• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជ្រើសរើសកម្មាភិបាលដែលមានគុណធម៌និងសមត្ថភាពគ្រប់គ្រាន់អាចគ្រប់គ្រងការងាររបស់ប្រទេសជាតិ

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ (រូបថត៖ VOV)
 

ចំពោះមុខនៃមហាសន្និបាតលើកទី១៣នេះ កម្មាភិបាល បក្ខជននិងប្រជាជនសុទ្ធតែជឿជាក់ទៅលើអាណត្តិថ្មី ដោយមានក្រុមកម្មាភិបាលដែលមានគុណធម៌និងសមត្ថភាពពិតប្រាកដ មានទេពកោសល្យ មានចក្ខុវិស័យយុទ្ធសាស្ត្រ មានគំនិតច្នៃប្រឌិត  ហើយឆ្លើយតបនឹងតម្រូវការភារកិច្ចផងដែរ។  បក្ខជននិងប្រជាជនជាច្រើនរូបបានអះអាងថា ការត្រៀមរៀបចំកម្មាភិបាលសម្រាប់អាណត្តិថ្មីគឺមានសារៈសំខាន់ណាស់ ហើយលើកនេះគណៈកម្មាធិការមជ្ឈឹមបានពិភាក្សាដោយប្រជាធិបតេយ្យ មានការយកចិត្តទុកដាក់ខ្លាំងនិងបោះឆ្នោតដោយមតិឯកភាពខ្ពស់។ បក្ខជន Nguyen Manh Thang នៅខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយបានឲ្យដឹងថា៖ “ការត្រៀមរៀបចំតាមបែបវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់និងការជ្រើសរើសកម្មាភិ បាលល្អបំផុតសម្រាប់មហាសន្និបាតលើកទី ១៣ នេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់មជ្ឈឹម របស់ការិយាល័យនយោបាយ និងគណៈលេខាក្នុងការកសាងនិងធ្វើនិយ័តកម្មបក្ស។ កម្មាភិបាលគឺជាឬសគល់នៃការងារទាំងអស់។ ប្រសិនបើមានកម្មាភិបាលដែលមានគុណភាពល្អ ដើម្បីប្រជាជន ហ៊ានគិតហ៊ានធ្វើ ទើបនាំមកនូវការច្នៃប្រឌិតនិងនាំមកនូវជោគជ័យដ៏ធំធេងដល់ការកសាងប្រទេសជាតិ”។

ចំណែកឯសាស្ត្រាចារ្យរង បណ្ឌិត Le Van Yen  នៅរោងបោះពុម្ពផ្សាយនយោបាយជាតិ បានចាត់ទុកថា អ្វីដែលចាំបាច់និងមានលក្ខណៈសម្រេចចុងក្រោយគឺជាប្រជាជន និងក្រុមអ្នកដឹកនាំសំខាន់ៗដែលមានគុណធម៌ មានទេពកោសល្យនិងមានកិត្យានុភាពគ្រប់គ្រាន់៖ “ស្វែងរកបានកម្មាភិបាលដែលមានគុណធម៌និងទេពកោសល្យគ្រប់គ្រាន់។ នេះជាបញ្ហាដែលបក្សត្រូវគិតពិចារណា ដែលក្នុងមហាសន្និបាតទាំងអស់ យើងតែងតែនិយាយអំពីការជ្រើសរើសកម្មាភិបាលស្នង។  ដូច្នេះ អង្គមហាសន្និបាតត្រូវស្វែងរកនិងជ្រើសរើសកម្មាភិបាលដែលមានភាពខ្នះខ្នែងដើម្បីបុព្វហេតុរបស់ប្រជាជន។ ជាពិសេសយើងត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន ហើយយើងត្រូវពឹងផ្អែកលើប្រជាជន ម្លោះហើយ បុព្វហេតុរបស់យើងនឹងទទួលបានជោគជ័យយ៉ាងធំធេង”។

ការងារកម្មាភិបាលនិយាយរួម និងការងារត្រៀមរៀបចំកម្មាភិបាលនៅមុនមហាន្និបាតនីមួយៗមានតួនា ទីសំខាន់ពិសេស ទាក់ទងនឹងជោគជ័យនៃមហាសន្និបាតនិងការដឹកនាំរបស់បក្ស។ ប្រជាជនជឿជាក់ថា កម្មាភិបាលដែលមានភាពសក្ដិសម មានគុណធម៌និងទេពកោសល្យនឹងមានការទទួលខុសត្រូវខ្ពស់ក្នុងអាណត្តិខាងមុខជាក់ជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top