• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈបេសសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥៣ ឆ្នាំនៃការបង្កើតអាស៊ានតាមប្រព័ន្ធអ៊ីនធឺរណែត


ពិធីអបអរសាទរទិវាបង្កើតអាស៊ានត្រូវបានប្រារព្ធឡើងតាមរយៈប្រព័ន្ធវីដេអូ
 

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក វៀតណាម ក្នុងនាមជាប្រ ធានអាស៊ានឆ្នាំ ២០២០ បានរៀបចំយ៉ាងមហោឡារិកពិធីអបអរសាទរខួបលើកទី ៥៣ នៃការបង្កើតអាស៊ាន តាមរយៈប្រព័ន្ធអ៊ីនធឺរណែត។
 
តាងនាមបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា អាស៊ានបានឆ្លងកាត់ការបង្កើតនិងអភិវឌ្ឍន៍យ៉ាងខ្លាំង អស់រយៈពេល ៥៣ ឆ្នាំមកហើយ។ ពីតំបន់មួយត្រូវសង្គ្រាម បែងចែក ហើយបានក្លាយជាតំបន់សន្តិភាព ស្ថិរភាព វិបុលភាពនិងស្វាហាប់។ សមិទ្ធិ ផលទាំងនេះ មិនត្រឹម តែពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ប្រជាជនអាស៊ានប៉ុណ្ណោះទេ ថែមទាំងមកពីទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសដៃគូ មិត្តភក្តិជុំវិញពិភពលោក និងអង្គការសហប្រជាជាតិទៀតផង។ តាងនាមបណ្តាប្រទេសអាស៊ាន លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្ត រួមជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីជំរុញទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិ ឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គម។
 
សូមគូសបញ្ជាក់ថា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហាឆ្នាំ ១៩៦៧ ដោយសេចក្តីប្រកាសទីក្រុងបាងកក ដែលគូសសញ្ញានូវព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់តំបន់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីបន្តបញ្ជាក់ពីអត្តសញ្ញាណសហគមន៍អាស៊ាន ហើយបន្សល់ទុកចំពោះមិត្តភក្តិអន្តរជាតិនូវការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីរូបភាពសហគមន៍អាស៊ាន ពោរពេញដោយសាមគ្គីភាពនិងចំណងមិត្ត​ភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top