• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ លើកលេងតែករណីចាំបាច់ខានមិនបាន

នាព្រឹកថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអនឡាញ នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ស្កាត់ Covid-19។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ


ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា គ្រប់ស្ថាប័នទាំងអស់ ជាពិសេសមូលដ្ឋាន ត្រូវពន្លឿនការអនុវត្តភារកិច្ចបង្ការប្រឆាំងជំងឺរាតត្បាតដោយស្មារតីរកឃើញឆាប់ៗ ដាក់ឲ្យនៅដាច់ដោយឡែកទាន់ពេលវេលា កំណត់តំបន់ឆ្លងរាលមូលដាន និងការពារសុខភាពរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  “យើងមានតែពីរសប្តាហ៍ប៉ុណ្ណោះ ដើម្បីធ្វើសកម្មភាព ហើយត្រូវយល់ថា វីរុសនឹងឆ្លងរាលដាលលឿនជាងសកម្មភាពរបស់យើង ប្រសិនបើយើងមិនចាត់វិធានការបង្ការភ្លាមៗ និងខ្លាំងក្លាថែមទៀត។ អាស្រ័យដូច្នេះ យ៉ាងហោចណាស់ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ តម្រូវឲ្យប្រមុខអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់រាល់ការប្រជុំនិងការជួបជុំសម្រាប់មនុស្សជាង ២០ នាក់ឡើងទៅ។ រដ្ឋាភិបាលនឹងចាត់វិធានការតឹងរឹងសម្រាប់មូលដ្ឋានណា ដែលទុកឲ្យមានការជួបជុំមនុស្សជាង ២០ នាក់ឡើងទៅ។ ទន្ទឹមជាមទួយគ្នានោះ ត្រូវបិទសេវាកម្មដែលមិនចាំបាច់ដូចជា បារ មណ្ឌលទេសចរណ៍ រមណីដ្ឋាន រោងកុន ហាងស្រាបៀរ និងភោជនីយដ្ឋានជាដើម”។

ដោយឡែកសម្រាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hai Phong, Can Tho, Da Nang លោកនាយករដ្ឋមន្រ្តីបានណែនាំឲ្យបិទទីតាំងសេវាកម្មទាំងអស់ លើកលែងតែសេវាកម្មផ្គត់ ផ្គង់អាហារនិងឱសថ ក៏ដូចជាកន្លែងពិនិត្យនិងព្យាបាលជំងឺតែប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នាននោះ គឺផ្អាកជាបណ្ណោះអាសន្ន ឬដាក់ឲ្យដំណើរការ ការដឹកជញ្ជូនសាធារណៈយ៉ាងតិចបំផុត។

ក្នុងបរិបទដែលមន្ទីរពេទ្យកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដែលក្លាយជាកន្លែងឆ្លងមេរោគដ៏ស្មុគស្មាញនោះ លោកនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ថា៖ “ត្រូវការធ្វើតេស្ត សម្រាប់បុគ្គលិកសុខាភិបាល នៅតាមកន្លែងដែលមានហានិភ័យឆ្លងបំផុត។ កន្លែងវេជ្ជសាស្ត្រផ្សេងទៀត គួរតែណែនាំឲ្យពិនិត្យនិងព្យាបាលសម្រាប់អ្នកជំងឺត្រូវការសង្គោះបន្ទាន់។ ទន្ទឹមជាមួយគ្នានេះ គួតែបិទជាបណ្តោះអាសន្ន សម្រាប់ទី​តាំងវះកាត់កែសម្ផស្ស នៅទូទាំងប្រទេស។ ផ្នែកសុខាភិបាលត្រូវមានវិធានការណ៍ ដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់គ្រូពេទ្យ បុគ្គលិកសុខាភិបាល ដែលធ្វើការនៅក្នុងមណ្ឌលថែទាំនិងព្យាបាលអ្នកជំងឺ Covid-19។ យ៉ាងណាមិញ ត្រូវមានផែនការថែទាំយ៉ាងល្អប្រសើរ សម្រាប់បុគ្គលិកសុខាភិបាល ជាពិសេសមន្ទីរពេទ្យព្យាបាល Covid-19 ដោយផ្ទាល់ ពោលគឺត្រូវថែរក្សាក្រុមគ្រូពេទ្យឲ្យបានល្អបំផុត ដើម្បីពួកគាត់នឹងមានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។

លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឲ្យមានការអនុវត្តយ៉ាងតឹងរឹងលើការគ្រប់គ្រងផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top