• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនិញវៀតណាមបានបញ្ជាក់ពីម៉ាកយីហោរបស់ខ្លួននៅទីផ្សារអូស្ត្រាលី

ទំនិញវៀតណាមមិនត្រឹមតែមានវត្តមាននៅតាមផ្សារទំនើបអាស៊ីនៅអូស្រ្តាលីប៉ុណ្ណោះទេ ថែមទាំងត្រូវបានលក់នៅតាមប្រព័ន្ធផ្សារទំនើបធំបំផុតនៅអូស្ត្រាលីដូចជាផ្សារ Coles ឬ Wool Woolworth ហើយប្រជាជននៅទីនេះក៏កំពុងតែមានការពេញនិយមខ្លាំងឡើងៗផងដែរ។

ផ្លែស្រការនាគជាផ្លែស្រស់មួយដែលពេញនិយមសម្រាប់ប្រជាជនអូស្ត្រាលី (រូបថត៖ VOV)


មិនត្រឹមតែនៅស៊ីដនី (Sydney) ប៉ុណ្ណោះទេ ប៉ុន្តែមានទីក្រុងជាច្រើនដទៃទៀត ដូចជាទីក្រុង Perth ភាគខាងលិចអូស្រ្តាលី កំពុងតែលក់ផលិតផលកសិកម្ម និងជលផលជាច្រើន ដែលនាំចូលពីប្រទេស វៀត ណាម។ លោក Hoang Luat ក្រុមហ៊ុននាំចេញ M បានមានប្រសាស ន៍ថា៖ ទំនិញវៀតណាមកាន់តែច្រើនត្រូវបាននាំចូលទៅក្នុងប្រទេសអូស្រ្តាលី និងចែកចាយនៅ លើទីផ្សារទំនើបអាស៊ីក្នុងរដ្ឋនានានៅទីនេះ  ហើយលោកក៏បានអះអាង ថាគុណភាពល្អនិងម៉ាកយីហោ ដែលមានកិត្យានុភាពរបស់វៀតណាម កំពុងតែធ្វើឱ្យទំនិញវៀតណាមអាចឈានចូលយ៉ាងទូលំទូលាយក្នុងទីផ្សារអូស្រ្តាលីផងដែរ។

ទន្ទឹមនឹងនេះ ទំនិញវៀតណាមមិនត្រឹមតែមានវត្តមាននៅតាមផ្សារទំនើបអាស៊ីនៅអូស្រ្តាលីប៉ុណ្ណោះទេ ថែមទាំងត្រូវបានលក់នៅតាមប្រព័ន្ធផ្សារទំនើបធំបំផុតនៅអូស្ត្រាលីដូចជា ផ្សារ Coles ឬ Wool Woolworth ហើយប្រជាជននៅទីនេះក៏កំពុងតែមានការពេញនិយមខ្លាំងឡើងៗផងដែរ។ លោក Nguyen Phu Hoa ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបានមានប្រសាសន៍ថា៖ «ការផ្សព្វផ្សាយពាណិជ្ជសញ្ញាវៀតណាមតែងតែជាសកម្មភាពសំខាន់របស់ស្ថាប័នពាណិជ្ជកម្ម។ ស្ថាប័នពាណិជ្ជកម្មក៏បានអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយម៉ាកយីហោរបស់វៀតណាម ដោយផ្អែកលើផែនការសកម្មភាពជាក់លាក់និងលទ្ធផលស្រាវជ្រាវ ក៏ដូចជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរឌីជីថលផងដែរ។ ទន្ទឹមនឹងនេះដែរ ស្ថាប័នពាណិជ្ជកម្មក៏មានវិធីជាច្រើន ដើម្បីជួយគាំទ្រដល់សមាគមធុរកិច្ចអូស្ត្រាលីនិងពាណិជ្ជករជាអាណិកជន វៀតណាមក្នុងការនាំចូលនិងលក់ទំនិញរបស់វៀតណាម សំដៅជួយឲ្យអតិថិជនអូស្ត្រាលីអាចប្រើប្រាស់ទំនិញ វៀតណាមកាន់តែច្រើនថែមទៀត ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ន សហគ្រាសនៅក្នុងប្រទេសនេះមានគោលបំណងចង់ធ្វើពិពិធកម្មនូវប្រភពទំនិញនាំចូលផងដែរ »៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top