• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលវិមានតម្កលសពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធមានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។

គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA)


ក្នុងឱកាសរំលឹកខួបលើកទី១៣១ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២១) នាព្រឹកថ្ងៃទី១៨ ខែឧសភា គណៈប្រតិភូនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលវិមានតម្កលសព ដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ មាន វត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។

គណៈប្រតិភូរបស់បក្សនិងរដ្ឋក៏បានមកដាក់កម្រងផ្កានិងរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី នៅវិថី Bac Son ទីក្រុងហាណូយ។ គណៈប្រតិភូបានឱនកាយគោរពវិញ្ញាណ ក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលី - ជាកុលបុត្រកុល ធីតាដ៏ឆ្នើមៗរបស់ប្រជាជាតិដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាននិងពលីសាច់ ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ដើម្បីឯករាជ្យភាព សេរីភាព របស់មាតុភូមិនិងសុភមង្គលរបស់ប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top