• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19

ដើម្បីជួយជនបរទេសមានអារម្មណ៍ថា មានសុវត្ថិភាព​ចំពោះសុខភាព​ផ្ទាល់ខ្លួននិងដើម្បីធានាថា ការរីករាលដាលនៃ Covid-19 មិនអាច​រីករាលដាលនៅ​ក្នុងសហគមន៍នោះ​ ទីក្រុង​ដាណាំង​(​Da Nang) បានធ្វើតេស្តរកឃើញវីរុស SARS-CoV-2 សម្រាប់ជនបរទេសរាប់​ពាន់នាក់។ លើសពីនេះទៀត នេះក៏​ជា​ការធ្វើតេស្តរកឃើញជំងឺ Covid-19 លើកដំបូងសម្រាប់ជនបរទេស​នៅវៀតណាមផងដែរ។

ទីក្រុង ដាណាំង (Da Nang) គឺជាតំបន់មួយដែលមានជនបរទេសជាច្រើនរស់នៅនិងធ្វើការ ហើយក៏មានភ្ញៀវទេសចរបរទេសជាប់គាំងដោយរោគរាតត្បាត Covid-19 ផងដែរ។ ដូច្នេះដើម្បីពង្រឹងវិធានការណ៍ទប់ស្កាត់នឹងការរីករាលដាលនៃ ជំងឺ Covid-19 ថែមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការធ្វើតេស្តរកឃើញជំងឺនេះសម្រាប់ប្រជាជន ទីក្រុង ដាណាំង (Da Nang) ក៏គ្រោងនឹងរៀបចំជាបន្ទាន់នូវការធ្វើតេស្តរកឃើញវីរុស SARS-CoV-2 សម្រាប់ជនបរទេសមួយចំនួនធំដែលរស់នៅនិងធ្វើកានៅក្នុងតំបន់នោះ។

នៅដើមនៃផែនការនេះចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែសីហាវិស័យសុខាភិបាលទីដាណាំង (Da Nang) បានយកសំណាកគំរូនិងធ្វើតេស្តសំរាប់ជនបរទេសចំនួន ២,១៨៤ នាក់ដែលកំពុងរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌ សើនត្រា (Son Tra)។ នេះជា មជ្ឈមណ្ឌល ទេសចរណ៍ ហើយក៏ជាកន្លែងដែលមានជនបរទេសរស់នៅ ជាច្រើនជាងគេ នៅទីក្រុង ដាណាំង (Da Nang) ផងដែរ។ ហើយចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី២៨ ខែសីហា  នឹងរៀបចំការធ្វើតេស្តរកឃើញជំងឺ Covid-19 សម្រាប់ជនបរទេសប្រមាណ ១០០០ នាក់នៅខណ្ឌហាយជូវ (Hai Chau)។

លោក ង្វៀន ដាក់ស៊ឹង (Nguyen Dac Xung) អនុប្រធាន គណៈកម្មាធិការប្រជាជន ខណ្ឌ សើនត្រា (Son Tra) មានប្រសាសន៍ ថា ជនបរទេសរីករាយណាស់ ដែលបានទទួលដំណឹងថា អាជ្ញាធរ បានរៀបចំការធ្វើតេស្តសម្រាប់ពួកគេ ពីព្រោះ សកម្មភាពនេះជួយឱ្យពួកគេដឹងពីស្ថានភាពសុខភាពរបស់ផ្ទាល់ខ្លួន។ ដើម្បីអនុវត្តការធ្វើតេស្តនេះ រដ្ឋបាលខណ្ឌបានប្រមូលផ្តុំកម្លាំងដ៏ធំនៃអង្គការមហាជន កម្លាំងប៉ូលីសក្នុងតំបន់និងថ្នាក់ដឹកនាំនៃសង្កាត់ រហូតដល់ក្រុមអ្នកស្ម័គ្រចិត្តទៅដល់សណ្ឋាគារនិង។ ទីលំនៅផ្ទះអ្នកស្រុក ... ដែលជនបរទេសរស់នៅដើម្បីរាយការណ៍។


ជនបរទេសបង្ហាញលិខិតឆ្លងដែនរបស់ពួកគេដើម្បីធ្វើការសាកល្បង។ រូបថត៖ ថាញ់ហ័រ


បុគ្គលិកពេទ្យណែនាំមនុស្សគ្រប់គ្នាអំពីការរាយការណ៍ព័ត៌មាននូវស្ថានភាពសុខភាពនិងដំណើរការយកសំណាកគំរូធ្វើតេស្ត។
រូបថត៖ ថាញ់ហ័រ



បុគ្គលិកពេទ្យដាស់តឿនប្រជាជនគ្រប់គ្នាឱ្យអង្គុយនៅទីតាំងត្រឹមត្រូវដើម្បីធានាចម្ងាយសុវត្ថិភាព នៅពេលរង់ចាំយកសំណាកគំរូ។
រូបថត៖ ថាញ់ហ័រ



តំបន់យកសំណាកគំរូគឺមានខ្យល់ចេញចូលនិងអាកាសបរិសុទ្ធ ស្អាត។ រូបថត៖ ថាញ់ហ័រ


ខណ្ឌសើនត្រា (Son Tra) គឺជាខណ្ឌដំបូងនៃទីក្រុង ដាណាំង(Da Nang) បានធ្វើតេស្តសម្រាប់ជនបរទេសជាង ២,០០០ នាក់ ដែលកំពុងរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌនេះ។ រូបថត៖ ថាញ់ហ័រ


ការពិនិត្យចុងក្រោយនៃព័ត៌មានរបស់ប្រជាជនដែលធ្វើតេស្ត។ រូបថត៖ ថាញ់ហ័រ


យុវជនបរទេសម្នាក់ថតរូបទុកជាអនុស្សាវរីយ៍ខណៈពេលរង់ចាំដល់វេន្តរបស់គាត់។ រូបថត៖ ថាញ់ហ័រ
 

យោងតាមវេជ្ជបណ្ឌិត ង វ៉ាន់ឌិញហៃ (Ngo Van Dinh Hoai ) នាយករងនៃមជ្ឈមណ្ឌលសុខាភិបាលខណ្ឌសើនត្រា (Son Tra) បានឱ្យដឹងថាការធ្វើតេស្តនេះជនបរទេសនឹងអាចយកសំណាកគំរូដើម្បីធ្វើតេស្តដោយវិធីសាស្រ្តទាំងពីរ។ មួយគឺការធ្វើរោគវិនិច្ឆ័យនៃសេរ៉ូម Elisa និង មួយគឺ Real Time-PCR ដើម្បី ធានាបាននូវភាពត្រឹមត្រូវខ្ពស់។ ដំណើរការនៃការយកសំណាកគំរូទៅធ្វើតេស្តសម្រាប់ជនបរទេសមានការពិបាកជាច្រើន។ ជាពិសេសគឺបញ្ហាភាសាព្រោះជនបរទេសនៅខណ្ឌនេះមកពីប្រទេសជាច្រើន ហើយនិយាយភាសាផ្សេងៗគ្នា។ ដូច្នេះរដ្ឋាភិបាលត្រូវរៀបចំអ្នកបកប្រែបន្ថែមទៀត ដើម្បីសម្របសម្រួលជាមួយបុគ្គលិកពេទ្យនិងប៉ូលីសដែលពន្លឿនការយកសំណាកគំរូធ្វើតេស្ត។

ក្នុងរយៈពេល ៥ ថ្ងៃនៃការយកសំណាកគំរូ ចំនួនជនបរទេសដែលមកចុះឈ្មោះធ្វើតេស្ត នៅខណ្ឌសើនត្រា(Son Tra) មាន ចំនួន ច្រើន ពីព្រោះ មនុស្សគ្រប់គ្នាមានអារម្មណ៍ សប្បាយរីករាយ និងស្ងប់ចិត្ត នៅពេលទីក្រុងយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាពរបស់ពួកគេ។

លោក Seif Hamdy ជនជាតិអេហ្ស៊ីបដែលបានរស់នៅអស់រយៈពេល ៥ ឆ្នាំ នៅទីក្រុងដាណាំង (Da Nang) បាននាំប្រពន្ធនិងកូនពីរនាក់ ទៅធ្វើតេស្ត នៅលេខ ៩៥ នៃផ្លូវ ងគ្វៀន (Ngo Quyen) ខណ្ឌ សើនត្រា (Son Tra) បាននិយាយដោយរំភើបថា “ គ្រួសាររបស់យើងសូមថ្លែងអំណរគុណផងដែរដែលរដ្ឋាភិបាលនៃប្រទេសវៀតណាមចាប់អារម្មណ៍ក្នុងការធ្វើតេស្ត ដូច្នេះយើងមិនមានការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់យើង ក្នុងការរីករាលដាលឡើយ។ ប្រទេសវៀតណាមមានគោលការណ៍ណែនាំច្បាស់លាស់រួចហើយដើម្បីជួយយើងឱ្យដឹងពីវិធីបង្ការការរីករាលដាលដូច្នេះខ្ញុំជឿជាក់ថាប្រទេសវៀតណាមនឹងគ្រប់គ្រងការរីករាលដាល Covid-19 ឆាប់ៗនេះ។ ដូច្នេះប្រសិនបើខ្ញុំអាចជ្រើសរើសកន្លែងរស់នៅដែលមានសុវត្ថិភាព ក្នុងរដូវកាលជំងឺ Covid-19 ខ្ញុំនឹងជ្រើសរើសប្រទេសវៀតណាម ជាពិសេសគឺទីក្រុង ដាណាំង (Da Nang) ពីព្រោះ នៅទីនោះខ្ញុំមានទំនុកចិត្តដាច់ខាត” ។

ចំណែកលោក Dennis អ្នកទេសចរជនជាតិអាមេរិកម្នាក់បានជាប់គាំង នៅទីក្រុង ដាណាំង (Da Nang) នៅពេលរលកទីពីរនៃការរីករាលដាលកើតឡើងបាននិយាយថា គាត់មានបំណងវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ ចាប់ពីខែឧសភា ប៉ុន្តែជាអកុសលការរីករាលដាលបានកើតឡើង ជើងហោះហើរអន្តរជាតិត្រូវបានផ្អាក ដូច្នេះគាត់មិនអាចវិលត្រឡប់ស្រុកកំណើតបានទេ។ នៅពេលណាដែលស្ថានភាពមានស្ថេរភាព គាត់នឹងត្រឡប់មកវិញ។ “ រដ្ឋាភិបាលនៃប្រទេសវៀតណាមធ្វើបានល្អក្នុងការគ្រប់គ្រងជំងឺអស់រយៈពេលពីរបីខែកន្លងមកនេះ។ ខ្ញុំមានសំណាងណាស់ដែលខ្ញុំរស់នៅទីនេះ ហើយត្រូវបានធ្វើតេស្តដូច្នេះខ្ញុំមានសេចក្តីសុខស្ងប់ជាង។ ខ្ញុំពេញចិត្តណាស់” ។

ដូចជាជនបរទេសដទៃទៀតដែរ លោក Henry ជាជនជាតិហ្វីលីពីនម្នាក់បានចែករំលែកថា៖“ យើងមានអារម្មណ៍រីករាយនិងដឹងគុណយ៉ាងជ្រាលជ្រៅ ដោយខ្ញុំបានធ្វើតេស្តរកឃើញជំងឺ Covid-19 ដោយ គិតថ្លៃ។ យើងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរទីក្រុង ដាណាំង (Da Nang)ក្នុងការគ្រប់គ្រងការឆ្លងរាលដាល។


បុគ្គលិកពេទ្យណែនាំដោយហ្មត់ចត់ពីដំណើរការយកសំណាកគំរូ។ រូបថត៖ ថាញ់ហ័រ


បុគ្គលិកពេទ្យបានយកគំរូឈាមសម្រាប់ការធ្វើតេស្ត។ រូបថត៖ ថាញ់ហ័រ


ដំណើរការនៃការយកគំរូឈាមសម្រាប់ការធ្វើតេស្តត្រូវបានធ្វើយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាពនិងវិជ្ជាជីវៈ។
រូបថត៖ ថាញ់ហ័រ



គ្រួសាររបស់លោក Seif Hamdy (ជនជាតិអេហ្ស៊ីប) បានទៅធ្វើតេស្តជាមួយគ្នា។ រូបថត៖ ថាញ់ហ័រ


បុគ្គលិកពេទ្យយកគំរូ ដើម្បីធ្វើតេស្ត៍សម្រាប់ភ្ញៀវទេសចរណ៍បរទេសជាស្ត្រី។ រូបថត៖ ថាញ់ហ័រ


បុគ្គលិកពេទ្យបានយកសំណាកគំរូពីច្រមុះ។ រូបថត៖ ថាញ់ហ័រ


បុគ្គលិកពេទ្យស្ត្រីនិងម្តាយបានលួងលោមក្មេងស្រីតូច មុនពេលយកគំរូ។ រូបថត៖ ថាញ់ហ័រ


ការធ្វើតេស្តនឹងជួយជនបរទេសមានអារម្មណ៍សុវត្ថិភាពចំពោះសុខភាពរបស់ពួកគេ ក្នុងរដូវរីករាលដាលនៃជំងឺ Covid-19។
រូបថត៖ ថាញ់ហ័រ



មនុស្សម្នាក់ៗត្រូវបានគេផ្តល់ឱ្យបំពង់ពិសោធន៍ចំនួន ២ បំពង់មួយផ្ទុកឈាមនិងបំពង់មួយទៀតផ្ទុកទឹករអិលពីចម្រុះ ។
រូបថត៖ ថាញ់ហ័រ



បំពង់ពិសោធន៍ផ្ទុកសំណាកគំរូត្រូវបានដាក់លេខនិងសរសេរឈ្មោះដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការភាន់ច្រលំ។
រូបថត៖ ថាញ់ហ័រ



ក្តីសប្បាយរីករាលរបស់នារីបរទេស នៅពេលធ្វើតេស្តរកឃើញជំងឺ Covid-19 ។ រូបថត៖ ថាញ់ហ័រ
 

គេដឹងថា បន្ទាប់ពីការធ្វើតេស្តិ៍នៅខណ្ឌសើនត្រា(Son Tra) និង ខណ្ឌហាយចូវ (Hai Chau) នៃទីក្រុងដាណាំង (Da Nang)នឹងបន្ត ធ្វើតេស្តសម្រាប់ជនបរទេសនៅខណ្ឌផ្សេងៗ ទៀត។

អាចនិយាយបានថា នៅក្នុងបរិបទទីក្រុងដាណាំង (Da Nang) តស៊ូ ដើម្បី ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ប៉ុន្តែនៅតែយកចិត្តទុកដាក់លើការធ្វើតេស្តសម្រាប់ជនបរទេសគឺជាការខិតខំដ៏ធំមួយ។ នេះបង្ហាញថា ទីក្រុងដាណាំង (Da Nang) និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសុខភាពសហគមន៍និងកំពុងអនុវត្តទិសស្លោកត្រឹមត្រូវនៃការប្រព្រឹត្តប្រកបដោយមនុស្សធម៌ក្នុងរដូវរីករាលដាលនៃជំងឺ Covid-19។ នេះគឺជា“មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” ទោះបីគេជាជាជនជាតិវៀតណាមរឺក៏ជាជនបរទេសក៏ដោយ./.

អត្ថបទនិងរូបថត៖ ថាញ់ហ័រ

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top