• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមសកម្មភាពនៃពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung-ពិធីបុណ្យវិហារ Hung ឆ្នាំ២០១៨


 

នាថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៨ នៅមណ្ឌល​កេរ្តិ៍ដំណែលប្រវត្តិសា​ស្ត្រវិហារស្តេច Hung ខេត្ត Phu​ Tho សកម្មភាព​នៃពិធី​បុណ្យរំលឹក​ខួបបិ​តាជាតិស្តេច Hun​g -ពិធីបុណ្យវិហារ Hu​ng ឆ្នាំច សំរឹទ្ធស័ក ​២០១៨​ បាន​ប្រារ​ព្ធ​ជាផ្លូវ​ការ​។​
 
នៅវិហារ​ Duc Quoc To Lac Long Quan នៅភ្នំ Sim​ និងវិហារព្រះ ​ម៉ែ Au Co លើភ្នំ Van ​ចំណុះមណ្ឌល​កេរ្តិ៍ដំណែល​ប្រវត្តិ​សាស្ត្រវិ​ហារ Hung បានប្រារព្ធពិធីបុណ្យរំ​លឹកវិញ្ញាណក្ខ័ន្ធ​ Duc Quoc To Lac Long Quan និង​អុជ​ធូប​រំលឹក​គុណ​ព្រះម៉ែ​ Au Co ផងដែរ។ នៅទី​នេះ ថ្នាក់ដឹកនាំខេត្ត P​hu Tho និងជនរួ​ម ​ជាតិទូ​ទាំងប្រទេស បានសម្តែងនូវ​ការគោរព​ដឹងគុណ​ចំពោះបិ​តាជា​តិ ដែលមានគុណ បំណា​ច់ប្រសូ​ត្រឡើង​ សហគមន៍​ជន ជាតិ​វៀត​ និ​ងឧទ្ទិសកុស​លសុំ Duc Quoc To Lac Lo​ng Quan និព្រះម៉ែ A​u Co ប្រទាន​ពរឲ្យ​ប្រទេស​ជាតិ​សម្បូរ​រុងរឿង​ការពារ​ រឹងមាំឯ​ករាជ្យ អធិបតេយ្យភាព បូរណភា​ពដែនដីនិងរក្សាកោះសមុ​ទ្រដ៏ពិសិដ្ឋរបស់មា​តុប្រ​ទេស​។
 
ក្នុងថ្ងៃដដែល គណៈចាត់​តាំងពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច​ Hung -ពិធីបុណ្យវិហា​រស្តេច​ Hung ឆ្នាំ២០១៨ ​បានបើក​ព្រមៗគ្នា​នូវសកម្មភាព​ដូចជាតាំងបង្ហាញ ឯកសារ ​វត្ថុតាងក្រោមប្រធានបទ ​“ពិធីបុណ្យ​និង​ជំនឿសាសនា​សម្រាប់​តំបន់​បិតា​ជាតិ​” នៅសារៈមន្ទីរស្តេច ​Hung ទីក្រុង Vi​et Tri  និង​ផលិត​ផល​វិសេស​វិសាល​របស់​ ខេត្ត Phu Tho ផងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top