• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារអភិវឌ្ឍន៍អាស៊ីសហការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់ឆ្នាំ ២០២១-២០២៥ និងក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត ដើម្បីជួយវៀតណាមជំរុញការអភិវឌ្ឍន៍

នារសៀលថ្ងៃទី ១៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី វៀតណាម  Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Andriu Jep-fri ។

លោកនាយករដ្ឋមន្រ្តី  វៀតណាម  Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Andriu Jep-fri (រូបថត៖ TTXVN)


ក្នុងជំនួបនេះ លោក Nguyen Xuan Phuc  បានលើកឡើងយ៉ាងច្បាស់ថាប្រទេសវៀតណាមមានដាក់ចេញគោលការណ៍អនុវត្តគោលដៅពីរទន្ទឹមគ្នា ពោលគឺបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំរុញផលិតកម្មនិងអាជីវកម្មផង។ វៀតណាមគាំទ្រទស្សនៈរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការវាយតម្លៃចំពោះការព្យាករណ៍កំណើនរបស់វៀតណាមនៅឆ្នាំនេះ។ នាពេលខាងមុខលោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រដល់ការកសាងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមសម្រាប់ឆ្នាំ ២០២១-២០២៥ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាថែមទៀតក្នុងដំណើរការអភិវឌ្ឍន៍និងអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសជាតិសម្រាប់ដំណាក់កាលថ្មី (ឆ្នាំ២០២១-២០២៥) ផងដែរ។

រីឯខ្លួនវិញ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅវៀតណាមលោក Andriu Jep-fri បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាល វៀតណាមបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីក៏កំពុងតែផ្តោតលើការគាំទ្រដល់វិស័យសហគ្រាសឯកជន ដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគខាងឯកជនកាន់តែច្រើនថែមទៀតទៅក្នុងដំណើរការអភិវឌ្ឍន៍នៃភាគីទាំងពីរផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top