• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងនានាបង្ការ ទប់ស្កាត់ការឆ្លងជំងឺរាតត្បាតក្នុងមណ្ឌលឧស្សាហកម្ម

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)
 

ខេត្តក្រុងនានាចាំបាច់ត្រូវខិតខំប្រឹងប្រែងមិនឱ្យជំងឺរាតត្បាតឆ្លងរាលដាលក្នុងមញ្ឌលឧស្សាហកម្ម។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃអចិន្ត្រៃយ៍គណកម្មការ ជាមួយថ្នាក់ដឹកនាំខេត្តក្រុង ៖ Bac Ninh  Bac Giang  Da Nang ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺនៅក្នុងមណ្ឌលឧស្សាហកម្ម។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១២ ខែឧសភា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាលពន្លឿនការផ្តល់អាជ្ញាប័ណ្ណលើបច្ចេកវិទ្យាធ្វើតេស្តថ្មី ដោយឆាប់រហ័ស មានតម្លៃសមរម្យប្រកបដោយប្រសិទ្ធភាពជាងមុន។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យខេត្ត - ក្រុងទាំងនេះត្រូវធ្វើការផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺដល់សហគ្រាស ដែលមានចំនួនពលករច្រើន ជាពិសេសគឺសហគ្រាសក្នុងមណ្ឌលឧស្សាហកម្ម។ ទន្ទឹមនឹងនេះ សហគ្រាសនានាគប្បីចូលរួមយ៉ាងសកម្មក្នុងការធ្វើតេស្ដតាមកាលកំណត់ដើម្បីធានាផលិតកម្មប្រកបដោយសុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top