• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបានប្រគល់អំណោយជូនដល់រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍

ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)
 

ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានប្រគល់អំណោយជាថវិកាចំនួន ៥ ម៉ឺនដុល្លារជូនចំពោះអាជ្ញាធរនៅតាមទីក្រុងនីមួយៗ គឺរាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍ ផងដែរ

ពិធីប្រគល់អំណោយរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (វៀតណាម)ជូនចំពោះអាជ្ញាធរនៃរដ្ឋធានីទាំង ២ គឺរាជធានីភ្នំពេញ (កម្ពុជា) និងវៀងច័ន្ទ (ឡាវ) បានធ្វើឡើង នៅព្រឹកថ្ងៃទី ៧ ឧសភានេះ។ កិច្ចប្រជុំត្រីភាគីនេះបានធ្វើឡើង តាមរយៈវីដេអូ conference  ចេញផ្សាយពីទីក្រុងហូជីមិញ រាជធានីភ្នំពេញនិងទីក្រុងវៀងច័ន្ទ ដោយមានការចូលរួមពី ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong,  អភិបាលរាជធានីភ្នំពេញ លោកឃួងស្រេង និងលោក Atsaphangthong Siphandone អភិបាលរដ្ឋធានីវៀងច័ន្ទ។

ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតរបស់ទីក្រុងទាំងពីរ គឺរាជធានីភ្នំពេញនិងវៀងច័ន្ទ ដោយបានអះអាងថា ទីក្រុងហូជីមិញបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីគាំទ្រទីក្រុងទាំងពីរក្នុងគ្រាលំបាកនេះ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ជំងឺឆ្លងនៅប្រទេសយើងទាំងបី វៀតណាមកម្ពុជានិងឡាវ នឹងត្រូវបានគ្រប់គ្រងយ៉ាងឆាប់ៗជាពុំខាន ដើម្បីស្តារកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរសកម្មភាពឡើងវិញ។ ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានប្រគល់អំណោយជាថវិកាចំនួន ៥ ម៉ឺនដុល្លារជូនចំពោះអាជ្ញាធរនៅតាមទីក្រុងនីមួយៗ គឺរាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top