• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី៨ខែមិនា វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ VNA)
 

យោងតាមក្រសួងសុខាភិបាលវៀតណាម  នៅថ្ងៃទី ៨ ខែមីនាខាងមុខនេះ វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាលើកដំបូង។

អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រធានគណៈកម្មាធិការនេះបានមានប្រសាសន៍ថា៖

«នៅពេលមានវ៉ាក់សាំង យើងត្រូវតែរៀបចំការចាក់វ៉ាក់សាំងឲ្យបានល្អ ហើយម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល ត្រូវវាយតម្លៃចំពោះសុវត្ថិភាព  សុពលភាព និងប្រសិទ្ធភាពឲ្យបានល្អបំផុតផងដែរ។ នេះគឺជាភារកិច្ចដ៏សែនលំបាក។ ទីមួយ កាលពីមុននោះធ្លាប់មានការចាក់វ៉ាក់សាំងជាទូទៅនូវរាប់លានដូស រួចមកហើយ ប៉ុន្តែមានពេលខ្លះក៏កើតឡើងឧប្បត្តិហេតុដែរ។ ប្រសិនបើមិន គ្រប់គ្រងឲ្យបានល្អទេ ការធ្វេសប្រហែសទាំងនោះនឹងក្លាយជាឧប្បត្តិហេតុដ៏ធំសម្បើមដែរ។ ទីពីរ គឺវ៉ាក់សាំងទាំងអស់ដែលធ្លាប់ចាក់កាលពីមុននោះ មានវ៉ាក់សាំងត្រូវបានសិក្សាអស់រយៈពេល ៧ ទៅ ៨ ឆ្នាំ ឬ ១២ ឆ្នាំ ទើបតែមានស្ថេរភាព ប៉ុន្តែសម្រាប់វ៉ាក់សាំង Covid-19 ជាវ៉ាក់សាំងដ៏ថ្មីថ្មោង ការងារទាំងអស់ត្រូវធ្វើជាបន្ទាន់ សូម្បីតែក្នុងការផ្តល់អាជ្ញាប័ណ្ណឱ្យនាំចូលមកវៀតណាមក៏ជាការងារជាបន្ទាន់ផងដែរ។ ហេតុដូច្នេះ ត្រូវប្រុងប្រយ័ត្ននិងការត្រៀមរៀបចំឲ្យបានល្អ និងត្រូវតែធានាភាពហ្មត់ចត់ជាងនេះថែមទៀត។ បញ្ហាមួយទៀត គឺជម្រុញឱ្យកាន់តែខ្លាំងថែមទៀតសម្រាប់ការផលិតវ៉ាក់សាំងជាបន្ទាន់នៅក្នុងប្រទេសផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top