• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជើងហោះហើរត្រង់ដំបូងដែលបញ្ជូនពលរដ្ឋវៀតណាមពីឆែកឲ្យវិលត្រឡប់មកស្រុកកំណើតវិញ

“ការបើកដំណើរការនូវជើងហោះហើរនេះគឺជាបុព្វបទដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងឆែកស្ដីពីការបើកជើង ហោះហើរត្រង់រវាងទីក្រុងហាណូយ-ទីក្រុង Praha ក្រោយពីជម្ងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង។"

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក លោក Thai Xuan Dung។ (រូបថត៖ VOV)


ដោយអនុវត្តតាមគោលជំហររបស់រដ្ឋាភិបាលស្ដីពីការជួយឧបត្ថម្ភពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងនៅតាមប្រទេសនានាដោយសារជម្ងឺរាតត្បាត Covid-19 នាយប់ថ្ងៃទី២១ វិច្ឆិកា ជើងហោះ ហើរត្រង់ដំបូងពីសាធា រណៈរដ្ឋឆែកមកកាន់វៀតណាមដែលដឹកពលរដ្ឋវៀតណាមជិត៣០០នាក់ពីប្រទេសឆែក ហុងគ្រី ប៉ូឡួញនិងអូទ្រីស ដោយក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways អនុវត្តនោះ នឹងចាប់ផ្ដើមហោះពីព្រលានយន្តហោះ ទីក្រុង Praha។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក លោក Thai Xuan Dung បានឲ្យដឹងថា៖

“ការបើកដំណើរការនូវជើងហោះហើរនេះគឺជាបុព្វបទដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងឆែកស្ដីពីការបើកជើង ហោះហើរត្រង់រវាងទីក្រុងហាណូយ-ទីក្រុង Praha ក្រោយពីជម្ងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង។ តាមនោះ ជំរុញទំនាក់ទំនងពិតជាក់ស្ដែងរវាងវៀត ណាមនិងឆែក ព្រមទាំងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយ ពីកិច្ចព្រមព្រៀង EVFTA ចូលជាធរមានផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top