• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គៀរគរប្រភពធនធានរបស់អាណិកជនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

សន្និសីទគឺសំដៅវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តសារាចរណ៍ ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ហើយឈរលើមូលដ្ឋាននោះ ដាក់ចេញ ទិសដៅ គោលជំហរនិងវិធានការធំៗស្ដីពីការងារចំពោះប្រជាពលរដ្ឋ វៀតណាមនៅឯបរទេសនាពេលខាងមុខ។

នាថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅនូវសន្និសីទ បូកសរុបរយៈពេល៥ឆ្នាំអនុវត្តសារាចរណ៍លេខ៤៥ - CT/TW ស្ដីពីការបន្ត ជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយនីតិកាលទី ៩ អំពីការងារចំពោះប្រជាពលរដ្ឋវៀតណាម នៅឯបរទេសក្នុងស្ថានភាពថ្មី។

សន្និសីទមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន តំបន់ ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសអាណត្តិឆ្នាំ២០២០-២០២៣ ប្រធានសមាគមន៍ទំនាក់ទំនង សមាគមន៍ញាតិសន្ដានរបស់ប្រជា អាណិកជននៅតាមមូលដ្ឋាន និងអាណិកជនជាគំរូមួយចំនួនដែលកំពុង ស្នាក់នៅក្នុងស្រុកផងដែរ។

សន្និសីទគឺសំដៅវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តសារាចរណ៍ ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ហើយឈរលើមូលដ្ឋាននោះដាក់ចេញ ទិសដៅ គោលជំហរនិងវិធានការធំៗស្ដីពីការងារចំពោះប្រជាពលរដ្ឋ វៀតណាមនៅឯបរទេសនាពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ នេះ ថែមទាំងជាឱកាសដើម្បីប្រមូលផ្ដុំមតិយោបល់របស់ប្រជាអាណិកជន ក្រសួង ស្ថាប័ន តំបន់ និងអង្គការនយោបាយសង្គមនានា សំដៅលើកកំពស់ ថែមទៀតនូវប្រសិទ្ធភាពនៃការងារប្រជាពលរដ្ឋវៀតណាមនៅឯបរទេសក្នុងដំណាក់កាលខាងមុខផងដែរ។

សន្និសីទបានផ្ដោតការពិភាក្សាទៅលើខ្លឹមសារស្នូលទាំង៣នោះគឺ៖ បង្ហើយនិងលើកកំពស់ប្រសិទ្ធភាពនៃគោលនយោបាយរួមស្ដីពីប្រជាពលរដ្ឋវៀតណាមនៅឯបរទេស ការទាក់ទាញប្រភពធនធានរបស់ប្រជាពលរដ្ឋវៀតណាមនៅឯបរទេសសម្រាប់បម្រើបុព្វហេតុកសាង ការពារនិងអភិវឌ្ឍ ប្រទេសជាតិ ការបង្កើនការងារឃោសនាព័ត៌មាន ជំរុញការបង្រៀននិងការសិក្សាភាសាវៀតណាមសម្រាប់ប្រជាពលរដ្ឋ វៀតណាមនៅឯបរទេស សំដៅថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌និងប្រពៃណីជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top