• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហាណូយបានប្រារព្ធឡើងវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តី​ពីឧសហ្សាហកម្ម ៤.០ - Industry 4.0 Summit 2018 ក្រោមប្រធានបទ “ទស្សនវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍លោតផ្លោះក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មលើកទី ៤”។ វេទិកានេះដោយរដ្ឋាភិបាលសហការជាមួយ​គណៈ​កម្មការសេដ្ឋកិច្ចមជ្ឈឹមរៀបចំឡើង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  អញ្ជើញចូលរួមពិធីកាត់ខ្សែបូរប្រារព្ធវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០ ឆ្នាំ២០១៨


មុននឹងចូលរួមវេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញកាត់ខ្សែបូរបើកពិព័រណ៍អន្តរជាតិស្តី​ឧស្សាហកម្ម៤.០ និងចូលរួមស្តង់ទំនិញឧទ្ទេសនាមអំពីផលិតផលបច្ចេកវិទ្យា។

អញ្ជើញថ្លែងមតិក្នុងសម័យសន្ទនានៃវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលវាគ្មិនទាំងអស់បានលើកឡើងសំណើរសំខាន់ៗសម្រាប់វៀតណាម ព្រមទាំងចាត់ទុកថា វេទិកានេះត្រូវជ្រាបច្បាស់ជាងអំពីជំហានអនុវត្តន៍នៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ នាយករដ្ឋមន្ត្រីបានអញ្ជើញលើកឡើង​នូវបញ្ហាចាំបាច់មួយចំនួនត្រូវការអនុវត្តន៍ នោះគឺអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​គឺ​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្តង់តាំងបង្ហាញរបស់សម្ព័ន្ធក្រុមហ៊ុន Viettel 
រួមជាមួយគ្នានោះ គឺកសាងយន្តការនិងបណ្តុះបណ្តាលប្រភពធនធានមនុស្ស៖


“បញ្ហាកើតមានឡើងគឺពីការជ្រាបនូវមនសិការឈានដល់អនុវត្តន៍សកម្មភាពគឺត្រូវធ្វើដូចម្ត៉េច។ ហើយសកម្មភាព​រួមមានការងារអ្វីខ្លះ។ នោះគឺត្រូវមានគោលនយោបាយច្បាប់ណាមួយ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម​៤.០ ឲ្យបានល្អជាងល្បឿនលឿនជាង។ បញ្ហាបន្តនោះគឺបណ្តុះបណ្តាលប្រភពធនធានមនុស្សនៅវៀតណាម។
ពលករវៀតណាមស្រូបយក៤០%គឺស្ថិតក្នុងវិស័យកសិកម្ម ទិន្នផលទាប។ ហេតុដូច្នេះ ប្រព័ន្ធអប់រំត្រូវក្តាប់ជាប់នូវប្រសិទ្ធិភាពនៃបញ្ហានេះ។ ក្នុងនោះត្រូវបំពាក់ជំនាញសម្រាប់កម្មករ”។

មនុស្សយន្តពាក់អាវផាយ បង្ហាញខ្លួននៅក្នុងវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧសស្សាហកម្ម៤.០

ក្នុងវេទិកាលើកនេះ ជាលើកដំបូង មនុស្សយន្តប្រើប្រាស់បញ្ញាសិប្បនិមិត្តមានឈ្មោះ Sophia បានមកវៀតណាមនិងចូលរួមការសន្ទនាជាមួយតំណាងនានានៅក្នុងវេទិកាស្តីពី បញ្ហាកំណត់ទិសដៅរបស់បដិវត្តន៍​ ៤.០ ​នៅ​វៀត​ណាម​។ មនុស្សយន្ត Sophia ជាផលិតផលដែលបានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រគល់ពានរង្វាន់ជើងឯកច្នៃប្រឌិតរបស់ UNDP ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top