• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

“ចម្ការ” VinEco កសិកម្មស្អាត

ដោយសារការវិនិយោគត្រឹមត្រូវតាមក្បូនខ្នាត ទ្រង់ទ្រាយធំ និងទំនើប ជាមួយនឹងបទដ្ឋានគ្មានចន្លោះ “ផលិតដោយខ្លួនឯង ពិនិត្យដោយខ្លួនឯង ចែកចាយដោយខ្លួនឯង” បន្លែស្អាតពាក់ផ្លាកពាណិជ្ជសញ្ញា VinEco កំពុងជាចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺ ដែលទាញយកទំនុកចិត្តពីអ្នកប្រើប្រាស់វៀតណាមសព្វថ្ងៃ។

ខែមីនា ឆ្នាំ២០១៥ VinEco ស្ថាបនាឡើងដោយមានដើមទុនចុះបញ្ជី ២.០០០ពាន់លានដុង ដើម្បីតថូបនីយកម្មគោលដៅផលិត ចែកចាយបន្លែស្អាត សុវត្ថិភាពតាមទម្រង់រូបភាពគ្មានចន្លោះដំបូងបង្អស់នៅវៀតណាម នៃសម្ពន្ធក្រុមហ៊ុន Vingroup (ជាសម្ពន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ពន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនធំបំផុត​វៀត​ណាម​)។

គោលដៅនៃក្រុមហ៊ុន VinEco នោះ គឺអនុវត្តបច្ចេកវិទ្យាបច្ចេកទេសជឿនលឿនលើពិភពលោក ដើម្បីផ្គត់ផ្គង់បានបន្លែផ្លែឈើសរីរាង្គ និងបន្លែផ្លែឈើស្អាត សម្រាប់ទីផ្សារតាមស្តង់ដារ VietGAP GlobalGAP។

ហេតុនេះហើយ សម្ពន្ធក្រុមហ៊ុនមេ Vingroup បានជ្រើសយកដៃគូចំនួន៣ Netafim (អ៊ីស្រាអែល) Kubota (ជប៉ុន) និង Teshuva Agricultural Projects - TAP (អ៊ីស្រាអែល) ដើម្បីនាំចូលបច្ចេកវិទ្យាផលិតកសិកម្មស្អាត ជាមួយនឹងតម្លៃសរុបជាង១.០០០ពាន់លានដុង។

ក្នុងវិស័យកសិកម្មពិភពលោក TAP និង Netafim ទាំងពីរជាពាណិជ្ជសញ្ញាល្បីឈ្មោះនៃប្រទេសមួយ នៅតំបន់មជ្ឈិមបូព៌ា មានជំនាញខាងបច្ចេកវិទ្យាផ្ទះកញ្ចក់ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងប្រព័ន្ធផ្គត់ផ្គង់ជីវជាតិម្ចាស់ការ សម្រាប់ដើមដំណាំ។ រីឯដៃគូ Kubota ផ្គត់ផ្គង់បច្ចេកវិទ្យាយន្តូបនីយកម្ម និងស្វ័យប្រវត្តិកម្មលើវាលស្រែគំរូទ្រង់ទ្រាយធំ។



VinEco Tam Dao ជាមួយនឹងផ្ទៃដីជិត១០០ហិកតា ជាកសិដ្ឋានដំបូង បានពង្រាយតាមទិសដៅយន្តូបនីយកម្ម នៅលើទ្រង់ទ្រាយធំរបស់សម្ពន្ធក្រុមហ៊ុន Vingroup អនុវត្តប្រកបដោយជោគជ័យលើសលុប នៃខឿនកសិកម្មអ៊ីស្រាអែល ក្នុងប្រព័ន្ធផលិតកសិកម្ម។ រូបថត៖ ត្រឹន ថាញយ៉ាង


អ្នកជំនាញការកសិកម្មអ៊ីស្រាអែល បង្វែអំពីរបៀបដំណើរការប្រព័ន្ធទៅកាន់​បុគ្គលិក​កសិដ្ឋាន VinEco Tam Dao ។ រូបថត៖ ឯកសារ


កម្មករប្រមូលផលបន្លែដាំតាមវិធីសាស្រ្តវារីវប្បកម្ម នៅកសិដ្ឋាន VinEco Tam Dao ។ រូបថត៖ ត្រឹន ថាញយ៉ាង


បន្លែបន្ទាប់ពីប្រមូលផល បានដឹកជញ្ជូនដោយរថយន្តសណ្តោង នាំទៅកាន់តំបន់ច្នៃនិងខ្ចប់។ រូបថត៖ ត្រឹន ថាញយ៉ាង


តំបន់ដាំបន្លែវារីវប្បកម្មតាមបច្ចេកវិទ្យាអ៊ីស្រាអែល។ រូបថត៖ ត្រឹន ថាញយ៉ាង


ប្រព័ន្ធដាក់គ្រាប់ដោយស្វ័យប្រវត្តិ នៅកសិដ្ឋាន VinEco Tam Dao ។ រូបថត៖ ត្រឹន ថាញយ៉ាង


តំបន់ធ្វើសម្ងួតបន្លែមុនពេលខ្ចប់។ រូបថត៖ ត្រឹន ថាញយ៉ាង


បន្លែបន្ទាប់ពីប្រមូលផល នៅប្រព័ន្ធផ្ទះកញ្ចក់ បានដឹកជញ្ជូនទៅកាន់ផ្នែកច្នៃនិងខ្ចប់។ រូបថត៖ ត្រឹន ថាញយ៉ាង


ប្រព័ន្ធស្រោចស្រពផ្ទះកញ្ចក់ នៃកសិដ្ឋាន VinEco បានបញ្ជានិងតាមដានផ្ទាល់ ដោយម៉ាស៊ីន នៅក្នុងបន្ទប់បញ្ជា ...។ រូបថត៖ ត្រឹន ថាញយ៉ាង


... ហើយបានស្រោចស្រពត្រូវតាមស្តង់ដា។ រូបថត៖ ត្រឹន ថាញយ៉ាង
 

ខែសីហា ឆ្នាំ២០១៥ វាលស្រែ VinEco ដំបូង បានកសាងតាមបច្ចេកវិទ្យាអ៊ីស្រាអែលនិងជប៉ុន នៅស្រុកតាមដាវ (Tam Dao) ខេត្តវិញភុក (Vinh Phuc) មានផ្ទៃដីទូលាយ ២៤,៥ហិកតា ផលិតនិងផ្គត់ផ្គង់បន្លែគ្រប់ប្រភេទដូចជា បន្លែស៊ីស្លឹក មើម ផ្លែ តាមស្តង់ដារ VietGAP ជាមួយនឹងបរិមាណផល ៣.៥០០តោនក្នុងមួយឆ្នាំ។

កិសដ្ឋានមានផែនការរចនាវិទ្យាសាស្រ្ត ជាមួយនឹងតំបន់ពិសេសផ្សេងៗ។ ផលិតផលសុទ្ធតែត្រូវគោរពតាមបទដ្ឋានហ្មត់ចត់ ចាប់តាំងពីដំណាក់កាលមុនពេលដាំ រហូតដល់ក្រោយពេលប្រមូលផល ដើម្បីធានាផលិតផលចុងក្រោយ ទៅដល់ដៃអ្នកប្រើប្រាស់ សុទ្ធតែសម្រេចបានស្តង់ដារ VietGap។

តាមនោះ មុនពេលដាំ បុគ្គលិកនឹងពិនិត្យកាលកំណត់ មើលសំណាកដី សំណាកទឹក នឹងនាំចូលប្រើប្រាស់មានសភាពដូចម្តេច មានបន្សល់ជាតិគីមី ឬលោហធាតុធ្ងន់ដែរឬទេ។ ក្នុងបទដ្ឋានវប្បកម្ម តែងមានក្រុមបច្ចេកទេសតាមដានជានិច្ចជាកាល។ ដំណាក់កាលដូចជា លាយល្បាយ ចាក់រន្ធ ដាក់គ្រាប់ ស្រោចបាញ់សំណើមជាដើម បានអនុវត្តដោយម៉ាស៊ីន ធានាកម្រិតស្អាតដាក់ខាត សម្រាប់ដើមដំណាំ។ នៅក្នុង “វាលស្រែ” VinEco នៅតំបន់ដាំបន្លែនីមួយៗ បានវាំងព័ទ្ធដោយផ្ទះកញ្ចក់។ បន្លែបានថែទាំដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនិងផ្លុំសន្សើមរក្សាសំណើម។ ទឹកស្រោចលើដំណាំ សម្រេចស្តង់ដារទឹកផឹក។

តាមបទដ្ឋាន មុនពេលប្រមូលផលប៉ុន្មានថ្ងៃ សំណាកបន្លែ មើម នឹងបាននាំទៅកាន់បន្ទប់ lab  នៃ VinCommerce ដើម្បីពិនិត្យកំហិតសុវត្ថិភាព សំណាកណា ដែលមិនគ្រប់ស្តង់ដារ នឹងបានរំលាយចោលទាំងឡូទំនិញ។ ធានាបន្លែពេលបាននាំចេញទៅកាន់ប្រព័ន្ធចែកចាយ VinMart និង VinMart+ សុទ្ធតែ "សុវត្ថិភាព​១០០%”។



បន្លែស្អាតនៅកសិដ្ឋាន VinEco បានចែកចាយ នៅតាមប្រព័ន្ធផ្សារទំនើប Vinmart Vinmart+ សមាជិកនៃសម្ពន្ធក្រុមហ៊ុន Vingoup ។ រូបថត៖ ត្រឹន ថាញយ៉ាង


ជាមួយការសាងសង់បានប្រព័ន្ធតម្លៃ ចាប់ពីការផលិតរហូតដល់ប្រើប្រាស់ ទម្រង់រូបភាពកសិកម្មបច្ចេកវិទ្យាខ្ពស់ នៃសម្ពន្ធក្រុមហ៊ុន Vingoup បានវាយតម្លៃជាទម្រង់រូបភាពគំរូ សម្រាប់ការអភិវឌ្ឍនៃខឿនកសិកម្មបច្ចេកវិទ្យាខ្ពស់។ រូបថត៖ ត្រឹន ថាញយ៉ាង
 

ក្រោយចម្ការបន្លែតាមដាវ (Tam Dao) គឺចម្ការបន្លែនៅស្រុកគូជី (Cu Chi) (ទីក្រុងហូជីមិញ) ស្រុកឡុងថាញ (Long Thanh) (ខេត្តដុងណាយ -  Dong Nai) ហាយភុង (Hai Phong) ក្វាងនិញ (Quang Ninh) ហាណាម (Ha Nam) ជាដើម ហើយថ្មីៗនេះ គឺនៅស្រុកហូយអាន (ខេត្តក្វាងណាម - Quang Nam)។ មកដល់សព្វថ្ងៃ VinEco មានកសិដ្ឋានចំនួន១៥ជាកម្មសិទ្ធិ ជាមួយនឹងផ្ទៃដីជិត៣.០០០ហិកតា នៅលើទូទាំងប្រទេស បានអនុវត្តសម្បូរបែបនូវបច្ចេកវិទ្យាវប្បកម្មទំនើប ឈ្លាសវៃដូចជា ផ្ទះកញ្ចក់បញ្ជាធាតុអាកាស (បារាំង) វប្បកម្មច្រើនស្រទាប់ (សិង្ហាបូរី) បច្ចេកវិទ្យាផលិតផ្ទះសំណាញ់ និងស្រោចស្រពឈ្លាសវៃ (អ៊ីស្រាអែល)។

ការងារចម្បងនៃ “កសិករ” នៅកសិដ្ឋាន VinEco នោះ គឺកំណត់ត្រាទិន្នាប្បវត្តិផលិត ដើម្បីធ្វើបច្ចុប្បន្នភាពចូល​កម្មវិធីទន់រុករក។ រៀងរាល់ព្រឹក បុគ្គលិកបច្ចេកទេសទទួលបន្ទុកលើចំណែកផ្ទៃដីនីមួយៗ ប្រើម៉ាស៊ីនកុំព្យូទ័រ កត់ត្រាទាំងស្រុងនូវតួលេខបច្ចេកទេស បញ្ចេញមតិវាយតម្លៃការលូតលាស់ នៃដើមដំណាំក្នុងអំឡុងពេលដាំ ដើម្បីមានទិសដៅវិនិច្ឆ័យ។

ក្រៅពីបន្លែនៅក្នុងផ្ទះសំណាញ់ ផ្ទះកញ្ចក់ VinEco ក៏បានពង្រាយនូវទម្រង់រូបភាពវប្បកម្មក្រៅវាលស្រែ ដើម្បីពង្រីកអតិបរិមាប្រៀបខ្លាំង នៃរូបភាពនេះ ក្នុងការវប្បកម្មប្រភេទដំណាំប្រពៃណី។

ជាមួយនឹងផ្ទៃដីរាប់ពាន់ហិកតា បណ្តោយពីភូមិភាគខាងជើងដល់ភូមិភាគខាងត្បូង ទាំងអស់សុទ្ធតែបានអ្នកជំនាញនៃ VinEco បណ្តុះពូជ ថៃទាំ ចិញ្ចឹម ឱ្យក្លាយទៅជាផលិតផលសុវត្ថិភាព ស្អាតបំផុត សម្រាប់តុអាហារនៃ​​គ្រួសារវៀតណាមនីមួយៗ ៕

អត្ថបទ៖ ថាវវី  រូបថត៖ ត្រឹន ថាញយ៉ាង
ប្រែសម្រួល៖ រីកើង​


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top