• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមការប្រលងចម្រៀងអាស៊ាន + ៣ ឆ្នាំ ២០១៩


 ទិដ្ឋភាពនៃការប្រលងកាលពីឆ្នាំ២០១៧
 

 នេះគឺជាការប្រលងចម្រៀង Pop សម្រាប់តារាចម្រៀងអាជីពវ័យក្មេង (អាយុពី ១៨ ដល់ ៣៥ ឆ្នាំ) នៃ​ប្រទេស អាស៊ី​អាគ្នេយ៍​ទាំង១០​។ ការប្រកួត​ប្រជែងច្រៀងអាស៊ាន​ + ៣​ លើកទី​ ២ នៅឆ្នាំ ២០​១៩ បាន​ចាប់​ផ្តើម​ជាផ្លូវ​ការ​។ កា​រប្រកួតប្រជែងច្រៀងអាស៊ាន ​+ ៣ ដោយវិទ្យុសម្លេងវៀតណាមរៀបចំឡើងនឹងប្រព្រឹត្ត​ទៅចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ ២០១៩ នៅទីក្រុង Ha​ Long ខេត្ត Quang Ninh ។ នេះគឺជាការប្រលងចម្រៀ​ង Pop សម្រាប់​អ្នកចម្រៀង​អាជីពវ័យក្មេង (អាយុពី ១៨ ទៅដល់ ៣៥ ​ឆ្នាំ) នៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន​១០ ក្នុង​គោលបំណង បង្កើនការយល់​ដឹងនិង​ការផ្លាស់​ប្តូរវប្បធម៌​រវាង​វៀត​ណាម​និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​។ ម្យ៉ាងវិញទៀត តាមរ​យៈការប្រលងនេះ បង្កើតទីលាន ស្វែ​ងរកនិងជួយ​ឧបត្ថម្ភ​ដល់ការ​អភិវឌ្ឍ​ទេពកោសល្យ​វ័យ​ក្មេងនៅក្នុងវិស័យតន្រ្តីនៅក្នុ​ងសហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ។

នៅក្នុង​ការប្រកួតប្រជែងនេះ បេក្ខជននៃបណ្តាប្រទេសអាស៊ានចំនួន ១០ នឹងចូលរួម​ក្នុង​វគ្គ​ជម្រុះ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនិងជុំចុងក្រោយនៅថ្ងៃ​ទី ២៧ ខែកក្កដានិងថ្ងៃ​ទី ២៨ ខែក​ក្កដា​។ តារា​ចម្រៀង​ជាភ្ញៀវកិត្តត​សមកពីប្រ​ទេសចិន កូរ៉េខាងត្បូងនិងជប៉ុន ​នឹងសម្តែងនៅក្នុងរាត្រីចុងក្រោយនៃកា​រប្រកួត​។ ការប្រកួត​ប្រជែង​នេះត្រូវបានចាក់ផ្សាយផ្ទាល់តាមវិទ្យុ​និងទូរទស្សន៍នៃវិទ្យុសម្លេងវៀតណា ម​ដូចជា​ VTC3, Vietnam Journey, VOV​3, VOV5 និង VTC Now ។

គណៈ​កម្មាធិការរៀបចំទទួលការចុះឈ្មោះចូលរួមពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩។ ដើម្បី​ចុះ​ឈ្មោះស​ម្រាប់ការប្រលងចម្រៀងអាស៊ាន​ បេក្ខជន​ត្រូវ​បំពេញ​ទម្រង់​ចុះឈ្មោះ​នៅលើ​គេហទំព័​រផ្លូវការ​នៃ​ការ​ប្រលង​នៅ ​www.aseansongcontest.com ឬផ្ញើឯកសារអូឌីយ៉ូនៃបទ​ចម្រៀងប្រកួតចំនួន ២ បទ ជាមួយ​ទំនុក​ច្រៀង​ដោយ​ ភាសាអង់គ្លេសនិងបំពេញ​បែបបទតាមអ៊ី​ម៉ែលៈ aseansongcontest@gmail.com ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top