• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈបក្សនយោបាយជាច្រើនដែលអញ្ជើញចូលរួមសន្និសីទអន្តរជាតិនៅម៉ិកស៊ិក វាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

ក្នុងសាររបស់ខ្លួន លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្ដែងគោល បំណងចង់បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្សនយោបាយជាមិត្តភក្តិ ដទៃទៀតលើទូទាំងពិភពលោក។

សាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានផ្សាយនៅសិក្ខាសាលា។ (រូបថត៖ VNA)

គណៈបក្សនយោបាយជាច្រើនដែលអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិជាប្រចាំ “គណៈបក្សនយោបាយនិងសង្គមថ្មី” លើកទី២៥ ដែលបានរៀបចំឡើងដោយ គណៈបក្សពលកម្ម (PT) ម៉ិកស៊ីក នៅរដ្ឋធានីម៉ិកស៊ិកនោះបានវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដែលជាសារមួយនៃចំណងសាមគ្គីភាពអន្តរជាតិ ព្រមទាំងជាការ លើកទឹកចិត្តដ៏ធំធេងចំពោះបណ្ដាគណៈបក្សនយោបាយ អង្គការឆ្វេងនិយម ជឿនលឿននៅម៉ិកស៊ិក អាមេរិកឡាទីននិងលើទូទាំងពិភពលោកផងដែរ។

ក្នុងសាររបស់ខ្លួន លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្ដែងគោល បំណងចង់បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ច សហប្រតិបត្តិការរវាងបក្សកុម្មុយនិស្ត វៀតណាមនិងគណៈបក្សនយោបាយជាមិត្តភក្តិ ដទៃទៀតលើទូទាំងពិភពលោក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន សង្កត់ធ្ងន់ថា ក្រោយរយៈពេល២៥ឆ្នាំនៃការកកើតនិងអភិវឌ្ឍ អាស្រ័យដោយមានកិច្ច ខិតខំប្រឹងប្រែងរបស់គណៈបក្សពលកម្មនិងរូបលោកអគ្គលេខាបក្ស Alberto Anaya Gutierrez ផ្ទាល់សិក្ខាសាលា “បណ្ដាគណៈបក្សនយោបាយនិងសង្គមថ្មី” បានក្លាយ ទៅជាវេទិកាមួយដោយមានអត្ថន័យនិងតួនាទីដ៏សំខាន់យ៉ាងពិតប្រាកដ ដែល ទាក់ទាញបាននូវការចូលរួមកាន់តែច្រើនឡើងនៃកម្លាំងឆ្វេងនិយម និងជឿនលឿន នៅតំបន់អាមេរិកឡាទីន និងលើពិភពលោក តាមនោះ រួមចំណែកជំរុញការតស៊ូរួមដើម្បី សន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងវឌ្ឍនភាព សង្គម។

សិក្ខាសាលាលើកនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែតុលា ដោយមានការចូលរួមរបស់គណៈប្រតិភូអន្តរជាតិចំនួនជាង២០០ មកពីប្រទេសចំនួន ៣២។ សិក្ខាសាលាបានឧទ្ទេសនាមអំពីសៀវភៅ “គោលមាគ៌ាឈានឡើងសង្គមនិយមរបស់វៀតណាម” ក្នុងនោះប្រមូលផ្ដុំអត្ថបទសរសេរជាច្រើនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong អំពីទ្រឹស្ដីនិងការពិតជាក់ស្ដែងលើមាគ៌ាកសាងសង្គមនិយមនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top