• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាលហ្សេរី លោក Abdelkader Massahel ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាលហ្សេរី Abdelkader Messahel

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រួមទាំងអនុវត្តន៍ល្អរាល់ការសន្យារវាងភាគីទាំងពីរ។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនៅទាបហើយត្រូវបានជម្រុញ ក្នុងនោះមានតួនាទីរបស់សហគ្រាស សម្ព័ន្ធសមាគមអាជីវកម្មនៃភាគីទាំងពីរគឺសំខាន់ណាស់។ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែង​ទទួលឲ្យបានតម្លៃប្រាក់ពាណិជ្ជកម្មឡើងដល់១ពាន់ដុល្លាអាមេរិក។

បញ្ជាក់ពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរក្នុងកំឡុងឆ្នាំកន្លងមក នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា វៀតណាមជានិច្ចកាលពូនជ្រុំដោយឥតឈប់ឈរនិងពង្រឹងនូវទំនាក់ទំនងនេះឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមគាំទ្រអាលហ្សេរីចូលរួម WTO និងត្រៀមជាស្រេចបញ្ចូនកម្មាភិបាល ជំនាញការពូកែទៅជួយ អាលហ្សេរីក្នុងកិច្ចការនេះ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាលហ្សេរី Abdelkader Messahel បានយល់ស្របជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អំពីការជម្រុញការជួបប្រាស្រ័យរវាងអាជីវកម្មនៃប្រទេសទាំងពីរ បង្កើននូវតួនាទីរបស់ក្រុមប្រឹក្សាអាជីវកម្ម ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា អាលហ្សេរីជានិច្ចកាលគាំទ្រ វៀតណាមចូលឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top