លោកស្រីប៊ូយគីមង៉ា (Bui Kim Nga) នាយកសហគ្រាសឯកជនតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ឲ្យដឹងថា លោកស្រីចាប់ផ្តើមស្វែងយល់ ស្រាវជ្រាវពីដើមឆ្អឹងមាន់ខ្មៅ តាំងពីឆ្នាំ១៩៩៥។ ក្រោយមកពឹងលើបណ្ឌិតវិទ្យាសាស្រ្ត ត្រឹនកុងខាញ់ (Tran Cong Khanh) លោកស្រីបានដឹងនូវឱសថកម្មពីដើមឆ្អឹងមាន់ខ្មៅអាចជំនួយព្យាបាល២៥ប្រភេទជម្ងឺ ក្នុងនោះមាន ជម្ងឺមហារីក រោគសញ្ញារបេង ដុះសាច់ដុំក្រពេញប្រូស្តាត។ ចាប់ពីនោះ លោកស្រីង៉ា (Nga) បានស្រាវជ្រាវនិងបង្កើតចេញផលិតផលតែហ្វ័នង៉ុក (Hoan Ngoc) នៅឆ្នាំ២០០១ ចម្រាញ់ពីស្លឹកនិងឫស្សដើមឆ្អឹងមាន់ខ្មៅ។
ដើម្បីធានាគុណភាពផលិតផល តែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) បានផលិតតាមបទដ្ឋានហ្មត់ចត់ ចាប់ពីការដាំ ថែទាំ ប្រមូលផល (ចំណែកឫស្សត្រូវការ៧ឆ្នាំទើបគ្រប់ស្តង់ដា) រហូតដល់ច្នៃ ដើម្បីធានាពេញលេញបរិមាណឱសថកម្មសម្រាប់អ្នកប្រើប្រាស់។
ចម្ការដើមឆ្អឹងមាន់ខ្មៅក្នុងទីស្នាក់ការសហគ្រាសឯកជនតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) នៅឃុំបាវណាំង (Bau Nang) ស្រុកយឿមិញ ចូវ (Duong Minh Chau) ខេត្តតីនីញ (Tay Ninh)។ ពលករថែទាំចម្ការដើមឆ្អឹងមាន់ខ្មៅ វត្ថុធាតុដើមធ្វើចេញផលិតផលតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga)។ ដើមឆ្អឹងមាន់ខ្មៅ មានឱសថកម្មអាចព្យាបាលបាន២៥ប្រភេទជម្ងឺ។ ឫស្សដើមឆ្អឹងមាន់ខ្មៅ ត្រូវការ៧ឆ្នាំទើបគ្រប់ស្តង់ដារ ផលិតជាផលិតផលតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga)។ វត្ថុធាតុដើមសម្ងួតដើម្បីផលិតចេញតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga)។ លោកស្រីប៊ូយគីមង៉ា (Bui Kim Nga) នាយកសហគ្រាសឯកជនតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) បានស្រាវជ្រាវនិងបង្កើតជោគជ័យ ពាណិជ្ជសញ្ញាតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ជាមួយផលិតផលទំនុកចិត្តពីគុណភាព បានអតិថិជនគ្រប់ទីកន្លែងទុកចិត្តប្រើប្រាស់។ |
មិនត្រឹមមានគុណភាពសម្រាប់សុខភាព តែហ្វ័នង៉ុក (Hoan Ngoc) នៅមានរសជាតិផ្អែមឆ្ងាញ់ បានផលិតក្រោមរូបភាពថង់តម្រងងាយប្រើប្រាស់ អាចលាយនិងពិសា បានគ្រប់ទីកន្លែងនៅក្នុងថ្ងៃ។
លោកស្រី បីង៉ា (Bay Nga) ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៧ លោកស្រីបានស្នើអ្នកវិទ្យាសាស្រ្តទាំងឡាយចំណុះវិទ្យាស្ថានគីមីសាស្រ្ត - វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម ដើម្បីបណ្តាក់ទុនអនុវត្តប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្តមួយចំនួន ពីដើមឆ្អឹងមាន់ខ្មៅ។ លោកស្រីបានចូលរួមសំណង់ស្រាវជ្រាវកម្រិតថ្នាក់មូលដ្ឋានមួយចំនួនដូចជា៖ ទីផ្សារប្រើប្រាស់ផលិតផលតែហ្វ័នង៉ុក (Hoan Ngoc) ស្រាវជ្រាវបទដ្ឋានថែទាំ ដាំដុះដើមឆ្អឹងមាន់ខ្មៅ ស្រាវជ្រាវបទដ្ឋានប្រមូលផលសន្លឹកដើមឆ្អឹងមាន់ខ្មៅ...។ល។
បទដ្ឋានស្រាវជ្រាវចាប់ផ្តើមពីប្រមូលបានសមទ្ធិផលនៅឆ្នាំ២០១០ ពេលសហគ្រាសតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) បានរដ្ឋាភិបាលផ្តល់ថវិការអនុវត្តប្រធានបទស្រាវជ្រាវវិទ្យសាស្រ្តកម្រិតថ្នាក់រដ្ឋពី “បទដ្ឋានច្នៃផលិតផល បង្កាប្រឆាំងដុះសាច់ដុំពីដើមឆ្អឹងមាន់ខ្មៅ” តាមកម្មវិធីសំខាន់របស់ជាតិបច្ចេកវិទ្យាឱសថ។ មកដល់ឆ្នាំ២០១២ តែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) បន្តបានផ្តល់ថវិការអនុវត្តគម្រោងការផលិតផលថ្នាំគ្រាប់មូលវែងគឺ TANU Gold និង TANU Green ជាមួយគុណប្រយោជន៍ជំនួយព្យាបាលជម្ងឺមហារីក។
ទទួលយើងខ្ញុំក្នុងទីស្នាក់ការសហគ្រាស នៅឃុំបាវណាំង ( Bau Nang) ស្រុកយឿងមិញចូវ (Duong Minh Chau) ខេត្តតីនិញ (Tay Ninh) លោកស្រីបីង៉ា (Bay Nga) ចែករំលែកដំណើរមាគ៌ាជាង២០ឆ្នាំ ផ្សារភ្ជាប់ជាមួយដើមឆ្អឹងមាន់ខ្មៅ ដើម្បីបង្កើតចេញផលិផលឱសថមានប្រយោជន៍សម្រាប់មនុស្សលោក។
មានតែ២០ដើមឆ្អឹងមាន់ខ្មៅបង្កាត់ពូជដំបូង សព្វថ្ងៃ សហគ្រាសតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ជាម្ចាស់តំបន់វត្ថុធាតុដើមឆ្អឹងមាន់ខ្មៅ ដោយផ្ទៃដី៤០ហិកតា តាមបទដ្ឋានដាំ ថែទាំ ប្រមូលផលឱសថសម្រេចស្តង់ដា របស់ GACP WHO នៃអង្គការសុខាភិបាលពិភពលោក។
លោកស្រីបីង៉ា (Bay Nga) បន្តនាំយើងខ្ញុំទៅទស្សនាប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរបស់សហគ្រាស ជាមួយរោងម៉ាស៊ីនសម្រេចស្តង់ដា ISO ២២០០០: ២០០៥ ដោយ TUV SUD - អាល្លឺម៉ង់ទទួលស្គាល់ ដើមឆ្នឹងមាន់ខ្មៅនៅតែរក្សាបានឱសថកម្មខ្ពស់បំផុត។ ប្រព័ន្ធម៉ាស៊ីនសុទ្ធតែស្វ័យប្រវត្តិ ទៅតាមបច្ចេកវិទ្យាជឿនលឿន ធានាគុណភាពអតិបរិមាសម្រាប់ផលិតផល។
ខ្សែសង្វាក់ខ្ចប់ផលិតផលតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga)។ ប្រព័ន្ធម៉ាស៊ីនផលិតផលតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ស្វ័យប្រវត្តិតាមបច្ចេកវិទ្យាជឿនលឿន។ បទដ្ឋានខ្ចប់តែហ្វ័នង៉ុកបីង៉ា(Hoan Ngoc 7 Nga)។ |
ជាក់ស្តែង តាំងពីយូ ពាណិជ្ជសញ្ញាតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga)ជាវត្ថុពិសេសប្រចាំតំបន់របស់ខេត្តតីនិញ (Tay Ninh) ពីព្រោះតំបន់ដីនេះមានអាកាសធាតុ និងដីធ្លីល្អសម្រាប់ការអភិវឌ្ឍតំបន់វត្ថុធាតុដើមឆ្អឹងមាន់ខ្មៅ។
ហេតុនេះ ផលិតផលមានពាណិជ្ជសញ្ញាតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ផ្សារភ្ជាប់ជាមួយដែនដី ប្រជាជនខេត្តតីនិញ (Tay Ninh) ហើយបានក្លាយជាអំណោយពិសេសសម្រាប់ភ្ញៀវទេសចរណ៍ពេលមកលេងតីនិញ (Tay Ninh) ជាមួយផលិតផលសម្បូរបែបដូចជា៖ តែថង់តម្រងហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) តែលាយផ្សំជាមួយសម្បុកសត្វត្រចៀកកាំ ( Salanganes'Nest ) ហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ថ្នាំគ្រាប់មូលវែងច្នៃចេញពីដើមឆ្អឹងមាន់ខ្មៅ TANU Green, TANU Gold ...។ល។
ពិសេស ផលិតផលតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) បានអះអាងគុណភាពរបស់ខ្លួន នៅលើទីផ្សារអន្តរជាតិពេលដណ្តើមបានរង្វាន់ “គុណភាពទូទាំងសកលលោក” រង្វាន់ខ្ពស់បំផុត ទំនុកចិត្តបំផុត របស់សហក្រុមវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាស្បៀនអាហារអន្តរជាតិ (IUFoST) ផ្តល់ជូនឆ្នាំ២០១៤ ក្រោយពេលឆ្លងកាត់រាប់រយសហគ្រាស មកពីប្រទេសនានា និងតំបន់ដែនដីជាច្រើន៕
តែរលាយហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ។ តែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) តាំងពីយូរមកហើយ បានក្លាយជាវត្ថុពិសេសប្រចាំតំបន់របស់ខេត្តតីនិញ (Tay Ninh) សម្រាប់ ធ្វើជាអំណោយជូនសាច់ញាតិ សម្រាប់ភ្ញៀវទេសចរណ៍ក្នុងប្រទេសនិងអន្តរជាតិ។ លោកស្រីប៊ូគីមង៉ា (Bui Kim Nga) នាយកសហគ្រាសឯកជន តែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) ជាមួយផលិតផល Caterpillar fungus។ ផលិតផល Caterpillar fungusជាប្រភេទឱសថកម្រមានបានសហគ្រាសឯកជនតែហ្វ័នង៉ុកបីង៉ា (Hoan Ngoc 7 Nga) បណ្តាក់ទុនផលិត។ |
ដើមឆ្អឹងមាន់ខ្មៅចំណុះអំបូរត្រចៀកក្រាញ់ (Acanthaceae) ជាដើមឈើក្នុងស្រុករបស់វៀតណាម ដោយបណ្ឌិតវិទ្យាសាស្រ្ត ត្រឹនកុងខាញ់ (Tran Cong Khanh) (មហាវិទ្យាល័យឱសថហាណូយ) ស្វែងរកឃើញនៅចម្ការជាតិកុកផឿង (Cuc Phuong) នៅឆ្នាំ៩០សតវត្សរ៍ទី២០។ តាមអ្នកស្រុក ដើមឆ្អឹងមាន់ខ្មៅមានឈ្មោះហៅផ្សេងៗគ្នាដូចជា៖ ដើមជង្គង់មាន់ ដើមជើងបង្កង។ ជាឱសថដ៏អស្ចារ្យមានគុណប្រយោជន៍ច្រើនដូចជា៖ លើកកម្លាំងកាយ បង្កើនកម្លាំងប្រឆាំង បង្កើនសមត្ថភាពនៃភាពស៊ាំ បង្កានិងកាត់បន្ថយអុកស៊ីកម្មកោសិកា បង្កើនការរំលាយអាហារ ជំនួយព្យាបាលរលាកថ្លើម សម្ពាធឈាមឡើងខ្ពស់ ខ្លាញ់ក្នុងឈាម ទឹកនោមផ្អែម ដុះសាចដុំ....។ល។ |
អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ង្វៀនឡឹន