• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

ទិដ្ឋភាពនៃពីធីប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ (រូបថត៖ VNA)
 

នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យមជ្ឈិម Hue ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

អង្គការ JICA បានប្រគល់ជូនឧបករណ៍ចំនួន ៣ រួមមាន៖ ម៉ាស៊ីន ECMO ជួយគាំទ្រការចលនាអុកស៊ីសែនតាមរយៈភ្នាសក្រៅរាងកាយ ម៉ាស៊ីនបាញ់កាំរស្មីអ៊ិច (X-Ray) ឌីជីថលចល័ត និងម៉ាស៊ីនថតឆ្លុះអេកូ Doppler មានពណ៌ទូទៅ ដែលមានតម្លៃសរុប ៥០ លានយ៉េន (ស្មើនឹងប្រមាណ ៤៦០,០០០ ដុល្លារ)។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Pham Nhu Hiep នាយកមន្ទីរពេទ្យមជ្ឈិម Hue បានមានប្រសាសន៍ថា៖

«យើងនឹងដំណើរការម៉ាស៊ីនទាំងអស់នេះ ដើម្បីធានាបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជម្ងឺ ហើយនាពេលខាងមុខប្រសិនបើមានអ្នកជម្ងឺ      កូវីដ-១៩ គេនឹងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ អំណោយរបស់អង្គការ JICA ប្រគល់ជូនដល់មន្ទីរពេទ្យមជ្ឈិម Hue បានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាមនៅទីក្រុង Hue ក៏ដូចជានៅទូទាំងប្រទេសផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top