• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបន្តរក្សាឲ្យបានរឹងមាំនូវឋានៈជាមជ្ឈមណ្ឌលព័ត៌មានគួរឲ្យជឿទុកចិត្តរបស់បក្សនិងរដ្ឋ


នាយករដ្ឋមន្រ្តីវៀតណាលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាបង្កើតទីភ្នាក់ងារសារព័ត៌មានវៀតណាម។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ ទីភ្នាក់ងារសារព័ត៌ មានវៀតណាមបានរៀបចំពិធីខួបគម្រប់រយៈពេល៧៥ឆ្នាំនៃការបង្កើត (ថ្ងៃទី១៥ កញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០)។
 
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនចំពោះទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ក្នុងលិខិត លោក Nguyen Phu Trong បានសម្ដែងនូវជំនឿជាក់និងគោលបំណងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងបន្តអះអាងនូវតួនាទីជាទីភ្នាក់ងារសារព័ត៌មានផ្លូវការគួរឲ្យជឿទុកចិត្តរបស់បក្ស រដ្ឋ ដែលជូនព័ត៌មានទាំងជាតិនិងអន្តរជាតិទៅកាន់ប្រជាជនគ្រប់ស្រទាប់។
 
ពិធីខួបគម្រាប់រយៈពេល៧៥ឆ្នាំនៃទិវាប្រពៃណីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមមានការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាលោក Nguyen Xuan Phuc។
 
ថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់នូវការរួមចំណែករបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាមបន្តឈានមុខគេក្នុងការងារឃោសនា ដោយជូនព័ត៌មានឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងរស់រវើកស្ដីពីគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ផែនការសកម្មភាពរបស់រដ្ឋាភិបាល។ ទន្ទឹមនេះ ឆ្លុះបញ្ចាំងឲ្យបានទាន់ពេលវេលានូវមតិយោបល់ បំណងប្រាថ្នារបស់ប្រជាជន តស៊ូប្រឆាំងនឹងភាពអវិជ្ជមាន ទស្សនៈខុសឆ្គងរបស់អានុភាពអមិត្ត ការពារឲ្យបានរឹងមាំនូវមូលដ្ឋានគ្រឹះខាងមនោគមរបស់បក្ស ការពារ គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ ព្រមទាំងការពារអធិបតេយ្យភាពដែនដី ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top