• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

គ្រឿងសង្ហារឹមធ្វើអំពីឈើសែន (Oak) ឡឹមហ្វាងផាត (Lam Hoang Phat) ពាណិជ្ជ​សញ្ញា​ទំនុក​ចិត្ត​ Trustpro Brand ២០១៦​

ឈើ​​​សែន​ (Oak) តាំង​ពីយូរមក​ ​​បាន​អ្នក​ប្រើ​ប្រាស់​ក្នុង​​ប្រទេសនានា​នៅ​លោក​ខាង​លិច​ ពេញ​និយម​ជា​ខ្លាំង​ ពីព្រោះ​មាន​សសៃ​ក្រយៅ​​ឈើ​ស្អាត​ កម្រិត​​រឹង​មាំ​ខ្ពស់​។ នៅ​វៀតណាម​ គ្រឿង​សង្ហារឹម​ឈើ​សែន (Oak) ​​សព្វថ្ងៃ​កំពុង​បាន​ប្រើប្រាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើនទៅ​ ពីព្រោះ​​សាច់​ឈើ​​មាន​​ពណ៌​ធម្មជាតិ​ សសៃ​ក្រយៅ​ឈើ​វែង​ល្វត់​ល្វន់​​ស្រទន់​ ធ្វើ​ឲ្យ​សម្រស់​ផ្ទះ​វៀតណាម​ល្អ​​ស្អាត។ ឡឹម​ហ្វាង​ផាត (Lam Hoang ​Phat) សព្វ​ថ្ងៃ​ជា​ក្រុម​ហ៊ុន​នាំ​មុខ​ក្នុង​ការ​ផលិត​​នូវ​ប្រភេទ​ផលិតផល​​គ្រឿង​សង្ហារឹម​គុណ​ភាពខុស​ ម៉ូដ​ស្អាត​ សម្បូរ​បែប​ ពី​ប្រភព​ឈើ​​សែន​ (Oak) នៅ​ភូមិ​ភាគ​អាមេរិកខាង​ជើង​ ​។​

ឈើ​​សែន​ (Oak) ដុះ​នៅតាមតែ​​​តំបន់​​​ទ្វីប​អឺរុប​ និង​អាមេរិក​ខាងជើង​។ ឈើ​​ ប្រភេទ​នេះ​ បាន​ប្រើប្រាស់​​ពេញ​និយម​​​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក្នុង ប្រទេសនានា​​​​​នៅលោក​ខាង​​លិច​ ​ពិសេស​​​ក្នុ​ងវិស័យ​គ្រឿង​សង្ហារឹម​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ គ្រឿង​សង្ហារឹម​ឈើ​សែន​ (Oak) ​​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​ពេញនិយម​​នៅ​លើទី​ផ្សារ​វៀត​ណាម​ ពី​ព្រោះ​សាច់​ឈើ​មាន​ពណ៌ស្រស់​ធម្មជាតិ​​​សសៃ​ក្រយៅ​ឈើ​ល្វត់​ល្វន់​​ស្រទន់​ បង្ហាញ​ពី​រចនាបទ​ទំនើប​និង​​ស៊ីវិល័យ​ សម្រាប់​ផ្ទះ​វៀតណាម​។ ក្តាប់​យក​​និន្នាការ​នេះ​ ក្រុម​ហ៊ុន​​ទទួល​ខុសត្រូវ​មាន​កម្រិត​​​សមាជិក​ម្នាក់​​ ឡឹម​ហ្វាង​​ផាត​ (Lam Hoang Phat) បាន​ស្រាវ​ជ្រាវ​ច្នៃ​ជា​ផលិតផល​​គ្រឿង​សង្ហារឹម​គុណភាព​ខ្ពស់​ពី​ប្រភេទ​ឈើ​សែន​ (Oak)
 
ចាប់ពី​ដំបូង​ ប្រភព​វត្ថុធាតុឈើ​សែន​ (Oak) តែងតែ​បានក្រុម​ហ៊ុន​ឡឹម​ហ្វាង​ផាត​ (Lam Hoang Phat) ជ្រើស​រើស​​ហ្មត់ចត់​ ធានា​ស្តង់​ដា​មុនពេល​នាំ​ចូល​ផលិត។ ក្រៅពី​នោះ​ ក្រុម​ហ៊ុននៅ​បង្កើត​​ប្រព័ន្ធ​​ពិនិត្យ​គុណភាព​​ជាក់​លាក់​ ដោយ​កំហិត​មានទំនុក​ចិត្ត​និង​គុណភាព​។​


វត្ថុធាតុឈើសែន (Oak) បាននាំយកពីប្រទេសអាមេរិក ចូលមកប្រទេសវៀតណាម ប្រើប្រាស់ផលិត ជាផលិតផលគ្រឿងសង្ហារឹម។

ទិដ្ឋភាពទួទៅ នៃរោងចក្រផលិតចេញផលិតផលគ្រឿងសង្ហារឹម ធ្វើអំពីឈើសែន (Oak) របស់ក្រុមហ៊ុនឡឹមហ្វាងផាត
(Lam Hoang Phat) នៅតំបន់ឧស្សាហកម្មតាមផឿក (Tam Phuoc) ឃុំតាមផឿក (Tam Phuoc) ទីក្រុងបៀនហ្វា (Bien
Hoa) ខេត្តដុងណាយ (Dong Nai)។


កម្មករក្រុមហ៊ុន ឡឹមហ្វាងផាត (Lam Hoang Phat) ធ្វើប្រព្រឹត្តិកម្មឈើសែន (Oak) ជាវត្ថុធាតុ​ប្រើប្រាស់​
សម្រាប់ផលិតចេញជាផលិតផលគ្រឿងសង្ហារឹម...។ល។


ដំណាក់កាលសម្ងួតឈើសែន (Oak) ក្នុងខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ។

បន្ទះក្តារជាវត្ថុធាតុ បានកម្មករក្រុងហ៊ុនរៀបចំទៅតាមបទដ្ឋានផលិតកម្ម។

ពឹងលើប្រភពផ្គត់ផ្គង់ឈើសែន (Oak) លំនឹង ប្រភេទឈើល្អទើបផលិតផលគ្រឿងសង្ហារឹមឈើសែន របស់ក្រុមហ៊ុន​
ឡឹមហ្វាងផាត (Lam Hoang Phat) តែងជាផលិតផលលំដាប់ថ្នាក់ មានកម្រិតស្វិតមាំមួនខ្ពស់។

ក្រោយ​៥ឆ្នាំ​បង្កើត​ សព្វថ្ងៃ​ក្រុមហ៊ុន​ឡឹម​ហ្វាង​ផាត​ (Lam Hoang Phat) មាន​មោទនភាព​ចំពោះ​​​រោងចក្រ​​ផលិត​គ្រឿង​សង្ហារឹម​​ឈើ​សែន (Oak) ​​មានទំហំជាង​២០.០០០​ម៉ែត្រ​ការេ​ ដែលបាន​ដាក់​នៅ​តំបន់​ឧស្សាហកម្ម​តាម​ផឿក​ (Tam Phuoc) ខេត្ត​ដុង​ណាយ (Dong Nai)​។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​មាន​កម្មករ​ជំនាញ​ រួម​ជាមួយ​​អ្នក​ឯកទេស​​ប្រឹក្សា​រចនា​​ ជា​វិស្វករដែល​​​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​​ជាង​២០០​​នាក់​។ ភាព​ជំនាញ​នៃ​ក្រុម​បុគ្គលិក​​តែង​បាន​បង្ហាញ​ តាម​រយៈ​របៀប​ប្រឹក្សា​ផ្តល់​យោបល់​​ដោយ​សុទ្ធចិត្ត​ រចនា​ហ្មត់​ចត់​​នៅ​រាល់​វិធីសាស្រ្ត​​អនុវត្ត​ជាក់​ស្តែង​ ដើម្បី​ធានា​បាន​កក្តា​​អំពីមុខ​ងារប្រើប្រាស់​ កម្រិត​វិចិត្រ​សិល្បៈ​ និងលក្ខណៈ​សេដ្ឋកិច្ច​ ​​នៅលើ​រាល់​ផលិតផល​ទាំងអស់​។​ ជាមួយ​ប្រៀប​ខ្លាំង​នោះ ក្រុមហ៊ុន​ឡឹម​ហ្វាង​ផាត ​​(Lam Hoang Phat) មិន​ត្រឹម​តែ​​ធានា​គុណភាព​ទន្ទឹម​ជាមួយ​​ទីផ្សារ​ក្នុង​ស្រុក​​និង​បរទេស​ ហើយ​នៅទាំង​ផ្គត់​ផ្គង់រាល់​​ប្រភេទផលិតផល​​គ្រឿង​សង្ហារឹម ​និង​តុបតែង​វត្ថុអំណោយ​ឈើ​សែន​ (Oak) រួមជាមួយ​​សេវាកម្ម​​ថែទាំអតិថិជន​ហ្មត់​ចត់​ និង​ទំនុក​ចិត្ត​។​ ផលិតផល​គ្រឿង​សង្ហារឹម​ឈើ​សែន​ (Oak) របស់​ក្រុមហ៊ុន​ឡឹម​ហ្វាង​ផាត​ ​​(Lam Hoang Phat) សព្វ​ថ្ងៃ​មាន​ប្រភព​អតិថិជន​នីហរណ​​ស្ថិរភាព​ នៅ​​​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរុប​ អង់​គ្លេស​ បារាំង​ អូស្រ្តាលី សម្រេច​មធ្យម​​ពី​១២​ដល់​១៥​ឡាន​ container ក្នុង​មួយ​ខែ​។​
 
មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​ឡឹម​ហ្វាង​ផាត​ (Lam Hoang Phat) ជា​ក្រុម​ហ៊ុន​ដំបូង​បង្អស់​និង​តែ​មួយ​គត់​នៅ​វៀតណាម​ ផ្គត់​ផ្គង់​ជំនាញ​ក្រុម​សេវាកម្ម​ប្រឹក្សាផ្តល់​យោបល់​ រចនា​ ផលិត​ និង​អនុវត្ត​ធ្វើ​សម្រេច​គ្រឿង​សង្ហារឹម​​ឈើសែន (Oak)​។​ ក្រុម​ហ៊ុនតែង​តស៊ូ​មិន​ឈប់​ឈរ​ ដើម្បី​ផ្គត់​ផ្គង​ ផលិតផល​សម្រេច​គុណភាព​ និង​គោលបំណង​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ឈាន​ចូល​បរិយាកាស​​រស់​នៅ​ តាមបែប​រចនាបទ​ទ្វីប​អឺរុប​ទំនើប​ ស៊ីវិល័យ​ និង​ពោរពេញដោយ​ភាព​ងាយ​ស្រួល​ ចូល​ដល់​រាល់​ផ្ទះ​នៃ​ជនជាតិ​វៀតណាម​។​
 
ក្រុង​ហ៊ុន​គ្រឿងសង្ហារឹម​ឈើ​សែន​ (Oak) ឡឹម​ហ្វាង​ផាត​ (Lam Hoang Phat) សន្សឹម​អះអាង​បាន​ពាណិជ្ជសញ្ញា​របស់​ខ្លួន​​ ដោយ​ភាព​ទំនុក​ចិត្ត​ ជំនាញ​ ពី​គុណភាព​និង​សេវាកម្ម​ តាម​រយៈ​រង្វាន់ពីរ​​ “ពាណិជ្ជសញ្ញា​​លំដាប់ថ្នាក់​វៀតណាម - Top Brands ២០១៥ “ និង​ពាណិជ្ជសញ្ញា​ទំនុក​ចិត្ត​ – Top Pro Brand ២០១៦”៕



នៅបរិយាកាសតាំងបង្ហាញផលិតផលគ្រឿងសង្ហារឹម ឡឹមហ្វាងផាត (Lam Hoang Phat) អ្នកប្រើប្រាស់អាចជ្រើសរើស
ប្រភេទផលិតផល ដែលសមស្របប្រើនៅក្នុងគ្រួសារខ្លួន។


គ្រឿងសង្ហារឹមបន្ទប់គេងស៊ីវិល័យ ជាមួយផលិតផលគ្រឿងសង្ហារឹម ធ្វើអំពីឈើសែន។

ក្នុងបន្ទប់បូជារបស់គ្រួសារវៀតណាមម្នាក់។

ក្រុមហ៊ុនឡឹមហ្វាងផាត (Lam Hoang Phat) សព្វថ្ងៃបានវិទ្យាស្ថានស្រាវជ្រាវសហគ្រាសធន់មធ្យមនិងតូច មាន​
កិតិ្តយសទទួល “ពាណិជ្ជសញ្ញាទំនុកចិត្ត- Trustpro Brand ២០១៦”។


​ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​សមាជិក​ម្នាក់​​គ្រឿង​សង្ហារឹម​ឈើសែន​ (Oak) ឡឹម​ហ្វាង​ផាត​ (Lam Hoang Phat) ៖​
អាសយដ្ឋាន​ Showroom ទី​១៖ ផ្លូវ​៣១B តំបនC​ សង្កាត់​អាន​ភូអាន​ខាញ់​ (An Phu An Khanh) ខណ្ឌ២ ទីក្រុង​ហូជីមិញ​។​

អាសយដ្ឋាន​ Showroom ទី២៖ លេខ​២៣៩/៤ ផ្លូវ​ង្វៀន​យីទ្រីញ​ (Nguyen Duy Trinh) សង្កាត់​ប៊ិញ​ទ្រឺង​តី (Binh Trung Tay) ខណ្ឌ​២ ទីក្រុង​ហូជីមិញ​។​

អាសយដ្ឋានរោងចក្រ​៖ ផ្លូវ​លេខ​៨ តំបន់​ឧស្សាហកម្ម​តាម​ផឿក​ (Tam Phuoc) ឃុំ​តាម​ផឿក​ (Tam Phuoc) ទីក្រុង​បៀន​ហ្វ័រ​ (Bien Hoa) ខេត្ត​ដុង​ណាយ​ (Dong Nai)។  Tel : (08) 628 72927 -  Email:
sales@noithatgosoi.com Website : www.noithatgosoi.com 

 

 អត្ថបទ៖ សើន​ងៀ រូបថត៖​ ដាំង​​គីម​ផឿង​
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top