• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ចាហ៊ួយហៃឡុង (Long Hai) - អំណោយពីធម្មជាតិ

ចាហ៊ួយឡុងហាយ (Long Hai ) ផលិតពីសារ៉ាយសមុទ្រដែលយកពីភូមិភាគកណ្តាលវៀតណាម និងដំឡូងម៉្សាងដែលធ្លាប់ហៅថាដំឡូងនឿ (Nua) នៅភាគខាងជើងវៀតណាម ចាហ៊ួមួយនេះបានក្លាយជាអំណោយមួយដែលប្រជាជនវៀតណាមតែងតែយកទៅជូនគ្នាទៅវិញទៅមក។

ក្រុមហ៊ុនឡុងហាយ (Long Hai) បានបង្កើតឡើង ក្នុងឆ្នាំ ២០០០ ដោយមានតែប្រព័ន្ធម៉ាស៊ីនតូចៗ ប៉ុណ្ណោះទេ   ក្រុមហ៊ុនបានយកឈ្នះលើការលំបាក់ជាច្រើន ដើម្បីមានការរីកចម្រើនជាច្រើនដូចសព្វថ្ងៃនេះ។  រហូតមកដល់ពេលនេះ ក្រុមហ៊ុនឡុងហាយ (Long Hai)  មានរោងចក្រទំនើបបំផុតនៃភាគខាងជើងវៀតណាមដែលស្ថិតនៅតំបន់ឧស្សាហកម្មលេខ ១  - ឃុំយ៉ាងសៀល (Gia Xuyen)  ស្រុកយ៉ាឡុក (Gia Loc) ខេត្ត ហាយយឿង (Hai Duong) ដោយមានផ្ទៃដីចំនួន ១១ ០០០ ម ២ និងមានវិនិយោគទុនជិត ៦ លានដុល្លារអាមេរិក។

រោងចក្រនេះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ហើយអនុវត្តប្រព័ន្ធ គ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 22000 ដោយមានបន្ទប់ពិសោធន៍ និងធ្វើតេស្តគុណភាពផលិតផលដ៏ទំនើប។ 


ដើម្បីបម្រើបុណ្យចូលឆ្នាំថ្មី កម្មករជាង ១០០០ នាក់នៅក្រុមហ៊ុនឡុងហាយ (Long Hai)  ត្រូវតែធ្វើការជាបន្តបន្ទាប់ដើម្បីធានាកាលវិភាគនៃផ្គត់ផ្គង់ដល់ទីផ្សារ។


កម្មករត្រួតពិនិត្យនិងដកផលិតផលចាហួយដែលមិនឆ្លើយតបនឹងគុណភាពផលិតផល។


កម្មកររោងចក្រមកំពុងវេចខ្ចប់ផលិតផលសំរាប់បុណ្យចូលឆ្នាំថ្មី។


ខ្សែចង្វាក់ផលិតចាហួយឡុងហាយ (Long Hai)  មានលក្ខណៈទំនើបនិងធានាអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ។


ដំណាក់កាលបែងចែកផលិតផល។


បន្ទាប់ពីបានកែច្នៃរួមហើយ ចាហួយបានយកទៅកន្លែងវេចខ្ចប់តាមរយៈខ្សែចង្វាក់ផលិតកម្មស្វ័យប្រវត្តិ។


កម្មករកំពុងវេចខ្ចប់ផលិតផល។


ចាហួយបានដាក់ក្នុងធុង ដើម្បីដឹកជញ្ជូនទៅខេត្តនានា។
 

ពីមុន ក្រុមហ៊ុនឡុងហាយ (Long Hai)  មិនសូវមានកន្លែងលក់ចាហួយច្រើនទេ តែដល់ឆ្នាំ ២០១៩ ក្រុមហ៊ុនឡុងហាយ (Long Hai)  មានកន្លែងលក់រាយចំនួន ៤ ម៉ឺនកន្លែងនៅទូទាំងប្រទេសហើយ។ កម្មករចំនួន ១០០០ នាក់ធ្វើការជាបន្តបន្ទាប់នៅក្នុងរោងចក្រ ដោយផលិតចាហួយប្រហែល ២០០ តោនក្នុងមួយថ្ងៃ ដែលនាំមកនូវប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រហែល ១ ពាន់លានដុងក្នុងមួយឆ្នាំ។
 

ផលិតផលចំនួន ៤ ប្រភេទ គឺ៖ ចាហ៊ួយឡុងហាយ (Long Hai)  , ចាហ៊ួយទឹកដោះគោជូរ Natty  និងចាហ៊ួយ Caramel Lapatie, រីឯចាហ៊ួយ  Excite វិញបានទទួលពានរង្វាន់ញាណិជ្ជៈសញ្ញាល្បីៗ ថ្នាក់ជាតិប្រចាំឆ្នាំ ២០១៨ ។ ចាហ៊ួយហាយឡុង(Long Hai)   ទឹកចាហ៊ួយឡុងហាយ (Long Hai)  ចាហ៊ួយទឹកដោះគោជូរ Natty  និងចាហ៊ួយ Caramel Lapatie, ចាហ៊ួយ Excite និងចាហ៊ួយបែបជប៉ុន សុទ្ធតែជាផលិតផលដែលប្រជាជន​វៀតណាម​ចូលចិត្តខ្លាំង។

ឆ្នាំ ២០១៩ ជាឆ្នាំ ដែលចាហួយឡុងហាយ (Long Hai)  មានការរីកចម្រើនយ៉ាងខ្លាំង។ ជាមួយនឹងសារថា “ជាតិរ៉ែ(ខនិជ)ធម្មជាតិមកពីសារ៉ាយសមុទ្រ” ឡុងហាយ​(Long Hai)  បានត្រួសត្រាយផ្លូវក្នុងការធ្វើឱ្យសារ៉ាយសមុទ្រក្លាយជាគឺចាហ៊ួយមួយដ៏ពិសេសរបស់វៀតណាម។


រោងចក្រឡុងហាយ (Long Hai)  នៅខេត្តនីញធួន (Ninh Thuan) ប្រមូលទិញសារ៉ាយសមុទ្រ ហើយយកទៅធ្វើឲ្យទៅជាម្សៅមួយដែលហៅថា ម្សៅ Carrageenan សុទ្ធ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រធ្វើចាហួយនៅខេត្តហាយយឿង (Hai Duong)។

ចាហួយឡុងហាយ (Long Hai)   បានទាញយកអត្ថប្រយោជន៍ពីសារធាតុជាតិរ៉ែ (ខនិជ) សុទ្ធនៃសារ៉ាយសមុទ្រដូច្នេះហើយនេះជារសជាតិពិតជាឆ្ងាញ់ និងល្អសម្រាប់សុខភាពអ្នកប្រើប្រាស់។ ចាហ៊ួយឡុងហាយ (Long Hai)  បានគ្រប​ដណ្តប់​លើទីផ្សារក្នុងស្រុកដោយមានផលិតផលជាច្រើនប្រភេទដូចជា ចាហួយ Excite ចាហ៊ួយ Kimiko និងចាហ៊ួយផ្លែផាស៊ុង ជាដើម  ហើយបានក្លាយជាអំណោយដែលផ្សារភ្ជាប់ជាមួយពិភពកុមារភាព។


ខាងក្រោមនេះជា ចាហួយឡុងហាយមួយចំនួនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀណាម










ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ឡុងហាយ (Long Hai)
រោងចក្រផលិត តំបន់ឧស្សាហកម្មលេខ ១ ឃុំយ៉ាស្វៀន (Gia Xuyen) ស្រុកយ៉ាឡុក (Gia Loc) ខេត្ត ហាយឿង (Hai Duong)
លេខទូរស័ព្ទ៖ ០២២០៣៦១០២៣៦ ០២២០៣៦១០៥៥៥
Web: www.thachlonghai.com.vn.  Email: contact@thachlonghai.com.vn

 

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ខាញ់ឡុង


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top