• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ជាច្រើននៅវៀតណាមប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 យ៉ាងប្ដូរផ្ដាច់


គ្រប់គ្រងការចេញចូលតំបន់ដែលមានអ្នកជម្ងឺ Covid-19។ 
 

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការប្រជាជនទីក្រុងដាណាំងបាន សម្រេចចិត្តបង្កើតក្រុមការងារ Covid-19 នៅសហគមន៍។ តាមនោះបណ្ដា ខ័ណ្ឌ ស្រុក នឹងបង្កើតក្រុមការងារ Covid-19 នៅសហ គមន៍ រួមមាននគរ បាល សេនាជន តំណាងសមាគមន៍ អង្គការមហាជន និងស្ថាប័នសុខាភិបាល នៅតំបន់។ អាជ្ញាធរខ័ណ្ឌ ស្រុកនឹងសហការជាមួយមន្ទីរសុខាភិបាលដើម្បី រៀបចំវគ្គហ្វឹកហាត់សម្រាប់ក្រុមការងារនេះ សំដៅដំណើរការតាមដាន ឃ្លាំមើលសុខភាពសហគមន៍នាពេលខាងមុខ។
 
បន្ទាប់ពីការកត់ត្រាករណីឆ្លង Covid-19 ចំនួន២ករណីនៅទីក្រុង Buon Ma Thuot រួចមក គណៈ កម្មាធិការប្រជាជនខេត្ត Dak Lak បានចេញឯក សារស្ដីពីការអនុវត្តការរក្សាគម្លាតសង្គមហើយជំរុញខ្លាំងក្លានូវវិធានការ បង្ការ ប្រយុទ្ធប្រឆាំងជម្ងឺនៅទីក្រុងនេះតែម្ដង។ តាមនោះទីក្រុង Buon Ma Thuot នឹងអនុវត្តការរក្សាគម្លាតសង្គមក្នុងរយៈពេល១៤ថ្ងៃ ចាប់តាំងពីថ្ងៃទី៣ សីហា។
 
នាយប់ថ្ងៃទី២ សីហា គណៈកម្មការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ខេត្ត Ha Nam បានចេញឯកសារណែនាំស្ដីពីការងារបង្ការ ប្រយុទ្ធ ប្រឆាំង Covid-19 ពាក់ព័ន្ធដល់ករណីឆ្លងជម្ងឺទី៦២០ (នៅសង្កាត់ Lam Ha ទីក្រុង Phu Ly) ដែលទើបតែបានក្រសួងសុខាភិបាលប្រកាសកាលពី រសៀលថ្ងៃដដែល។ តាមនោះ បញ្ឈប់ជាបណ្ដោះអាសន្ននូវសកម្មភាព អាជីវកម្មខារ៉ាអូខេ ម៉ាស្សា វីដេអូហ្គេម និងរោងភាពយន្តលើទូទាំងខេត្ត ចាប់ពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ សីហា រហូតដល់ពេលណាដែលមានការជូនដំណឹងថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top