• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបានចូលរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនង​ភាពជាដៃគូស​ហប្រតិបត្តិការ​យុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ​វៀតណាម-ចិន​


 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញទទួលជួប
ជាមួយសមាជីកក្រុមប្រឹក្សារដ្ឋ​ចិន​និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថតៈ VOV)

 នារសៀលថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ លោក Nguyen Thien Nhan សមាជិក ការិយាល័យ​នយោបាយ​និង​ជា​លេខា​​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ បានជួប សន្ទនា​ជាមួយលោ​ក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​​និង​ជា រដ្ឋមន្ត្រីក្រសួង កា​របរទេសចិនដែលកំពុងមាន​វត្តមាននៅទីក្រុងហូជីមិញ ដើ​ម្បីចូលរូម​កិច្ច​ប្រជុំ​ លើក​​ទី​១១ នៃគណៈកម្មាធិការបញ្ជាណែនាំទទួលប​ន្ទុក កិច្ចសហប្រតិ បត្តិការទ្វេ​ ភាគីវៀតណាម​ -​ ចិន។
 
ក្នុងជំនួបនេះ លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ ចំពោះសារៈ​សំខាន់​នៃកិច្ច​ប្រជុំរបស់​គណៈ​កម្មាធិការ​បញ្ជាណែនាំទទួល​បន្ទុក កិច្ចសហប្រតិបត្តិការទ្វេភាគី ​វៀតណាម-ចិន ​ដែលរួម​ចំណែក​ដល់ការ​ជម្រុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមទាំ​ងធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំន​ងមិត្ត ភាពនិងនាំ​មកផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជននៃប្រ​ទេសទាំងពីរ។
 ​
តាមរយៈជំនួបនេះ លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងហូជីមិញ ត្រៀម​ខ្លួនជា​ស្រេច​ក្នុង​ការ​បន្ត​​រួមចំណែកក្នុងការអភិវឌ្ឍន៍នូវភាពជាដៃគូសហប្រតិ បត្តិការយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-ចិន​ ដើម្បីនាំ​មកផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជ​ននៃប្រទេសទាំងពីរ ដើម្បីស​ន្តិភាព ស្ថិរភាព​ក្នុងតំបន់​ និង​ពិភព​លោក។
 
រីឯខ្លួនវិញ លោក Wang Yi បានអះអាងថា ចិនត្រៀមខ្លួន ចែករំលែក បទពិសោធ ន៍របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមជាមួយវៀតណាម និងទីក្រុងហូជីមិញ ដោយនាំមកនូវស្ថេរភាព សន្តិភាព និងភាព​ចម្រុង​ចម្រើន​ជូនដល់ប្រជាជន នៃប្រទេស​នីមួយៗ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top