• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការច្បាប់អន្តរជាតិវាយតម្លៃខ្ពស់ចំពោះស្ថានភានជាក់ស្តែងនៅវៀតណាម


 ឯកអគ្គរដ្ឋទូត សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Thao សមាជិករបស់ វៀតណាមប្រចាំនៅគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) 
 

 ឯកអគ្គរដ្ឋទូត សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Thao សមាជិករបស់វៀតណាម ប្រចាំនៅ​គណៈ​កម្មាធិការ​ច្បាប់​​អន្តរជាតិនៃ​អង្គការសហប្រជាជាតិ (ILC) បានសង្កត់ ធ្ងន់ថា ស្ថានភាពជាក់ស្តែងនៅវៀត ណាម​និង​តំបន់​​អាស៊ីអាគ្នេយ៍ ត្រូវ ទទួលបាន ការវាយតម្លៃខ្ពស់ពីសមាជិករបស់ ILC នៅឯកិច្ចប្រជុំទី១ នីតិកាលទី ៧១ របស់ ​ILC ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុង ហ្សឺណែវនៃប្រទេសស្វីស។
 
ឯកអគ្គរដ្ឋ​ទូតវៀតណាម លោក Nguyen Hong Thao បានចូលរួមយ៉ាងសកម្ម ក្នុង បណ្តាសកម្មភាពរបស់ ILC  នៅឯកិច្ច​ប្រជុំពេញ​អង្គនានា នៅឯអនុគណៈកម្មការ ចងក្រងឯកសារនិង​អនុគណៈកម្មការ​ជំនាញ​ផ្សេងៗ​ទៀត​ របស់ ILC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត បានដាក់ចេញ បទ​បញ្ញត្តិ​នៃច្បាប់​អន្តរជាតិ​ ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាពនិងបូរណ ភាពនៃបណ្តា​ប្រទេស​ក៏ដូចជាសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ក៏បាន​ថ្លែងមតិ គាំទ្រលើសេចក្តីព្រាង នៃអនុសញ្ញាស្តីពីការប្រឆាំងមនុស្សជាតិ ដោយកត់សម្គាល់ ការទ​ប់​ស្កាត់​និងការ ផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាបទបញ្ញត្តិមួយនៃច្បាប់អន្តរជាតិ។  លោក​សង្កត់​ធ្ងន់ថានេះ ប្រការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈជំនុំជម្រះ លេខ ០០២/០២ ខែវិច្ឆិកាឆ្នាំ ២០១៨ របស់តុលាកាពិសេស ជំនុំជំរះឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម (ECCC)។
 
មតិរបស់​ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao ស្តីពីការដែល កងទ័ពអាមេរិក បានប្រើ​ជាតិ​គីមី​ពុល​ពណ៌​លឿង​ទុំ​ក្នុងសង្គ្រាមវៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិក រួមជាមួយ​រដ្ឋាភិបាល​វៀត​ណាម​ លុបបំបាត់ជាតិពុល dioxin នៅអាកាសយានដ្ឋាន Da Nang,   Bien Hoa ហើយ​ត្រូវ​បាន​សមាជិក​ក្រុមការងារ ILC កត់សម្គាល់ នឹងដាក់បញ្ចូលក្នុងសេចក្តីអត្ថាធិប្បាយនៃ សេចក្តីព្រៀង គោល​ ការណ៍​ការ​ពារ​បរិស្ថាន​នៅក្នុង​ជម្លោះអាវុធនុយក្លេអ៊ែរ។
 
សូមជម្រាបថា ​កិច្ចប្រជុំលើកទី៧១ របស់ ILC បានអូសបន្លាយរយៈពេល៦សប្តាហ៍ ដោយបានផ្តោត​សំខាន់​លើបញ្ហា​មួយចំនួន​ នៃច្បាប់អន្តរជាតិដែលប្រទេសជាច្រើន​ កំពុងយកចិត្តទុកដាក់ រួ​មមាន៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​​ជាតិ, បទបញ្ជាក្នុងច្បាប់ អន្តរជាតិ និងការពារបរិស្ថានក្នុងពេលមាន​ជម្លោះជា​ដើម៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top