឧទ្ទេសនាមអំពីគោលនយោបា​យទាក់ទាញ ដើមទុន​ពីបរទេសរ​បស់វៀតណាម បង្កើនការផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងសក្ដានុភាពអភិវឌ្ឍរបស់វៀតណាម ព្រមទាំង​បំពេញអោយបានល្អនូវការងារ គាំពារប្រជាពលរដ្ឋ ថែទាំនិង​ការពារ​សិទ្ធិនិ​ងផ​លប្រយោជន៍​ស្របច្បាប់​របស់​ ជនរួមជាតិអាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅ​ឆែក ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top