• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន

អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son (ខាងស្ដាំ) បានជួបពិភាក្សាការងារជាមួយលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម។ (រូបថត៖ baoquocte.vn)
 
នារសៀលថ្ងៃទី២៩ តុលា នៅទីស្នាក់ការក្រសួងការបរទេសអនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរ ទេសវៀតណាមលោក Bui Thanh Son បាន ជួបពិភាក្សាការងារជាមួយលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅវៀតណាម អំពីវិធានការបង្កើនទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិ ការនៅតាមវេទិកាពហុភាគី។

ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងស្អិតរមួតនៅក្នុងក្របខ័ណ្ឌវេទិកាតំបន់និងអន្តរជាតិនានាដូចជាអង្គការសហប្រជាជាតិ APEC និង ASEM។ លោកឯកអគ្គរដ្ឋទូត Yamada Takio បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០និងអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយអះអាងថា នឹងបន្តសហការយ៉ាងស្អិតរមួតជាមួយ វៀតណាមនិងប្រទេសដៃគូនានា សំដៅធានាភាពជោគ ជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមទាំង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៣ ក្រោមអធិបតីភាពរបស់វៀតណាម។      

ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP ក្រោយរយៈពេល១ឆ្នាំចូលជាធរមានមក ព្រមទាំងឯកភាពគ្នានឹងខិតខំប្រឹងប្រែងឆ្លៀតយកកិច្ចព្រមព្រៀង CPTPP ដើម្បីស្ដារកំណើនឡើងវិញក្នុងបរិបទនៃវិបត្តិ Covid-19 ផងដែរ៕
  តាម VOV5- វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top