• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស ហើយទីក្រុងវៀងចន្ទន៍ប្រទេសឡាវត្រូវបានបិទខ្ទប់

ប្រទេសឡាវបានសំរេចចិត្តបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសម្រេចបិទខ្ទប់ទីក្រុងត្រូវអនុវត្តចាប់ពីម៉ោង ៦៖០០ ព្រឹកថ្ងៃទី ២២ ខែមេសា ដល់ ម៉ោង ២៤៖០០ ថ្ងៃទី៥ ខែឧសភា។

ប៉ុស្តិ៍ត្រួតពិនិត្យប្រជាជនក្នុងនិងក្រៅរដ្ឋធានីវៀងចន្ទន៍ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបថត៖ vov)


មានតែអ្នកបំពេញភារកិច្ចចាំបាច់និងរថយន្តដឹកជញ្ជូនទំនិញត្រូវបានធ្វើដំណើរចេញចូលរដ្ឋធានីបានក្រោមការអនុញ្ញាតរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវដី-១៩ ប៉ុណ្ណោះ។

ប្រជាជនរស់នៅក្នុងរាដធានី ត្រឹមតែចេញពីផ្ទះរបស់ខ្លួនបាននៅពេលទិញទំនិញចាំបាច់។ ប្រទេសឡាវក៏បន្តបិទច្រកព្រំដែនអន្តរជាតិ ផ្លូវចេញចូលក្នុងស្រុក ច្រកព្រំដែនទាំងផ្លូវគោកនិងផ្លូវទឹកដែលជាប់ជាមួយប្រទេសជិតខាងដែលកំពុងតែមានការរីករាលដាលជំងឺ កូវីដ-១៩ក្នុងសហគមន៍ លើកលែងតែករណីបន្ទាន់។ ការសម្រេចចិត្តបិទទីក្រុងវៀងចន្ទន៍ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលឡាវ ដាក់ចេញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦ នាក់បន្ថែមទៀតនៅក្នុងរដ្ឋធានីវៀងចន្ទន៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top