• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួជួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ( EU)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅបណ្តាប្រទេសអឺរ៉ុប នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Bernd Lange ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (EP) ដែលជាស្ថាប័នដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកិច្ចព្រមព្រៀង EVFTA ផង​ដែរ​។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Bernd Lange
ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (EP)

ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លោក Bernd Lange បានសម្តែងក្តីសប្បាយរីករាយចំពោះកាដែល EVFTA បានគណៈកម្មការអឺរ៉ុប ឯកភាពដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបពិនិត្យនិងចុះហត្ថលេខា​។ នេះជាជំហានសំខាន់ដើម្បីសភាអឺរ៉ុបផ្តល់សច្ចានុម័តភាព សំដៅបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសហភាពអឺរ៉ុបជាមួយអាស៊ីអាគ្នេយ៍និងអាស៊ី - ប៉ាស៊ីហ្វិក។ ប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិរបស់ EP បានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - សហភាពអឺរ៉ុបលើគ្រប់វិស័យ។

នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាអឺរ៉ុបលោក Antonio Tajani។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានអះ អាងថាវៀតណាមជានិច្ចកាលចាត់ទុកកិច្ចសហប្រតិបត្តិការរវាងសភាជាតិនិង EP ជាសសរស្តម្ភដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងវៀតណាមនិង​សហភាពអឺរ៉ុប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top