• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV)
 

ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទចំនួន២៨២មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៩ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន១៤របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ដល់មតិយោបល់និងមនោសញ្ចេតនាជាច្រើនដល់កម្មវិធី។

ក្នុងសប្ដាហ៍កន្លងទៅ មិត្តអ្នកស្ដាប់ជាច្រើនបានសម្ដែងការ យកចិត្តទុកដាក់ដល់ព័ត៌មានមួយចំនួនពាក់ព័ន្ធដល់ការដែលវៀត ណាមបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាត។ ចែករំលែកអារម្មណ៍អំពីព័ត៌មាន “ប្រធានគណៈបក្សប្រជាជន កម្ពុជាសម្ដេច តេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong” មិត្តអ្នកស្ដាប់ ហ៊ាន សុភក្តិ បានសរសេរ ថា៖ “អរគុណវៀតណាម ព័ត៌មាននេះបកប្រែបានល្អណាស់”។ ចំណែកឯមិត្ត អ្នកស្ដាប់ ស៊ុន វិជ្ជា នៅភ្នំពេញ បានចែករំលែកថា៖ “អរគុណវៀត ណាមដោយបានជួយកម្ពុជាជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលកូវីដ ១៩ លើកនេះ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបាន ជូនព័ត៌មានថា ក្នុងសប្ដាហ៍កន្លងទៅ បក្ស រដ្ឋ និងប្រជាជនវៀតណាម បន្តប្រគល់ជំនួយជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លាអាមេរិកក្នុងបំណងរួមដៃជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជំនះលើការផ្ទុះរាលដាល ជម្ងឺកូវីដ ១៩ នាបច្ចុប្បន្ន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ នៅទី នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកម្ពុជាជា ម៉ាស៊ីនជំនួយដកដង្ហើមចំនួន៨០០គ្រឿងនិងម៉ាស់សុខាភិបាលជាង ២លានម៉ាស់ផងដែរ។ នេះជាជំនួយមួយក្នុងចំណោមជំនួយធំបំផុត តាំងពីមុនមករបស់វៀតណាមដែលបានផ្ដល់ជូនបណ្ដាប្រទេសសំដៅបម្រើការងារបង្ការប្រយុទ្ធប្រឆាំងនឹង កូវីដ ១៩។ ក្រៅពីនោះ វៀតណាមក៏ត្រៀមខ្លួនជាស្រេចចាត់បញ្ជូនអ្នកជំនាញ និងវេជ្ជបណ្ឌិតទៅ ជួយកម្ពុជា ប្រសិនបើទទួលបានសំណើរពីប្រទេសមិត្តផងដែរ។

ដោយទទួលបានព័ត៌មានថា ជម្ងឺរាតត្បាត កូវីដ ១៩ កំពុងផ្ទុះរាលដាល យ៉ាងស្មុគស្មាញនៅកម្ពុជា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើរសារលិខិត សួរសុខទុក្ខជូនសម្ដេច ហ៊ុន សែន ក្នុងនោះបញ្ជាក់ថា វៀតណាម តែងតែត្រៀមខ្លួនជាស្រេចក្នុងសហប្រតិបត្តិការ ជួយឧបត្ថម្ភ និងចែក រំលែកបទពិសោធន៍ក្នុងសមត្ថភាពនិងលក្ខខណ្ឌរបស់ខ្លួនដើម្បី ប្រកៀកស្មាជាមួយកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានផ្ញើរសារលិខិត ថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏ដូច ជាដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខ ជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។ នាពេលថ្មីៗនេះ ក្នុងដំណើរ ទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាទ្វេភាគី ដើម្បីផ្លាស់ប្ដូរយោបល់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់ វិស័យ រួមទាំងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ ជម្ងឺរាតត្បាតផងដែរ។

ពាក់ព័ន្ធដល់ព័ត៌មានមួយចំនួនអំពីវប្បធម៌កំសាន្ត មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាហាណូយ បានចែករំលែកថា៖ “កាលនៅជានិស្សិតនៅហាណូយ ខ្ញុំធ្លាប់បានទស្សនាខ្សែភាពយន្តវៀតណាមមួយចំនួនដូចជា Teo Em, ផ្កាពណ៌លឿងលើវាលស្មៅខៀវខ្ចី ឬ Sai Gon: បងស្រឡាញ់អូន ល្អមើល ណាស់។ នាពេលថ្មីៗនេះ ខ្ញុំបានដឹងថា ខ្សែភាពយន្ត “ឪពុកចាស់” ទើបតែបានបំបែកឯកទគ្គកម្មខ្សែភាពយន្តដែលលក់សំបុត្រដាច់បំផុតនៅវៀត ណាម។ តើប្រាក់ចំណូលពីខ្សែភាពរហូតមកទល់ពេលនេះ មានចំនួនប៉ុន្មានដែរ ហើយប្រសិនបើប្រៀបធៀបនឹងខ្សែភាពយន្តអន្តរជាតិដ៏ ល្បីល្បាញផ្សេងទៀតយ៉ាងដូចម្ដ៉េចដែរ?

លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! ដោយមានសារ “បញ្ជូនរាល់ការចងចាំអនុស្សាវរីយ៍ដ៏ល្អបំផុតអំពីគ្រួសារដើម្បីឲ្យអ្នកទស្សនាបានឃើញរូបភាពឪពុកម្ដាយរបស់ខ្លួនក្នុងនោះ” ខ្សែភាពយន្ត “ឪពុកចាស់” បានក្លាយទៅជាបាតុភូតដែលមិនធ្លាប់មានតាំងពីមុន មកនៅវៀតណាម។ តាមការធ្វើស្ថិតិរហូតដល់ថ្ងៃទី២៥ ខែមេសា ខ្សែភាពយន្តនេះ ទទួលបានប្រាក់ចំណូលលើសពីកម្រិត ៤០០ ពាន់លានដុង (ប្រមាណ ១៧ លានដុល្លាអាមេរិក) ឈរចំណាត់ថ្នាក់ ពី២៧ ក្នុងតារាង ចំណាត់ថ្នាក់ខ្សែភាពយន្តចាក់បញ្ចាំងក្នុងឆ្នាំ២០២១ដែលមាន ប្រាក់ចំណូលខ្ពស់បំផុតលើទូទាំងពិភពលោក។ “ឪពុកចាស់” ក៏បាន ក្លាយទៅជាខ្សែភាពយន្តចាក់បញ្ចាំងនៅរោងភាពយន្ត ដែលលក់ដាច់ បំផុតនៅ វៀតណាមផងដែរ ដោយវ៉ាដាច់ឆ្ងាយពីខ្សែភាពយន្ត Avengers: Endgame ដែលចាក់បញ្ចាំងនៅឆ្នាំ២០១៩ ដោយទទួល បានប្រាក់ចំណូលប្រមាណ ២៨៥ ពាន់លានដុង។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះ គឺជាមតិ យោបល់និងសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបាន មនោសញ្ចេតនានិង មតិយោបល់ជាច្រើនថែមទៀតពីបណ្ដាមិត្ត។ សំបុត្ររបស់មិត្តអ្នកស្ដាប់ សូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមតែងតែសាមគ្គីភាព និងគាំទ្រគុយបា

វៀតណាមតែងតែសាមគ្គីភាព និងគាំទ្រគុយបា

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសម្តែងនូវជំនឿជាក់ថា ប្រជាជនគុយបានឹងបន្តដណ្តើមបានជ័យជំនះ និងជោគជ័យបន្ថែមទៀតក្នុងការកសាងសង្គមនិយមនៅគុយបា ព្រមទាំងអះអាងនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីភាព និងគាំទ្រគុយបា ប្រឆាំងជំទាស់ និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយហ៊ុមព័ទ្ធគុយបា។

Top