• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទ្យាស្ថាននគរបាលប្រជាជនត្រូវតែក្លាយជាមូលដ្ឋានបណ្តុះបណ្តាលឧត្តមសិក្សាស្នូល

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតវិទ្យាស្ថាននគរបាលប្រជាជន (ថ្ងៃទី១៥ ឧសភា ឆ្នាំ១៩៦៨-ថ្ងៃ​ទី​១៥​ឧសភា ឆ្នាំ២០១៨) និងទទួលកិត្តនាម វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជនក្នុងសម័យប្រឆាំងចក្រភពអាមេរិក​សង្គ្រោះប្រទេសជាតិ។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផផ្តល់អនុសាសន៍ថា៖ “វិទ្យសា្ថនត្រូវកំណត់ឲ្យបានច្បាស់នូវទស្សនៈវិស័យក្នុងការអភិវឌ្ឍ ត្រូវមាន មហិច្ឆតាឲ្យបានខ្លាំងក្លាជាង ដើម្បីក្លាយទៅជាមណ្ឌលឧត្តមសិក្សាស្នូលនិងសាលាមានបទដ្ឋានថ្នាក់ជាតិ។ ប្រការនេះបានដាក់ចេញនូវករណីយភាពធំធេងមួយសម្រាប់វិទ្យាស្ថានគឺត្រូវ​ផ្លាស់ប្តូរថ្មី”។

ពីទស្សនៈវិស័យនិងតម្រូវការភារកិច្ចនោះ នាយករដ្ឋមន្ត្រីបានអញ្ជើញលើកឡើងនូវភារកិច្ចស្នូលចំនួន៤សម្រាប់វិទ្យាសា្ថន។ ក្នុងនោះ មានការផ្លាស់ប្តូរកម្មវិធីបង្រៀន លើកកម្ពស់គុណភាពបណ្តុះបណ្តាលទាំងថ្នាក់ឧត្តមសិក្សានិង​ក្រោយឧត្តមសិក្សា ដើម្បីនាំវិទ្យាស្ថានក្លាយទៅជាមូលដ្ឋានបណ្តុះបណ្តាលគំរូរបស់ផ្នែកនិងប្រទេសជាតិ ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top