• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគឺជាលំហូរដ៏សំខាន់នៅក្នុងទំនាក់ទំនងវៀតណាម - ចិន


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ TTXVN)
 

ក្នុងឱកាសខួបលើកទី ៧៥ ឆ្នាំនៃទិវាបុណ្យជាតិវៀតណាម ខួបលើកទី ៧១ ឆ្នាំនៃទិវាបុណ្យជាតិចិន និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន នាថ្ងៃទី ២៩ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញជួបសន្ទនាគ្នាតាមទូរស័ព្ទ។
 
ក្នុងកិច្ចសន្ទនានេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋចិន តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ព្រមទាំងអះអាងថា ចិននឹងបន្តគាំទ្រវៀតណាមដើម្បីបំពេញយ៉ាងល្អប្រសើរនូវភារកិច្ចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានប្តូរវែនរបស់អាស៊ានក្នុងឆ្នាំ ២០២០។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំចិនរូបនេះបានសម្តែងនូវការត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពរបស់តំបន់និងពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping  បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម  ក៏ដូចជាកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងប្រទេសទាំង ២ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត នាពេលកន្លងមក។
 
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងវៀតណាមនិងចិនទោះបីឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការតែងតែជាចរន្តដ៏សំខាន់ជានិច្ច។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ភាគីទាំងពីរបានធ្វើសកម្មភាពផ្លាស់ប្តូរគ្នា ក្នុងទម្រង់ជាច្រើន ហើយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែកដល់ការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ចិនផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានរួមគ្នាដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ជាពិសេសបញ្ហានៅសមុទ្រ តាមស្មារតីនៃការយល់ដឹងជាទូទៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ស្របតាមច្បាប់អន្តរជាតិ ដែលបានចូលរួមចំណែក រក្សាបរិយាកាសសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍរបស់បក្សនីមួយៗ និងប្រទេសនីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top