• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ។ (រូបថត៖ THX/TTXVN)
 

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ដែលបានធ្វើឡើងនៅខាងក្រៅសម័យប្រជុំលើកទី ៤ នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១៣ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានឆ្លើយសំនួរដែលពាក់ព័ន្ធនឹងទំនាក់ទំនងនិងគោលនយោបាយការបរទេសរបស់ចិន។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi  បានអះអាងថាចិនត្រៀមខ្លួនជាស្រេចសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីកសាងសហគមន៍មួយឱ្យកាន់តែជិតស្និទ្ធ ដោយឆ្ពោះទៅរកអនាគតរួម និងបើកចេញ     រយៈពេល ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀត។

យោងតាមលោក Wang Yi ប្រទេសចិននិងបណ្តាប្រទេសសមាជិកអាស៊ាន ចាំបាច់ត្រូវបន្តអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) សំដៅរក្សាស្ថិរភាពទូទៅនៅសមុទ្រខាងកើត។ ប្រទេសចិននិងបណ្តាប្រទេសសមាជិកអាស៊ាន គួរតែជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៃភាគីពាក់ព័ន្ទនានា (COC) ព្រមទាំងឆ្ពោះទៅសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិថ្នាក់តំបន់មួយ ប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្តែងថែមទៀត ដែលស្របតាមច្បាប់អន្តរជាតិ និងបម្រើតម្រូវការរបស់ភាគីទាំងអស់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top