• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត COVID-19៖ សកម្មភាពរបស់ខេត្ត ក្រុងនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

​នាថ្ងៃទី​៣០ ខែមិនា ឆ្នាំ២០២០ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានស្នើ​ឲ្យបញ្ជាការដ្ឋាន​កងទ័ព​ការ​ពារ​ព្រំដែន​ខេត្ត ត្រួតពិនិត្យយ៉ាងតឹងរឹងនូវតំបន់ព្រំដែន ហើយស្ថាប័ន និងតំបន់នានា​ត្រូវ​អនុវត្ត​យ៉ាង​​ខ្លាំ​ងក្លានូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 នៅលើមូលដ្ឋាន។
 
នៅក្នុង​កិច្ចប្រជុំបូកសរុបការងារបញ្ជាណែនាំភារកិច្ចនយោបាយ ដែលក្នុងនោះមានខ្លឹមសារមួយចំនួន ទាក់ទង​នឹងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 នោះ អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​បក្សទីក្រុង​ហាណូយ និងថ្នាក់ដឹកនាំគណៈកម្មាធិការ​បក្ស​ទីក្រុង​ហាណូយ​បាន​សម្រេច​ចិត្ត​ជួយ​ឧបត្ថម្ភ​ជាអតិបរិមា​ដល់មន្ទីរពេទ្យ Bach  Mai នូវមធ្យោបាយ ឧបករណ៍សំរាប់ធ្វើតេស្តិ៍ COVID-19។ អចិន្ត្រៃយ៍ គណៈកម្មាធិការ​បក្សទីក្រុងហាណូយក៏បានប្រគល់ឲ្យគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 របស់ទីក្រុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសារចររបស់នាយករដ្ឋមន្ត្រី ក្នុងការបង្ការ និងប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ការដាក់ឲ្យនៅដាច់ដោយឡែក និងធ្វើតេស្តិ៍ដោយចាប់បង្ខំចំពោះករណីដែលអាចឆ្លងជំងឺ។
 
នាថ្ងៃដដែល​ថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញនៃគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 នៃទីក្រុងហូជីមិញនោះ លោក Nguyen Thanh Phong ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​បាន​សង្កត់ធ្ងន់ថា៖ ទីក្រុងកំពុងរៀបចំយ៉ាងសកម្មនូវគ្រប់ប្រភពកម្លាំងធនធានមនុស្សដោយបាន ត្រៀមខ្លួនជា​ស្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ លោកអញ្ជើញថ្លែងថា៖
 
“ មន្ទីរសុខាភិបាល​ត្រូវពិនិត្យយ៉ាងដិតដល់ ហើយត្រូវកំណត់ ថាតើ មានករណី សង្ស័យឆ្លង COVID-19 នៅក្នុង​សហគមណ៍​​ដែរឬទេ។ សំណើរនេះ នឹងកំណត់ នូវយុទ្ធសាស្ត្រទាំងមូលក្នុងការបង្ការ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​របស់​ទីក្រុង​ហូជីមិញនាពេលខាងមុខ។ ទន្ទឹមនឹងនេះរៀបចំផែនការព្យាបាល និងដាក់ឲ្យ​នៅដាច់​ដោយឡែក​ឲ្យសម​ស្រប​ចំពោះអ្នកឆ្លង COVID-19 ព្រមទាំងធានាលទ្ធផលខ្ពស់បំផុតផងដែរ”។
 
នាថ្ងៃទី ៣០​ ខែមិនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Nguyen Van Duong បានស្នើឲ្យ​បញ្ជា​ការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ត្រួតពិនិត្យយ៉ាងតឹងរឹងនូវតំបន់ព្រំដែន ហើយស្ថាប័ន និង​តំបន់​​នានា​ត្រូវអនុវត្តយ៉ាងខ្លាំងក្លានូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 នៅលើមូលដ្ឋាន​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top