• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយ - ទីក្រុងដើម្បីសន្តិភាព- រយៈពេល ២០ ឆ្នាំនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ


 រូបថតៈ Dai Nghia
 

ក្នុង​ក្រប​ខ័ណ្ឌនៃសកម្មភាពដើម្បីអប អរសាទរខួបលើកទី ២០ នៃទីក្រុងហាណូយត្រូវបានអង្គការ UNESCO ប្រគល់​កិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” (១៩៩៩-២០១៩) នោះ នារសៀលថ្ងៃទី ១៣ ខែកក្កដា  គណៈ កម្មាធិការ​ប្រជាជនទីក្រុងហាណូយរៀបចំសិក្ខាសាលា ស្តីពី “ទីក្រុងហាណូយ - ទីក្រុងដើម្បីសន្តិភាព- រយៈពេល ២០ ឆ្នាំនៃ​ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ”។
 
នៅក្នុង​សិក្ខាសាលានេះ គណៈប្រតិភូបានរំលឹកឡើងវិញនូវសមិទ្ធផលដែលទទួលបាន បន្ទាប់ពីរយៈពេល  ២០កន្លង​ទៅ ដែលទីក្រុងហាណូយត្រូវបានអង្គការ UNESCO ផ្តល់កិត្តនាមជា  “ទីក្រុងដើម្បីសន្តិភាព” ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ ដូចជា៖សមភាពក្នុងសហគមន៍; កសាងទីក្រុង; អភិរក្សបរិស្ថានរស់នៅ; ជំរុញ​ការ​អភិវឌ្ឍ​វប្បធម៌​ - អប់រំ; ថែរក្សាការអប់រំពលរដ្ឋនិងក្មេងជំនាន់ក្រោយ ផងដែរ។ លោក Mai Phan Dung ប្រធាន​នាយក​ដ្ឋាន​វប្បធម៌បរទេសនិង UNESCO នៃក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ “ទីក្រុង​ហាណូយ​បានវ៉ា​ដាច់​បេក្ខជន​ចំនួន ៧០ ផ្សេងទៀត ដើម្បីបានជ្រើសរើសជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ៥ ដែល​តំណាង​ឱ្យ​ទ្វីបទាំង ៥ដែលត្រូវបានអង្គការ UNESCO ផ្តល់កិត្តនាមជាទីក្រុងដើម្បីសន្តិភាព។ នេះគឺជា​ការ​ទទួល​ស្គាល់​របស់សហគមន៍អ​ន្តរជាតិចំពោះរាល់ការរួម​ចំណែកដ៏​សំខាន់​របស់ទីក្រុង​ហាណូយ ក្នុងការ​កសាង​វប្បធម៌​សន្តិភាព តាមរយៈកិច្ចខិតខំប្រឹង​ប្រែងប្រកបដោយភាពច្នៃប្រឌិត ដែល​ជាវិធីសាស្រ្ត​អភិក្រម​លក្ខណៈ​មនុស្សសា​ស្ត្រក្នុងការដោះស្រាយបញ្ហានគរូ​បនីយកម្ម ​បញ្ហាសង្គមក៏ដូច​ជាការលើក​កំពស់​តម្លៃនៃ​ជីវភាព​រស់នៅ​សម្រាប់​មនុស្សរាប់លាននាក់ផ​ងដែរ”។
 
នៅឯសិក្ខាសាលានេះ ម​តិយោបល់ជាច្រើនពីគណៈប្រតិ​ភូជាតិនិង​អន្តរជាតិ​ត្រូវបានលើក​ឡើងដើម្បី ដោះស្រាយបញ្ហាក្នុងទី​ក្រុងនិងបញ្ហា​សង្គមដោយបង្កើនតម្លៃ​ នៃដំណើរ​ការនគរូបនីយកម្ម​ក៏ដូច​ជាបញ្ជា​សង្គម​។ ឈ​រលើមូលដ្ឋាននោះ នឹងឆ្ពោះទៅរកការកែលំអរនូ​វត​ម្លៃនៃជីវភាពប្រចាំថ្ងៃរបស់ប្រជា​ជន ព្រមទាំងបំផុ​ស​មោទន​ភាព​របស់ប្រជាជនរដ្ឋ​ធានី អំពីទីក្រុងដើម្បីសន្តិ​ភាព៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top