• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារ ANZ មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យ​រយៈពេលវែងចំពោះខឿនសេដ្ឋកិច្ចរបស់វៀតណាម​


 ខ្សែចង្វាក់ដំឡើងរថយន្ដ Mazda របស់ក្រុមហ៊ុនភាគហ៊ុនរថយន្ដ Truong Hai នៅតំបន់សេដ្ឋកិច្ច Chu Lai (ខេត្ត Quang Nam) (រូបថត៖ TTXVN)
 

 ការដែលរដ្ឋាភិបាលវៀតណាមបានសន្យា ធ្វើកំណែទម្រង់សេដ្ឋកិច្ច តាមទម្រង់ទូលំទូលាយ គឺ​ជា​សញ្ញា​បញ្ជាក់​ពីយថា​ទស្សន៍​យូរអង្វែងចំពោះខឿនសេដ្ឋកិច្ចរបស់ វៀតណាម និងការរំពឹងទុកថា វៀតណាមនឹងចូល​រួមជា​មួយ​ក្រុម​ប្រទេស​ ដែលមានប្រាក់ចំណូលមធ្យមក​ម្រិតខ្ពស់​ជាពុំខាន។
 
យោងតាមការបញ្ជាក់​របស់លោក Khoon Goh ប្រធានការិយាល័យស្រាវ​ជ្រាវ​អាស៊ី​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​ធនាគារ​ពហុជាតិ ANZ (អូស្រ្តាលី) កាលពីថ្ងៃទី ១២ ខែសីហាថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ នេះ ផលិតផល​ក្នុងស្រុកសរុប (GDP) របស់ វៀតណាមបានកើនឡើងជាលំដាប់ ទោះ​បីជាត្រូវ​រងផ​លប៉ះពាល់​ដោយវិបត្តិ​សេដ្ឋ​កិច្ច សកលនិងផ្នែកកសិកម្មត្រូវរងផលប៉ះពាល់ដោយជំងឺផ្តាសាយជ្រូកក៏ដោយ។ ហេតុដូច្នេះ ធនាគារ ANZ នៅរក្សាការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះគឺ ៦,៧% ដែរ។ តួលេខនេះទាប​ជាង​កំណើន​ ៧,១% ក្នុងឆ្នាំ ២០១៨ ប៉ុន្តែនៅតែជួយ វៀតណាម​ពង្រឹង​លំដាប់​ថ្នាក់​របស់​ខ្លួន​ក្នុង​នាម​ជាប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើនបំផុតនៅអាស៊ី។ យោងតាមការស្រាវជ្រាវរបស់ធនាគារ ANZ អតិផរណារបស់វៀត ណាមនៅតែស្ថិត​ក្រោម​ការគ្រប់គ្រងបានជាមធ្យម ២,៨% ក្នុងឆ្នាំ ២០១៩ ពោលគឺទាបជាងគោលដៅ​ ៤% របស់​ធនាគាររដ្ឋផង​ដែរ។
 
អ្នកជំនាញធនាគារ ​ANZ បានវាយតម្លៃថា វៀតណាមនៅតែបន្តទទួលបានផលប្រ យោជន៍​ពីគោល​នយោបាយ​កំណែទម្រង់​មុននេះ ក៏ដូចជាពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តធ្វើកំណែទម្រង់។ ម្យ៉ាងវិញទៀត វៀតណាម​​ក៏កំពុងស្ថិត​ក្នុងដំណើរការបង្កើនទ្វេដង នៃប្រាក់ចំណូលសរុបសម្រាប់មនុស្សម្នាក់ ចាប់ពី ២,៤០០ ដុល្លារ​ក្នុងឆ្នាំ ២០១៨ ដល់ ៤.៨០០ ដុល្លារនៅឆ្នាំ ២០២៨  អោយដល់គោល​ដៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ខ្ពស់​។ លោក Khoon Goh  បានចាត់ទុកថា វៀតណាម​ចាំបាច់​ត្រូវគ្រប់​គ្រង​លំហូរ​វិនិយោគ​ផ្ទាល់ពី​បរទេស ​(FDI)។ លោករូបនេះ ​បានបញ្ជាក់​ថា ការប្តេជ្ញារបស់វៀតណាមចំពោះការធ្វើកំណែទម្រង់ដ៏ទូលំ​ទូលាយ គឺជា​សញ្ញាល្អ​​មួយសម្រាប់ទស្សនវិស័យរយៈពេលវែងរបស់​ប្រទេសជា​តិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top