• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសចំនួន ២៣ និងអង្គការសុខភាពពិភពលោក (WHO) អំពាវនាវឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩

រូបថតឧទាហរណ៍ (ប្រភព៖ Reuters)
 

ប្រមុខរដ្ឋនៃប្រទេសទាំង ២៣ រួមគ្នាជាមួយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៣០ ខែមិនា បានចេញសេចក្តីអំពាវនាវឱ្យប្រទេសនានានៅលើពិភពលោក ចូលរួមបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតសកល ដោយមានគោល បំណងកាត់បន្ថយការខូចខាតឲ្យបានតិចបំផុតចំពោះមនុស្សជាតិនៅពេលដែលប្រឈមមុខនឹងជំងឺរាតត្បាតនេះនាពេលអនាគត។

ការអំពាវនាវបានសង្កត់ធ្ងន់លើការបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតសកល គឺដើម្បីបង្កើនលទ្ធភាពក្នុងការឆ្លើយតបរបស់ពិភពលោកចំពោះជំងឺរាតត្បាតសកលនាពេលអនាគត តាមរយៈការកសាងប្រព័ន្ធប្រកាសអាសន្ន និងចែករំលែកទិន្នន័យរួម ក៏ដូចជាការផលិត ការចែកចាយវ៉ាក់សាំង ថ្នាំគ្រប់ប្រភេទ និងវិធីសាស្រ្តធ្វើរោគវិនិច្ឆ័យនិងព្យាបាលទូលំទូលាយ ប្រកបដោយសមភាពរវាងប្រទេសទាំងអស់។ នាបច្ចុប្បន្ននេះ ប្រមុខថ្នាក់ដឹកនាំនៃប្រទសចំនួន ២៣ បានចុះហត្ថលេខាលើការគាំទ្ររបស់ចំពោះសំណើស្តីពីការកសាងសន្ធិសញ្ញាឆ្លើយតបនឹងជំងឺរាតត្បាតសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top