• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាំដើមឈើ១ពាន់លានដើមឆ្ពោះទៅរកគោលដៅ “ប្រទេសវៀតណាមបៃតងមួយ”

នាព្រឹកថ្ងៃទី២០ កុម្ភៈ នៅខេត្ត Phu Yen នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណ លោកប្រធានហូជីមិញជារៀងរហូត និទាឃរដូវឆ្នាំឆ្លូវត្រីស័ក២០២១”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រគល់ដើមឈើជូនដល់ខេត្ត Phu Yen។
(រូបថត៖ VGP)


កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលអញ្ជើញថ្លែងនៅកិច្ចប្រជុំរដ្ឋសភា លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងគំនិតផ្ដួចផ្ដើមស្ដីពីការដាំដើមឈើ ចំនួន១ពាន់លានដើមក្នុងរយៈពេល៥ឆ្នាំ២០២១-២០២៥។

ថ្លែងនៅពិធីបំផុស “បុណ្យតេតដាំដើមឈើ” ព្រឹកថ្ងៃទី២០ កុម្ភៈ នេះ លោក នាយករដ្ឋមន្រ្តីបានអះអាងថា៖ “នេះជាកម្មវិធីដោយមានអត្ថន័យដ៏ធំធេងដូចដែលពាក្យទូន្មានរបស់លោក ប្រធាន ហូជីមិញ។ ការងារនេះចំណាយប្រាក់តិច តែនាំមកនូវអត្ថប្រយោជន៍ច្រើន ដោយចូលរួមចំណែកយ៉ាងសំខាន់ដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ លោកប្រធានហូជីមិញ គឺជាអ្នកដំបូងដែលបានបំផុសបុណ្យតេតដាំដើមឈើ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ១៩៥៩ ទោះបីជាពេលនោះ លោកប្រធានកំពុងជាប់មមាញឹក យ៉ាងខ្លាំងនឹងការតស៊ូសង្គ្រោះជាតិនិងការស្ថាបនាប្រទេសជាតិក៏ដោយ។ ដើម្បី ប្រទេសវៀតណាមមួយកាន់តែស្រស់បំព្រង ស្អាតបាត ឬប្រទេសវៀតណាមបៃតង មួយ គឺជាគោលដៅស្នូលនៃកម្មវិធីដាំដើមឈើ១ពាន់លានដើមនេះ”។

ឆ្លៀតឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានអំពាវនាវ ឲ្យអង្គការនិងបុគ្គលនានាបន្តគាំទ្រ រួមដំណើរជាមួយបណ្ដាមូលដ្ឋាន ស្ថាប័ន ដើម្បី រីកសាយភាយ ជំរុញចលនាបុណ្យតេតដាំដើមឈើក្នុងទូទាំងប្រទេសផងដែរ។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសដ៏មហិមារ មិនត្រឹមតែផ្ដោតសំខាន់ លើការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែសង្គមត្រូវមានភាពសុខសាន្តត្រាណ វប្បធម៌ ត្រូវមានការរីកចម្រើនយ៉ាងសម្បូរបែប បរិស្ថានត្រូវបានការពារ ហើយមនុស្សរួមរស់ជា មួយធម្មជាតិប្រកបដោយសុខដុមរម្យនាទៀតផង។ ធ្វើបានយ៉ាងដូច្នេះទើបប្រជាជន មានសុភមង្គលនិងក្ដីសុខសាន្តយ៉ាងពិតប្រាកដ។ ប្រជាជនវៀតណាមម្នាក់ៗ គ្រួសារ ស្ថាប័ន និងអង្គការនីមួយៗ ចាំបាច់ត្រូវរួមគ្នាបណ្ដុះពន្លកបៃតងនៃការរស់រានមានជីវិតនៃជំនឿជឿជាក់ចំពោះអនាគតដ៏ត្រចះត្រចង់របស់ប្រជាជាតិវៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top