• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសន្តិសុខសង្គមនិងថែរក្សាជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រាជំងឺរាតត្បាត


 លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិនា នៃរដ្ឋាភិបាលវៀតណាម 
 

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០ រដ្ឋាភិបាល​បានប្រកាសអំពីកញ្ចប់ថវិកា​ជួយឧបត្ថម្ភដល់ពលករ​ និយោជិក និង​ធានាសន្តិសុខ​សង្គម ដើម្បីទប់ទល់នឹងផល​ប៉ះពាល់អវិជ្ជមាន​នៃការរីករាលដាល Covid-19។ 

រដ្ឋមន្រ្តី​ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា មានមុខ​សញ្ញា​គោល​នយោបាយ​និងកម្មករ និយោជិក ជិត ២០ លាននាក់ នឹងទទួលបានអត្ថប្រ យោជន៍ពីកញ្ចប់ជំនួយ​ដែល​មាន​ប្រាក់​ប្រមាណ ៦១.៥៨០ ពាន់លានដុងនេះ។
 
មុននោះ ក្នុង​កិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលដើម្បីពិភាក្សាអំពីដំណោះស្រាយ ធានាសន្តិសុខសង្គម​នា​គ្រាជំងឺ​រាត​ត្បាត នៅថ្ងៃទី ៣១ ខែមីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ទៅលើការ​ដាក់​ចេញនូវកញ្ចប់ជំនួយជាក់ស្តែងសម្រាប់មុខសញ្ញានីមួយៗ ដែលជាពិសេសជនក្រីក្រ អ្នកគ្មាន​ការ​ងារ​​ធ្វើ គឺមានសារៈសំខាន់ណាស់។  លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ត្រូវធានា​ឲ្យបាន​គោល​ការណ៍​ជួយ​ឧបត្ថម្ភចំនួន ៤ មួយគឺ ជួយឧបត្ថម្ភដល់អ្នកដែលរងផលប៉ះពាល់ដោយ Covid-19 ដែល​ប្រាក់​ចំណូល​ត្រូវ​បន្ថយយ៉ាងខ្លាំង បាត់បង់ការងារ ខ្វះការងារធ្វើនិងមិនអាចធានាបាននូវជីវភាពរស់នៅប្រចាំថ្ងៃ។ ទីពីរ ការជួយ​ឧបត្ថម្ភតាមរយៈការចែករំលែកជាមួយកម្មករ និយោជិក ប្រជាជន អាជីវកម្ម ដែលរងផល​ប៉ះពាល់​ ដើម្បីធានាបាននូវកម្រិតជីវភាពមូលដ្ឋានអប្បបរមា ហើយរដ្ឋផ្តល់ជំនួយឧបត្ថម្ភមួយផ្នែកខ្លះប៉ុណ្ណោះ ដោយ​បាន​បែងចែកសមស្របរវាងមជ្ឈិមនិងមូលដ្ឋាន។ គោលការ ណ៍ទី ៣ គឺ រដ្ឋបាលថ្នាក់ក្រោម ទីភ្នាក់ងារគ្រប់​គ្រង​រដ្ឋ​និង​ភ្នាក់​ងារ​មុខ​ងារពាក់​ព័ន្ធ​ទទួល​ខុសត្រូវ​ចំពោះ​ការ​កំណ​ត់​អត្ត​សញ្ញាណ​អ្នក​ត្រូវ​ជំនួយ​ឧបត្ថម្ភ​ត្រឹមត្រូវ ធានាតម្លាភាពនិងសាធារណៈ។ គោលការណ៍មួយទៀត​គឺអាជីវកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​និង​ប្រជាជនដូចជាការកាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹក ថ្លៃអ៊ីនធឺណិត ថ្លៃទូរគមនាគមន៍​ហើយ​អាជីវកម្ម​ត្រូវទទួល​ខុសត្រូវ​ក្នុងការរក្សាទុក​កម្មករ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top