ដើម្បីជួយជនបរទេសមានអារម្មណ៍ថា មានសុវត្ថិភាពចំពោះសុខភាពផ្ទាល់ខ្លួននិងដើម្បីធានាថា ការរីករាលដាលនៃ Covid-19 មិនអាចរីករាលដាលនៅក្នុងសហគមន៍នោះ ទីក្រុងដាណាំង(Da Nang) បានធ្វើតេស្តរកឃើញវីរុស SARS-CoV-2 សម្រាប់ជនបរទេសរាប់ពាន់នាក់។ លើសពីនេះទៀត នេះក៏ជាការធ្វើតេស្តរកឃើញជំងឺ Covid-19 លើកដំបូងសម្រាប់ជនបរទេសនៅវៀតណាមផងដែរ។
ទីក្រុង ដាណាំង (Da Nang) គឺជាតំបន់មួយដែលមានជនបរទេសជាច្រើនរស់នៅនិងធ្វើការ ហើយក៏មានភ្ញៀវទេសចរបរទេសជាប់គាំងដោយរោគរាតត្បាត Covid-19 ផងដែរ។ ដូច្នេះដើម្បីពង្រឹងវិធានការណ៍ទប់ស្កាត់នឹងការរីករាលដាលនៃ ជំងឺ Covid-19 ថែមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការធ្វើតេស្តរកឃើញជំងឺនេះសម្រាប់ប្រជាជន ទីក្រុង ដាណាំង (Da Nang) ក៏គ្រោងនឹងរៀបចំជាបន្ទាន់នូវការធ្វើតេស្តរកឃើញវីរុស SARS-CoV-2 សម្រាប់ជនបរទេសមួយចំនួនធំដែលរស់នៅនិងធ្វើកានៅក្នុងតំបន់នោះ។
នៅដើមនៃផែនការនេះចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែសីហាវិស័យសុខាភិបាលទីដាណាំង (Da Nang) បានយកសំណាកគំរូនិងធ្វើតេស្តសំរាប់ជនបរទេសចំនួន ២,១៨៤ នាក់ដែលកំពុងរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌ សើនត្រា (Son Tra)។ នេះជា មជ្ឈមណ្ឌល ទេសចរណ៍ ហើយក៏ជាកន្លែងដែលមានជនបរទេសរស់នៅ ជាច្រើនជាងគេ នៅទីក្រុង ដាណាំង (Da Nang) ផងដែរ។ ហើយចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី២៨ ខែសីហា នឹងរៀបចំការធ្វើតេស្តរកឃើញជំងឺ Covid-19 សម្រាប់ជនបរទេសប្រមាណ ១០០០ នាក់នៅខណ្ឌហាយជូវ (Hai Chau)។
លោក ង្វៀន ដាក់ស៊ឹង (Nguyen Dac Xung) អនុប្រធាន គណៈកម្មាធិការប្រជាជន ខណ្ឌ សើនត្រា (Son Tra) មានប្រសាសន៍ ថា ជនបរទេសរីករាយណាស់ ដែលបានទទួលដំណឹងថា អាជ្ញាធរ បានរៀបចំការធ្វើតេស្តសម្រាប់ពួកគេ ពីព្រោះ សកម្មភាពនេះជួយឱ្យពួកគេដឹងពីស្ថានភាពសុខភាពរបស់ផ្ទាល់ខ្លួន។ ដើម្បីអនុវត្តការធ្វើតេស្តនេះ រដ្ឋបាលខណ្ឌបានប្រមូលផ្តុំកម្លាំងដ៏ធំនៃអង្គការមហាជន កម្លាំងប៉ូលីសក្នុងតំបន់និងថ្នាក់ដឹកនាំនៃសង្កាត់ រហូតដល់ក្រុមអ្នកស្ម័គ្រចិត្តទៅដល់សណ្ឋាគារនិង។ ទីលំនៅផ្ទះអ្នកស្រុក ... ដែលជនបរទេសរស់នៅដើម្បីរាយការណ៍។
គេដឹងថា បន្ទាប់ពីការធ្វើតេស្តិ៍នៅខណ្ឌសើនត្រា(Son Tra) និង ខណ្ឌហាយចូវ (Hai Chau) នៃទីក្រុងដាណាំង (Da Nang)នឹងបន្ត ធ្វើតេស្តសម្រាប់ជនបរទេសនៅខណ្ឌផ្សេងៗ ទៀត។
អាចនិយាយបានថា នៅក្នុងបរិបទទីក្រុងដាណាំង (Da Nang) តស៊ូ ដើម្បី ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ប៉ុន្តែនៅតែយកចិត្តទុកដាក់លើការធ្វើតេស្តសម្រាប់ជនបរទេសគឺជាការខិតខំដ៏ធំមួយ។ នេះបង្ហាញថា ទីក្រុងដាណាំង (Da Nang) និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសុខភាពសហគមន៍និងកំពុងអនុវត្តទិសស្លោកត្រឹមត្រូវនៃការប្រព្រឹត្តប្រកបដោយមនុស្សធម៌ក្នុងរដូវរីករាលដាលនៃជំងឺ Covid-19។ នេះគឺជា“មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” ទោះបីគេជាជាជនជាតិវៀតណាមរឺក៏ជាជនបរទេសក៏ដោយ./.
អត្ថបទនិងរូបថត៖ ថាញ់ហ័រ