• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ដើម្បីទេសចរណ៍វៀតណាមពិតជាទះស្លាបហោះហើរ

ឆ្នាំ​២០១៩ វិស័យ​ទេសចរណ៍​វៀតណាម​មាន​សញ្ញា​​​គួ​ររំភើប​​​ ប៉ុន្តែ​ក៏កើត​​មាន​បញ្ហា​កម្សោយ​ជា​ច្រើន​ វេទិកា​ជាន់ខ្ពស់​​ទេសចរណ៍​វៀតណាម​​ឆ្នាំ​២០១៩ ទើប​បាន​រៀប​ចំ​នៅ​ក្រុង​ហាណូយ ​នា​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៩ ជា​ទីកន្លែង​សម្រាប់​អ្នក​ឯកទេស​ វាគ្មិន​ សហគ្រាស​ទេសចរណ៍​​ អ្នក​គ្រប់​គ្រង​រួម​ផ្តល់​មតិ​យោបល់​ ដើម្បី​វៀតណាម​ពិតជា​លោ​ត​ផ្លោះ​ នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

អំឡុង​ពេល​១១ខែ​ក្នុង​​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​អន្តរជាតិ​អញ្ជើញ​មក​ដល់​វៀតណាម​ប្រហែល​​១៦,៣​លាន​នាក់​ កើន​ឡើង​១៥,៤%​ បើ​ប្រៀប​នឹ​ង​រយៈ​ពេល​ដូចគ្នា​​​ ក្នុងពេល​​នោះ​​ ចំនួន​​ភ្ញៀវ​អន្តរជាតិ​ដែល​អញ្ជើញ​ទៅកាន់​ទ្វីប​អាស៊ី​ - ប៉ាស៊ី​ហ្វីក​ កើន​ឡើង​ប្រហែល​៦%​ អញ្ជើញ​ទៅកាន់​អាស៊ីអាគ្នេយ៍​ កើន​ឡើង​ប្រហែល​​៥%​។ រំពឹង​ទុក​ទូទាំង​ឆ្នាំ​២០១៩ ទេសចរណ៍​វៀតណាម​ នឹង​ទទួល​ភ្ញៀវអន្តរជាតិ​​​១៨លាន​នាក់​​ សរុប​ប្រាក់​ចំណូល​មកពី​វិស័យ​ទេសចរណ៍​ ៧២០.០០០​ពាន់លាន​ដុង​ សម្រេច​​គោលដៅដែល​​រដ្ឋាភិបាល​​បាន​ដាក់ចេញ​។ ហេដ្ឋារចនា​សម្ពន្ធ​វិស័យ​ទេសចរណ៍​ ក៏បាន​យកចិត្ត​ទុកដាក់​ វិនិយោគ ឆ្លើយ​តប​កាន់តែ​ល្អប្រពៃ​ នូវ​តម្រូវ​ការរបស់​​ភ្ញៀវទេសចរ​ បំផុត​គឺភ្ញៀវ​ទេសចរជា​​អភិជន​​​ជាដើម​។​

ឆ្នាំ​២០១៩ សមត្ថភាព​ប្រជែង​​នៃ​វិស័យ​ទេសចរណ៍​វៀតណាម​ ទោះបី​បាន​កែលម្អ​ប៉ុន្តែ​សន្ទស្សន៍​​ថយ​ចុះ​និង​នៅ​កម្រិត​​ទាប​។ កម្សោយ​ជាច្រើន “ចំណុច​ស្ទះ​” ដើម្បី​ការ​អភិវឌ្ឍ​​ទេសចរណ៍​ មិនទាន់​ដោះស្រាយ​ប្រាកដ​ប្រជា​។ ការងារ​ជំរុញការ​ផ្សព្វ​ផ្សាយ​​មិនទាន់​​មានប្រសិទ្ធភាព​ប្រាកដ ​ដោយ​សារ​មានភាព​កម្សោយ ​អំពី​ប្រភព​ធនធាន​មនុស្ស​ យន្តការ​ប្រតិបត្តិករ​​ មិនទាន់​​បង្កើត​បាន​ការិយាល័យ​ជំរុញ​ទេសចរណ៍​​នៅ​បរទេស​។ មូលនិធី​គាំទ្រ​និង​អភិវឌ្ឍន៍​​ទេសចរណ៍​ មិនទាន់​បាន​ដំណើរ​​ការ​និង​ដាក់​ឱ្យ​​សកម្មភាព​។ ហេដ្ឋារចនាសម្ពន្ធ​​​ព្រលាន​យន្ត​ មាន​និន្នាការ​ផ្ទុក​លើស​ចំណុះ​ មិនទាន់​ឆ្លើយ​តប​នូវ​ល្បឿន​កំណើន​ខ្ពស់​ អំពី​ចំនួន​ភ្ញៀវទេសចរ​។ គោលនយោបាយ​ទិដ្ឋការ​​ឆ្លង​ដែន​ នៅ​មានការ​កង្វះ​ខាត​ បើប្រៀប​នឹង​អាសយដ្ឋាន​​ប្រកួតប្រជែង​ផ្ទាល់ ​នៃវិស័យ​​ទេសចណ៍​វៀតណាម​​ដូចជា៖ ​ថៃ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ជាដើម​។ល។​



 ទស្សនាវដ្តី​ National Geographic របស់​អាមេរិក បាន​ប្រកាស​អាសយដ្ឋាន​ Top ២៨ ដែលមានភាព​ទាក់ទាញ​​បំផុត​លើ​ពិភពលោក​​ឆ្នាំ​២០១៩។ ក្នុងនោះ​ហ្វាងឡៀន​សើន (Hoang Lien Son) ​បាន​ទស្សនាវដ្តី​រៀ​បចំណាត​ថ្នាក់ទី​៧​ ក្នុងតារាង​រៀ​បលំដាប់ថ្នាក់ ទន្ទឹមនោះបាន​ជ្រើស​ជា​អាសយដ្ឋាន​ចំណាប់​អារម្មណ៍​​បំផុត​ នៅ​តំបន់​អាស៊ី​អាគ្នយ៍​។ រូបថត៖ Sun world


វិថី​គំនូរ​ភុង​ហឹង​ (Phung Hung) ទាក់ទាញ​ភ្ញៀវ​ទេសចរ ពេល​ធ្វើ​ដំណើរ​មក​ទេសចរណ៍នៅ​ក្រុងហាណូយ​។ រូបថត៖ កុងដាត


 ឈូង​សមុទ្រ​ហាឡូង​ (Ha Long) (ខេត្ត​ក្វាងនិញ - Quang Nam) មាន​នាវាកម្សាន្ត​ជាង​៦០០​​គ្រឿង​ ធានាគុណភាព​ដឹក​ភ្ញៀវ​ទេសចរ​ស្វែងយល់​អំពី​រម្មណីយដ្ឋាន​​ធម្មជាតិ​លើ​ឈូង​សមុទ្រ​។ រូបថត៖ ដាំង​តៀន​


 វត្ត​តាមជុក​ (Tam Chuc) (ខេត្ត​ហាណាម​ - Ha Nam) ជា​អាសយដ្ឋាន​ទេសចរណ៍​ចេតនាភាព​ទាក់ទាញ​ភ្ញៀវទេសចរ​កុះករ​ជិត​ឆ្ងាយ​។ រូបថត៖ វៀត​គឿង​


 ស្តារ​ពិធី​រាជកិច្ច​កំពុង​ជា​ទិសដៅ​ថ្មី​ ដើម្បី​កេរដំណែល​​ទីក្រុងបុរាណ​ហ្វេ​ ទាក់ទាញ​ភ្ញៀវទេសចរ​។​ រូបថត៖ ថាញ​ហ្វ័រ​


 ពិធីបុណ្យ​លើ​កំពូល​ភ្នំ​បាណា (Ba Na) (ខេត្ត​ដាណាំង​)។ រូបថត៖ កុងដាត​


 វិថី​ង្វៀន​ហ្វេ (Nguyen Hue) (ទីក្រុង​ហូជីមិញ​) ​សកម្មភាព​ទេសចរណ៍​នារាត្រី​កាល​។ រូបថត៖ ថុង​ហាយ​។

 

ដើម្បីយក​ជំនះ​លើ​ភាពកម្សោយ​នោះ នា​​សម័យ​ប្រជុំ​ពេញ​អង្គ​ វេទិកាជាន់ខ្ពស់​​ទេសចរណ៍​វៀតណាម​ឆ្នាំ​២០១៩ បាន​ប្រមូលផ្តុំ​ព្រាង ​អំពី​ប្រធាន​បទ​ពីរ​។ បឋម​ គឺដំណោះស្រាយ​ដើម្បី​បង្កើតបាន​​វៀតណាមមួយ​​ស្រស់ស្អាត ពោរពេញទៅដោយ​វប្បធម៌ ប្រជាជន​ស្និទ្ធស្នាល​​រាប់អានរាក់ទាក់​​ភ្ញៀវ​ ដើម្បី​កែលម្អរ​ចំណាតថ្នាក់​​ទេសចរណ៍​វៀតណាម​ លើ​តារាង​ចំណាតថ្នាក់​សកលលោក​។ ទន្ទឹមនោះ គឺដំណោះស្រាយ​អនុវត្ត​ល្អ​នូវ​គម្រោង​ការ​យន្តការ​ឡើង​វិញ​ខាង​វិស័យ​ទេសចរណ៍​ ឆ្លើយតប​តម្រូវការ​អភិវឌ្ឍន៍​ក្លាយជា​វិស័យ​សេដ្ឋកិច្ច​មុខ​ស្រួច​, អភិវឌ្ឍន៍អំពី​​ចំនួននិង​គុណភាព​ ប្រសិទ្ធភាព ភាព​ជំនាញលើការងារ​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍​, ទាក់ទាញ​តំបន់​ឯកជន​ចូល​រួមខ្លាំង​ នូវ​សកម្មភាព​ផ្សព្វផ្សាយ​។ តស៊ូ​រួមនឹង​តំបន់​ឯកជន​បង្កើត​ការិយាល័យ​ជំរុញ​ទេសចរណ៍​ នៅ​ទីផ្សារ​សំខាន់ៗ។​

ប្រធាន​បទទី​ពីរ​ គឺផ្តោត​លើ​ការងារ​កសាង​ទំនាក់ទំនង​សរីរាង្គ​និង​ផ្សារភ្ជាប់​​ចីរភាព រវាង​​ការ​អភិវឌ្ឍ​​វិស័យ​អាកាសចរណ៍​និងលើកស្ទួ​យ​សម្រាប់​​ទេសចរណ៍​ជាមួយ​ដំណោះស្រាយ​ជាច្រើន​។​ ក្នុងនោះមានវិធាន​ការដំ​​ណោះ​ស្រាយ​ អំពី​ហេដ្ឋារចនា​សម្ពន្ធ​អាកាសយានយន្ត​​ លើកកម្ពស់​សមត្ថភាព​ទទួល​ គុណភាព​​សេវាកម្ម​អាកាសចរណ៍​ នៅ​​ព្រលាន​យន្តហោះ​ ដើម្បី​បង្កភាព​​ងាយស្រួល​បំផុត ​សម្រាប់​ភ្ញៀវ​ទេសចរ​។ នេះជា​ប្រធាន​បទ​ឯកទេស​សម្រាប់​​​ឆ្នាំ​២០១៩ ដាក់ចេញ​វិធានការ​ធានា​ចីរភាព ​រួមនឹង​កម្លាំង​ទាក់ទាញ​នៃទេសចរណ៍​វៀតណាម​។​

ការ​ងារ​ផ្សព្វផ្សាយ​ ជំរុញ​ទេសចរណ៍​វៀតណាម​ ចេញ​ទៅ​អន្តរជាតិ​​ តែង​ជា​ករណី​យកចិត្តទុកដាក់​លំដាប់​នៃវិស័យ​ទេសចរណ៍វៀតណាម​។ ការងារ​នេះ ទោះបី​បាន​វាយ​តម្លៃ មាន​ការ​បម្រែបម្រួល​ ប៉ុន្តែ​នៅមាន​ភាព​កម្សោយ​ជាច្រើន ដោយសារ​ថវិកា​ចង្អៀត​។ មូលនិធីជំនួយ​​អភិវឌ្ឍន៍​​ទេសចរណ៍វៀតណាម​ បានប្រសូតចេញ​ ជា​ជំហាន​សំខាន់ គាំទ្រការងារ​ជំរុញ​ ផ្សព្វផ្សាយ​ ប៉ន្តែ​មកដល់សព្វថ្ងៃ​មូលនិធី​នៅមិនទាន់​ដំណើរការ​បាន។​

ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​ សង្ឃឹម​​គំនិត​ច្នៃប្រឌិត​ រួម​ចំណែក​នៃ​អ្នក​ឯកទេស​ វិនិយោគិន​យុទ្ធសាស្រ្ត​ សហគ្រាស​ក្នុង​ប្រទេស បរទេស ​នៅ​វេទិកា​ជាន់ខ្ពស់​ទេសចរណ៍វៀតណាម​ឆ្នាំ២០១៩ នឹ​ងបង្តើត​កម្លាំងរស់​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍​ រក​ឃើញ​ទិសដៅ​ វិធីអនុវត្ត​ប្រសិទ្ធភាព​ ជាក់ស្តែង បង្កើត​កម្លាំង​លោត​ផ្លោះ​​ ចីរភាព រួម​ចំណែក​លើកកម្ពស់​លទ្ធភាពនិង​សមត្ថភាព​ប្រជែង​នៃ​ទេសចរណ៍វៀតណាម​៕​

 

ឆ្នាំ២០១៩ វៀតណាម​បាន​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO) រៀប​ចំណាតថ្នាក់​ទី​៦​ ក្នុង​ចំណោម​ប្រទេសទាង១០ ​​សម្រេចល្បឿន​​កំណើន​ភ្ញៀវទេសចរ​លំដាប់ថ្នាក់ពិភពលោក​។ វៀតណាម​បាន​ជ្រើស​ជា​អាសយដ្ឋាន​ទេសចរណ៍​លំដាប់អាស៊ី, អាសយដ្ឋាន​វប្បធម៌​លំដាប់​អាស៊ី​, អាសយដ្ឋាន​អាហារ​លំដាប់​អាស៊ី​, ទីក្រុង​បុរាណ​ហូយ​អាន​​បាន​ជ្រើស ​ជា​អាសយដ្ឋាន​មក​កម្សាន្ត​ទីក្រុង​វប្បធម៌​​លំដាប់​អាស៊ី​​ និងពានរង្វាន់​មាន​តម្លៃ​ផ្សេង​ៗ​ នៅ​ពិធី​ប្រគល់​ពានរង្វាន់​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៩។


 អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប​  រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​
 


HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top