• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិដើម្បីទប់ស្កាត់អំពើពុករលួយប្រកបដោយប្រសិទ្ធភាព

ប្រធានតុលាការប្រជាជនកំពូន លោក Nguyen Hoa Binh និងប្រធានអយ្យការប្រជាជនកំពូល លោក Le Minh Tri
 

បន្តសម័យប្រជុំលើកទី៥២ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ លើសេចក្តីព្រាងរបាយការណ៍ការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់តុលាការប្រជាជនកំពូល  និងអយ្យការប្រជាជនកំពូល។  មតិជាច្រើនបានស្នើថា ក្នុងការប្រមូលនូវទ្រព្យសម្បត្តិពុករលួយ និងដើម្បីចូលរួមចំណែកទប់ស្កាត់ និងប្រឆាំងអំពើ ពុករលួយ ចាំបាច់ត្រូវប្រកាសឱ្យប្រើច្បាប់ស្តីពីការចុះបញ្ជីទ្រព្យសម្បត្តិ។

ក៏នាព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តសេចក្តីសម្រេចរបស់ប្រធាននៃអយ្យការប្រជាជនកំពូលស្តីពីការបង្កើតការិយាល័យត្រួតពិនិត្យបច្ចេកទេសព្រហ្មទណ្ឌក្រោមការគ្រប់គ្រងរបស់អយ្យការប្រជាជនកំពូល និងបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីការកែ សម្រួលព្រំប្រទល់រដ្ឋបាលរបស់អង្គភាពរដ្ឋបាលឃុំមួយចំនួននៅខេត្ត Dak Nong  ក៏ដូចជា សេចក្តីសម្រេចចិត្តក្នុងការបង្កើតទីក្រុង Cat Tien ស្រុក Phu Cat ខេត្ត Binh Dinh រួមទាំងសេចក្តីសម្រេចចិត្តការបង្កើតសង្កាត់មួយចំនួននៅតាមបណ្តាខេត្តដូចជា៖ Bac Ninh និង Hoa Binh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top