• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជំនាញស្តីពីការកសាងច្បាប់


ទិដ្ឋភាពនៃសម័យប្រជុំ 

 នៅព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី រដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំ រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ស្ថាប័នដោយផ្តោតលើច្បាប់ ប្រមូល​ផ្តុំ​ទៅលើច្បាប់ វិនិយោគសាធារណ ធ្វើវិសោធនកម្មច្បាប់ វិសោធនកម្មនិងការបំពេញបន្ថែម លើ ច្បាប់​មួយ​​ចំនួនពាក់ព័ន្ធនឹងច្បាប់រៀបចំផែនការមេ។
 
អញ្ជើញ​ថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​យល់​ស្រប​នឹង​សំណើរ​របស់​តំណាង​នានា​ ដោយស្នើប្តូរឈ្មោះពីពង្រាង ច្បាប់ធ្វើវិសោធនកម្ម បំពេញនូវប្រការមួយចំនួននៃច្បាប់វិនិ យោគ​សាធារ​ណៈឲ្យក្លាយទៅជាពង្រាងច្បាប់វិនិយោគសាធារណៈធ្វើវិសោ ធ​នកម្ម។ លោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ផ្តល់​អនុសាស​ន៍​ថា៖ “ការវិនិ យោគ សាធារណៈ មានវឌ្ឍនភាពក្នុងកា​រគ្រប់គ្រង ប៉ុន្តែយោង​តាម​ស្ថានភាព​ជាក់ស្តែង​គឺនៅមាន​ បញ្ហាជាច្រើនត្រូវការផ្លាស់ប្តូរថ្មី។ ​ក្នុងនោះមានបញ្ហា បែង ចែកវិមជ្ឈការ កា​រប្រគល់​សិទ្ធអំណាច​ ការទទួលខុសត្រូវរបស់​ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជា​ជន ហើយការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​មន្ត្រីនា​នាក៏ត្រូវបង្ហាញ ច្បាស់ជាង។ ការកែទម្រង់ ​ផ្លាស់ប្តូរថ្មីនេះត្រូវបានបញ្ជាក់ឲ្យបានច្បាស់ ​ធ្វើយ៉ាង​ម៉ែចកុំ​បណ្តាលឲ្យ​មានភាពស្មុគ្រស្មាញក្នុងការគ្រប់គ្រ​ង”។

ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យក្រសួង ស្ថា ប័ន អចិន្ត្រៃយ៍រដ្ឋសភា ផ្តល់ម​តិ​លើពង្រាង​ច្បាប់​ទាំងនេះនៅក្នុងសម័យ ប្រជុំលើក ទី​២៧គ្រោងនឹងប្រារព្ធនាខែកញ្ញា​ខាងមុខ៕​​

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top