• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវមានដំណោះស្រាយរឹងមាំចាំបាច់សម្រាប់សេដ្ឋកិច្ចដើម្បីសម្រេចបាននូវគោលដៅទន្ទឹមគ្នា


 ទិដ្ឋភាពនៃសន្និសីទដែលប្រារព្ធនាថ្ងៃទី ២ ខែកក្កដា
 

សេដ្ឋវិទូ ​Le Dang Doanh បានលើកសំណើរថា៖ ការធ្វើពិពិធកម្មទីផ្សារនិងការស្វែងរកប្រភពវត្ថុធាតុដើមថ្មី រួមជាមួយ​ការដោះស្រាយរាល់ការលំបាកសម្រាប់សហគ្រាសគឺជាដំណោះស្រាយចាំបាច់។
 
នៅក្នុង​សន្និសីទ​របស់រដ្ឋាភិបាល ទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ជាមួយបណ្តាមូលដ្ឋាននិងសម័យប្រជុំប្រចាំ ខែមិថុនា​និង ៦ ខែដំបូងនៃឆ្នាំ ២០២០ បានធ្វើឡើងនាថ្ងៃទី ២ ខែកក្កដានោះ ចំពោះមុខ​ព័ត៌មាន​ស្តីពី​កំណើន​សេដ្ឋកិច្ចសម្រាប់ត្រីមាសទី ២ សម្រេចបាន ០,៣៦% អ្នកជំនាញសេដ្ឋកិច្ច​បានដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ជា​ច្រើន ដើម្បីសម្រេចគោល ដៅកំណើន GDP ប្រចាំឆ្នាំគឺពី ៣ ដល់៤%។ សេដ្ឋវិទូ Le Dang Doanh បានលើក​សំណើរថា៖ ការធ្វើពិពិធកម្មទីផ្សារនិងការស្វែងរកប្រភពវត្ថុធាតុដើមថ្មី រួមជាមួយការ​ដោះស្រាយ​រាល់​ការ​លំបាកសម្រាប់សហគ្រាសគឺជាដំណោះស្រាយចាំបាច់៖ “ត្រូវស្វែងរកប្រភពវត្ថុធាតុដើមថ្មី .. ហើយ​ខណៈ​ពេល​ដែល​យើងយកចិត្តទុកដាក់លើការគ្រប់គ្រងជំងឺរាតត្បាត ហើយយើងក៏ត្រូវមានជម្រើស ក៏ដូចជា ទទួល យកអ្នក​ជំនាញ កម្មករ ... ឱ្យចូលប្រទេសដើម្បីធ្វើការ ប៉ុន្តែត្រូវតែស្ថិតក្នុងលក្ខខណ្ឌ ធានាសុវត្ថិភាពផង។ ទី ២ គឺត្រូវស្វែង​រក​ទីផ្សារថ្មីដូចជាមជ្ឈឹមបូព៌ា អាមេរិកខាងត្បូង ​អាហ្វ្រិក ជាដើម”៕​ ​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top