• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៖ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម


 ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាល (រូបថត៖ quochoi.vn)
 

រដ្ឋាភិបាល​ នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចជាង១០០ស្ដីពីកិច្ចដំណើរការគោលជំហរ គោលន​យោបាយ​ យុទ្ធសាស្ត្រ ផែនការមេ ​និងកម្មវិធីអភិវឌ្ឍសេដ្ឋ ​កិច្ចសង្គម សន្តិសុខ​ការពារ​ជាតិ​នៅកោះ​សមុ​ទ្រ​។​

បន្ត​សម័យប្រជុំលើកទី៣៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៩​ ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាវៀត ណាម​លោក​ស្រី​ Nguyen Thi Kim Ngan គណៈកម្មាធិការ អចិន្រ្តៃយ៍​រដ្ឋសភា​បាន​រៀបចំ​កិច្ច​ប្រជុំ​សួរ​ដេញ​ដោល​និង​ឆ្លើយ​សំណួរដេញ​ដោលចំពោះ​សមាជិករដ្ឋាភិបាល ស្ដីពីការអនុវត្ត​សេចក្ដីសម្រេច​ចិត្តនិង​សន្និដ្ឋាន​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា ស្ដីពីការងារឃ្លាំមើលតាមវិស័យចាប់ពីដើម អា​ណត្តិដល់ដំណាច់ឆ្នាំ២០១​៨។ សម័យប្រជុំ​នេះ ត្រូវបានផ្សាយផ្ទាល់តាម រយៈមធ្យោបាយឃោសនាមហាជន​ដើម្បីអោយ​ប្រជាជន​ទូទាំង​ប្រទេស​អាចតា​មដា​ន។
 
នៅកិច្ចប្រជុំ​នេះ ឆ្លើយសំណួរស្ដីពីគោលជំហរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយ ផ្សាភ្ជាប់នឹងការធានា​សន្តិសុខការ​ពារ​ជាតិ​ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជន បទវៀតណាមលោក Nguyen Xuan Cuong បានជម្រាបថា រដ្ឋាភិបាល​ នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចជាង១០០ស្ដីពីកិច្ចដំណើរការគោលជំហរ គោលន​យោបាយ យុទ្ធសាស្ត្រ ផែនការមេ និងកម្មវិធីអភិវឌ្ឍសេដ្ឋ កិច្ចសង្គម សន្តិសុខ​ការពា​រ​ជាតិ​នៅកោះ​សមុទ្រ​ រួមជាមួយឯកសារច្បាប់ យន្តការ គោលនយោបាយជាច្រើនទៀតស្ដីពីការធ្វើអាជីវកម្ម ចិញ្ចឹម និងកែ​ច្នៃ​ជល​ផល ដោយផ្សាភ្ជាប់នឹងការធានាសន្តិសុខការពារជាតិទៀតផង។ រដ្ឋមន្រ្តីលោក Nguyen Xuan Cuong បាន​ជម្រាប​បន្តថា៖
 
 “នាបច្ចុប្បន្ន​ វៀតណាមមានកំពង់ផែនេសាទចំនួន៨២កន្លែង និងកន្លែងចូល ចត់សម្រាប់ទូកនាវាចំនួន៥៨កន្លែង​ ដែលកំពុងត្រូវបានលើកកម្រិតជាជំហានៗ។ ចំណែកឯឧបករណ៍ យើងកំពុងចាប់​ផ្ដើម​បំពាក់​ឧបករណ៍​តាមដាន​ដំណើរនៅលើ ប្រភេទនាវាដែលមានប្រវែងពី២៤ម៉ែត្រឡើងទៅ ហើយនឹងបន្តបំពាក់​ឧបករណ៍​ តាមដានអោយប្រភេទនាវាដែលមានប្រវែងពី១៥ម៉ែត្រដល់២៤ ម៉ែត្រនាពេលខាងមុខ។ នេះជា​ការងារ​ដ៏ជាក់លាក់តាមច្បាប់ជលផល ដើម្បីជួយអោយសេដ្ឋកិច្ច សមុទ្ររបស់វៀត​ណាម​បន្ត​រីក​ចម្រើន​ទៅមុខ​។ ក្រៅពីនោះ យើងកំពុងប្រមូលផ្ដុំ ដំណោះស្រាយនានាដើម្បីអាចជំនះពុះពារលើការផាកពិន័យ “កាតលឿង” របស់​ EU ចំពោះសកម្មភាពធ្វើអាជីវកម្មផលនេសាទ ដើម្បីជួយអោយផ្នែកធ្វើអាជីវកម្ម ផលនេសាទ​វៀត​ណាម​ស្ដារប្រក្រតី​ភាពសកម្មភាពឡើងវិញ ផងដែរ​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top