• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ


ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ 
 

ជារៀបរាល់ឆ្នាំ ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០ គឺជាទិវារំលឹខួបគ្រោះមហន្ថរាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ អស់រយៈពេល ៥៩ ឆ្នាំបានកន្លងផុតទៅហើយ ក្រោយពីពេលកងទ័ពអាមេរិកបានទម្លាក់ជាតិគីមីពុលមកលើវៀតណាមខាងត្បូង (១០ សីហា ១៩៦១ - ១០ សីហា ២០២០) នោះ សកម្មភាពថែទាំដែលមានអត្ថន័យដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin បានប្រព្រឹត្តិទៅនៅតាមខេត្ត ក្រុងនានា។ គោលនយោបាយជាច្រើនក៏ត្រូវបានធ្វើសុក្រឹតជាបណ្ដើរៗ ដើម្បីជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin និងកូនចៅរបស់ពួកគេឲ្យមានជីវភាពរស់នៅយ៉ាងល្អប្រសើរជាង។
 
ជាតិគីមីពុលបានប៉ះពាល់ដល់ប្រជាជនវៀតណាមចំនួន ៤,៨ លាននាក់; ក្នុងនោះមានមនុស្សជាង ៣ លាននាក់ជាជនរងគ្រោះ។ នៅទូទាំងប្រទេស មានមនុស្សរាប់ម៉ឺននាក់បានស្លាប់ មនុស្សរាប់លាននាក់បានធ្លាក់ខ្លួនឈឺរាំរៃ ហើយផ្ទុកជំងឺគ្រោះថ្នាក់ជាច្រើនដែលបណ្តាលមកពីជាតិគីមីពុលនេះ។
 
ការយកចិត្តទុកដាក់របស់សង្គមទាំងមូល
 
បណ្ដាសកម្មភាពសាកសួរសុខទុក្ខ ផ្តល់អំណោយ និង ថែទាំសុខភាពសម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin បានប្រព្រឹត្តិទៅព្រមៗគ្នានៅតាមខេត្ត ក្រុងនៅទូទាំងប្រទេស។ នៅខេត្ត Dong Nai មជ្ឈឹមសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin វៀតណាម  មន្ទីរពេទ្យពហុព្យាបាលខេត្ត Dong Nai និងសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin ថ្នាក់ខេត្ត បានរៀបចំសកម្មភាពពិនិត្យសុខភាពសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅខេត្តទាំងមូល ដើម្បីវាយតម្លៃស្ថានភាពសុខភាពរបស់ជនរងគ្រោះ និងពិចារណាជួយពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ជនរងគ្រោះ។ ក្នុងឱកាសថ្ងៃទី ១០ ខែសីហានេះ សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin ថ្នាក់ខេត្ត ក៏បានប្រគល់អំណោយចំនួន ២៦០ កញ្ចប់ជូនជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ នៅតាមស្រុកមួយចំនួន។ នៅខេត្ត Thai Binh វិញ ដែលជាខេត្តមានចំនួនជនរងគ្រោះដោយសារដោយសារជាតិគីមីពុលពណ៌លឿងទុំច្រើនបំផុតនៅទូទាំងប្រទេស (២៩.០០០ នាក់) សមាគមជនរងគ្រោះដោយសារដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin ថ្នាក់ខេត្តបានសាកសួរសុខទុក្ខ និងប្រគល់អំណោយជាច្រើនដល់គ្រួសារគោលនយោបាយក្នុងប៉ុន្មានថ្ងៃកន្លងទៅ។
 
គោលនយោបាយជាក់ស្ដែង
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការងារដោះស្រាយផលវិបាកដោយសារជាតិគីមីពុល និការថែទាំជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ គឺជាចំណុចសំខាន់ក្នុងគោលនយោបាយសុខុមាលភាពសង្គមរបស់រដ្ឋវៀតណាម។ ឯកសារច្បាប់ជាច្រើនទាក់ទងនឹងការដោះស្រាយរបប និងគោលនយោបាយសម្រាប់ជន ដេលមានគុណបំណាច់ចំពោះបដិវត្តនិយាយរួម និងអ្នកចូលរួមតស៊ូបដិវត្ត ដែលបានឆ្លងជាតិគីមីពុលនិយាយរួម ត្រូវបានចេញផ្សាយ។ ជារៀងរាល់ឆ្នាំរដ្ឋបានផ្ដល់ថវិកា ដែលមានទឹកប្រាក់រាប់ពាន់លានដុង ដើម្បីជួយឧបត្ថម្ភ ថែទាំសុខភាព ស្ដារនីតិសម្បទានសម្រាប់ជនរងគ្រោះដោយជាតិគីមីពុល និងជួយឧបត្ថម្ភដល់ខេត្ត ក្រុងនានា ដែលរងផលប៉ះពាល់ដោយសារជាតិគីមីពុលនេះ។ លោកស្រី Pham Thi Hai Ha ប្រធាននាយកដ្ឋានគាំពារសង្គម នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖
 
“នាបច្ចុប្បន្ននេះ យោងតាមបទប្បញ្ញត្តិស្ដីពីជនមានគុណូបការៈថា វៀតណាម បានទទួលស្គាល់ជនមានគុណូបការៈចំនួន ៩,២ លាននាក់ ដែលក្នុងនោះមានអ្នកចូលរួមតស៊ូក្នុងសង្គ្រាម ហើយមានកូនចៅឆ្លងជាតិគីមីពុលគឺមានចំនួន ៣២០ ពាន់នាក់។ តាមច្បាប់ជនពិការ យើងខ្ញុំបានបានចុះបញ្ជីជនពិការជាង ៣ លាននាក់ដែលទទួលបានលិខិតបញ្ជាក់ជាជនពិការ។ ហេតុដូច្នេះហើយ មានមនុស្សជាង ១ លាននាក់ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ“។
 
ដោយរួមដំណើរជាមួយរដ្ឋនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំគ្រប់ជាន់ថ្នាក់បានចលនា ប្រមូលប្រភពថវិកាជាច្រើនដើម្បីវិនិយោគកសាងមជ្ឈមណ្ឌលចិញ្ចឹមបីបាច់ថែរក្សា ស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយឧបត្ថម្ភទុន សាងសង់ផ្ទះមេត្តាធម៌ជូនជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ។

វៀតណាមបានកំណត់ថា ការជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលដែលត្រុវបានកងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមលើបរិស្ថាននិងសុខភាពមនុស្សគឺជាបញ្ហាបន្ទាន់ផងនិងយូរអង្វែងផង។ ការដែលអាជ្ញាធរ និងសហគមន៍សង្គមគ្រប់ជាន់ថ្នាក់ បានរួមដៃគ្នាជួយឧបត្ថម្ភជនរងគ្រោះ គឺដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែល្អប្រសើរជាងផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top